ទំនុកតម្កើង 54:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ៙ មើល៍ ព្រះជាជំនួយរបស់ទូលបង្គំ ព្រះអម្ចាស់ជាអ្នកទ្រទ្រង់ ជីវិតទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 មើល៍! ព្រះជាជំនួយដល់ទូលបង្គំ ព្រះអម្ចាស់ជាអ្នកទ្រទ្រង់ព្រលឹងរបស់ទូលបង្គំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងសង្គ្រោះខ្ញុំ ព្រះអម្ចាស់នឹងការពារជីវិតខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 ៙ មើល ព្រះទ្រង់ជាជំនួយនៃទូលបង្គំ ព្រះអម្ចាស់ទ្រង់គង់ជាមួយនឹងពួកអ្នកដែលទប់ទល់ ព្រលឹងនៃទូលបង្គំ សូមមើលជំពូកអាល់គីតាប4 ក៏ប៉ុន្តែ អុលឡោះនឹងសង្គ្រោះខ្ញុំ អុលឡោះតាអាឡានឹងការពារជីវិតខ្ញុំ។ សូមមើលជំពូក |
ព្រះវិញ្ញាណបានមកសណ្ឋិតនៅលើអ័ម៉ាសាយ ជាមេលើពួកសាមសិបនាក់ ហើយលោកទូលថា៖ «ឱ ព្រះបាទដាវីឌអើយ យើងខ្ញុំរាល់គ្នាជារបស់ព្រះករុណាហើយ! ឱបុត្រអ៊ីសាយអើយ យើងខ្ញុំកាន់ខាងព្រះករុណាហើយ សូមព្រះករុណាបានប្រកបដោយ សេចក្ដីសុខចម្រើន ព្រមទាំងពួកអ្នកដែលជួយខាងព្រះករុណាផង ដ្បិតព្រះរបស់ព្រះករុណា បានជួយព្រះករុណាហើយ»។ បន្ទាប់មក ព្រះបាទដាវីឌក៏ទទួលគេ ហើយតាំងគេឡើងឲ្យធ្វើជាមេលើកងទាហាន។