ដូច្នេះ មនុស្សអាក្រក់មិនអាចឈរ នៅក្នុងគ្រាជំនុំជម្រះបានឡើយ ឯមនុស្សបាប ក៏មិនអាចឈរក្នុងក្រុមជំនុំ នៃមនុស្សសុចរិតបានដែរ
ទំនុកតម្កើង 5:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សព្រហើនមិនអាចឈរ នៅចំពោះព្រះនេត្រព្រះអង្គបានទេ ព្រះអង្គស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ ព្រះគម្ពីរខ្មែរសាកល មនុស្សព្រហើនឈរនៅចំពោះព្រះនេត្ររបស់ព្រះអង្គមិនបានឡើយ ព្រះអង្គទ្រង់ស្អប់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនចង់ឃើញមនុស្សព្រហើន ចូលមកជិតព្រះអង្គទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកឆ្មើងឆ្មៃនឹងឈរនៅចំពោះព្រះនេត្រទ្រង់មិនបានទេ ទ្រង់ក៏ស្អប់បណ្តាអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត អាល់គីតាប ទ្រង់មិនចង់ឃើញមនុស្សព្រហើន ចូលមកជិតទ្រង់ទេ ទ្រង់ក៏មិនពេញចិត្តនឹងមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ |
ដូច្នេះ មនុស្សអាក្រក់មិនអាចឈរ នៅក្នុងគ្រាជំនុំជម្រះបានឡើយ ឯមនុស្សបាប ក៏មិនអាចឈរក្នុងក្រុមជំនុំ នៃមនុស្សសុចរិតបានដែរ
ដ្បិតមនុស្សអាក្រក់តែងអួតពីបំណងចិត្ត ដែលខ្លួនប្រាថ្នា ឯមនុស្សលោភលន់ គេជេរប្រមាថ ហើយបោះបង់ព្រះយេហូវ៉ា។
ព្រះយេហូវ៉ាល្បងលមនុស្សសុចរិត តែព្រះអង្គមានព្រះហឫទ័យស្អប់មនុស្សអាក្រក់ និងអស់អ្នកដែលចូលចិត្តអំពើឃៅរឃៅ។
ឱព្រះយេហូវ៉ា អើយ ប្រសិនបើព្រះអង្គកត់ចំណាំអំពើទុច្ចរិត ឱព្រះអម្ចាស់អើយ តើអ្នកណាអាចធន់នៅបាន?
មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។
ដ្បិតទូលបង្គំមានចិត្តច្រណែន នឹងមនុស្សអួតអាង ដោយឃើញមនុស្សអាក្រក់បានចម្រុងចម្រើន។
ទូលបង្គំនិយាយទៅកាន់មនុស្សអំនួតថា «កុំអួតខ្លួនឡើយ» ហើយទៅកាន់មនុស្សអាក្រក់ថា «កុំលើកតម្កើងខ្លួនឲ្យសោះ
៙ ឱមនុស្សកំរោលក្នុងបណ្ដាជនអើយ ចូរស្វែងយល់ទៅ! មនុស្សល្ងង់ខ្លៅអើយ តើពេលណាទើបអ្នករាល់គ្នាមានប្រាជ្ញា?
«ឱមនុស្សឆោតល្ងង់អើយ តើនៅស្រឡាញ់សេចក្ដីឆោតល្ងង់ ដល់កាលណាទៀត? ឯពួកមនុស្សចំអក គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ តើមនុស្សកំឡៅនឹងចេះតែស្អប់ ដល់ការចេះដឹងដល់កាលណា?
ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃតម្រិះ តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅវិញ។
ផ្លូវប្រព្រឹត្តរបស់មនុស្សអាក្រក់ ជាសេចក្ដីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែព្រះអង្គស្រឡាញ់ចំពោះអ្នកណា ដែលដើរតាមសេចក្ដីសុចរិតវិញ។
ឱមនុស្សឆោតល្ងង់អើយ ចូររៀនឲ្យដឹងសេចក្ដីឆ្លៀវឆ្លាត ឱមនុស្សចម្កួតអើយ ចូរឲ្យចិត្តឯងមានយោបល់ចុះ
កាលណាឯងបន់ព្រះ កុំបង្អង់លាបំណន់នោះឡើយ ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យនឹងមនុស្សល្ងីល្ងើទេ ចូរសងតាមដែលឯងបានបន់ចុះ។
អស់ទាំងអំពើអាក្រក់របស់គេសុទ្ធតែនៅត្រង់គីលកាល ដ្បិតគឺនៅទីនោះដែលយើងបានស្អប់គេ យើងនឹងបណ្តេញគេចេញពីដំណាក់របស់យើង ដោយព្រោះអំពើអាក្រក់ដែលគេបានប្រព្រឹត្ត យើងនឹងលែងស្រឡាញ់គេទៀតហើយ ពួកមេរបស់គេសុទ្ធតែជាមនុស្សបះបោរ។
មិនត្រូវដើរតាមអស់ទាំងទំនៀមទម្លាប់របស់សាសន៍ទាំងប៉ុន្មាន ដែលយើងបណ្តេញពីមុខអ្នករាល់គ្នាចេញឡើយ ដ្បិតគេបានប្រព្រឹត្តអំពើទាំងនោះហើយ បានជាយើងខ្ពើមឆ្អើមដល់គេ។
ព្រះអង្គមានព្រះនេត្របរិសុទ្ធក្រៃលែង នឹងទតមើលការអាក្រក់មិនបាន ក៏នឹងពិនិត្យមើលការទុច្ចរិតមិនបានដែរ។ ហេតុអ្វីបានជាព្រះអង្គទតមើល ពួកអ្នកដែលប្រព្រឹត្តក្បត់ ហើយនៅតែស្ងៀម ក្នុងកាលដែលពួកអ្នកអាក្រក់ លេបមនុស្សដែលសុចរិតជាងខ្លួនបាត់ទៅដូច្នេះ?
ក្នុងមួយខែ ខ្ញុំបានបណ្តេញគង្វាលអស់បីនាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅខាងឆ្វេងថា "ពួកត្រូវបណ្តាសាអើយ! ចូរថយចេញពីយើង ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ដែលបានរៀបចំទុកសម្រាប់អារក្ស និងពួកទេវតារបស់វានោះទៅ!
ពេលនោះ ខ្ញុំនឹងប្រកាសប្រាប់គេថា "យើងមិនដែលស្គាល់អ្នករាល់គ្នាទេ ពួកអ្នកប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញឲ្យឆ្ងាយពីយើងទៅ" »។