ទំនុកតម្កើង 54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពាក្យអធិស្ឋានសូមយុត្តិធម៌ ទំនុកជាសេចក្ដីបង្រៀនរបស់ស្តេចដាវីឌ ក្នុងគ្រាដែលពួកស៊ីភបានមកទូលស្តេចសូលថា ដាវីឌពួននៅជាមួយយើងខ្ញុំ សម្រាប់ឲ្យមេភ្លេងលេងដោយប្រដាប់មានខ្សែ។ 1 ឱព្រះអើយ សូមសង្គ្រោះទូលបង្គំ ដោយសារព្រះនាមព្រះអង្គ ហើយវិនិច្ឆ័យទូលបង្គំ ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ។ 2 ឱព្រះអើយ សូមស្តាប់ពាក្យដែលទូលបង្គំអធិស្ឋាន សូមផ្ទៀងព្រះកាណ៌ស្តាប់វាចា របស់ទូលបង្គំផង។ 3 ដ្បិតមានមនុស្សប្រហើនលើកគ្នាឡើង ទាស់នឹងទូលបង្គំ ហើយមនុស្សច្រឡោតស្វែងរកជីវិតទូលបង្គំ គេមិនបានតាំងព្រះនៅមុខគេឡើយ។ –បង្អង់ 4 ៙ មើល៍ ព្រះជាជំនួយរបស់ទូលបង្គំ ព្រះអម្ចាស់ជាអ្នកទ្រទ្រង់ ជីវិតទូលបង្គំ។ 5 ព្រះអង្គនឹងសងទៅខ្មាំងសត្រូវរបស់ទូលបង្គំ តាមអំពើអាក្រក់របស់គេ ដោយយល់ដល់ព្រះហឫទ័យស្មោះត្រង់ របស់ព្រះអង្គ សូមបំផ្លាញគេឲ្យវិនាសសូន្យទៅ។ 6 ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ ដោយតង្វាយស្ម័គ្រពីចិត្ត ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អវិសេស។ 7 ដ្បិតព្រះអង្គបានរំដោះទូលបង្គំ ឲ្យរួចពីគ្រប់សេចក្ដីវេទនា ហើយភ្នែកទូលបង្គំបានឃើញខ្មាំងសត្រូវ របស់ទូលបង្គំត្រូវបរាជ័យ។ |
© 2016 United Bible Societies
Bible Society in Cambodia