ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
ទំនុកតម្កើង 54:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានមនុស្សប្រហើនលើកគ្នាឡើង ទាស់នឹងទូលបង្គំ ហើយមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ គេមិនបានតាំងព្រះនៅមុខគេឡើយ។ –បង្អង់ ព្រះគម្ពីរខ្មែរសាកល ដ្បិតជនមិនស្គាល់បានក្រោកឡើងប្រឆាំងនឹងទូលបង្គំ មនុស្សកាចសាហាវបានស្វែងរកព្រលឹងរបស់ទូលបង្គំ; ពួកគេមិនបានដាក់ព្រះនៅមុខពួកគេឡើយ។ សេឡា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតជនបរទេស លើកគ្នាប្រឆាំងនឹងទូលបង្គំ មនុស្សឃោរឃៅចង់ដកជីវិតទូលបង្គំ ចិត្តអ្នកទាំងនោះ មិនរវីរវល់នឹងព្រះជាម្ចាស់ទេ ។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានមនុស្សដទៃលើកគ្នាឡើងទាស់នឹងទូលបង្គំ ហើយពួកមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ គេមិនបានតាំងព្រះនៅមុខគេឡើយ។ –បង្អង់ អាល់គីតាប ដ្បិតជនបរទេស លើកគ្នាប្រឆាំងនឹងខ្ញុំ មនុស្សឃោរឃៅចង់ដកជីវិតខ្ញុំ ចិត្តអ្នកទាំងនោះ មិនរវីរវល់នឹងអុលឡោះទេ ។ - សម្រាក |
ទូលបង្គំបានតាំងព្រះយេហូវ៉ា នៅមុខទូលបង្គំជានិច្ច ព្រោះព្រះអង្គគង់នៅខាងស្តាំទូលបង្គំ ទូលបង្គំនឹងមិនរង្គើឡើយ។
សូមព្រះអង្គបញ្ជូនជំនួយពីទីបរិសុទ្ធ មកជួយព្រះករុណា ហើយចម្រើនកម្លាំងព្រះករុណា ពីក្រុងស៊ីយ៉ូនមក!
ដ្បិតមានពួកឆ្កែឡោមព័ទ្ធទូលបង្គំជុំវិញ មនុស្សអាក្រក់មួយហ្វូង ដើរក្រវែលជុំវិញទូលបង្គំ គេបានចាក់ទម្លុះដៃជើងទូលបង្គំ
អំពើរំលងច្បាប់របស់មនុស្សអាក្រក់ សម្ដែងក្នុងចិត្តខ្ញុំថា នៅចំពោះភ្នែកគេ គ្មានការកោតខ្លាចដល់ព្រះទេ។
សូមឲ្យអស់អ្នកដែលចង់ឆក់យកជីវិតទូលបង្គំ ត្រូវខ្មាស ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យអ្នកដែលប៉ងធ្វើឲ្យទូលបង្គំឈឺចាប់ ត្រូវដកខ្លួនថយ ហើយអាម៉ាស់មុខ!
ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយសូមកាន់ក្ដីទូលបង្គំទាស់នឹងមនុស្សទមិឡ សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សមានល្បិច ហើយទុច្ចរិតទាំងនោះផង។
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត តើគេគ្មានប្រាជ្ញាទេឬ? គេជាអ្នកដែលស៊ីប្រជារាស្ត្ររបស់យើង ដូចជាស៊ីអាហារ ហើយមិនដែលអំពាវនាវរកព្រះសោះ។
ទូលបង្គំបានត្រឡប់ដូចជាអ្នកដទៃ ចំពោះបងប្អូនទូលបង្គំ គឺដូចជាសាសន៍ក្រៅចំពោះបងប្អូនពោះមួយ របស់ទូលបង្គំ។
ឱព្រះអើយ មនុស្សព្រហើនបានលើកគ្នា ទាស់នឹងទូលបង្គំហើយ មនុស្សច្រឡោតមួយក្រុមចង់ដកជីវិតទូលបង្គំ អ្នកទាំងនោះមិនបានតាំងព្រះអង្គនៅមុខគេទេ។