ព្រះអង្គមិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ តែព្រះអង្គប្រោសមនុស្ស ដែលត្រូវវេទនាតាមត្រឹមត្រូវ។
ទំនុកតម្កើង 140:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាកដហើយ មនុស្សសុចរិត នឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ ហើយមនុស្សទៀងត្រង់ នឹងរស់នៅក្នុងព្រះវត្តមានព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល មនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គជាប្រាកដ មនុស្សទៀងត្រង់នឹងរស់នៅក្នុងព្រះវត្តមានរបស់ព្រះអង្គ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក តម្កើងព្រះនាមរបស់ព្រះអង្គ ហើយមនុស្សសុចរិតនឹងឃើញព្រះភ័ក្ត្រព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមទ្រង់ ហើយមនុស្សទៀងត្រង់ នឹងនៅចំពោះទ្រង់ជាមិនខាន។ អាល់គីតាប ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក តម្កើងនាមរបស់ទ្រង់ ហើយមនុស្សសុចរិតនឹងបានឃើញទ្រង់។ |
ព្រះអង្គមិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ តែព្រះអង្គប្រោសមនុស្ស ដែលត្រូវវេទនាតាមត្រឹមត្រូវ។
ដ្បិតព្រះយេហូវ៉ាសុចរិត ព្រះអង្គស្រឡាញ់អំពើសុចរិត មនុស្សទៀងត្រង់នឹងបានឃើញ ព្រះភក្ត្រព្រះអង្គ។
ព្រះអង្គនឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិត នៅចំពោះព្រះអង្គមានអំណរពោរពេញ នៅព្រះហស្តស្តាំរបស់ព្រះអង្គ មានសេចក្ដីរីករាយ ជាដរាបតទៅ។
ប្រាកដជា ព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា នឹងតាមជាប់ជាមួយខ្ញុំ រាល់ថ្ងៃដរាបអស់មួយជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា ជារៀងរហូត ។
ឱមនុស្សសុចរិតអើយ ចូរនាំគ្នាសប្បាយរីករាយក្នុងព្រះយេហូវ៉ា អស់អ្នកដែលមានចិត្តទៀតត្រង់អើយ ចូរស្រែកហ៊ោរដោយអំណរចុះ។
អស់ទាំងឆ្អឹងរបស់ទូលបង្គំនឹងពោលថា «ឱព្រះយេហូវ៉ាអើយ តើមានអ្នកណាដូចព្រះអង្គ? ព្រះអង្គរំដោះមនុស្សក្រីក្រ ឲ្យរួចពីអ្នកដែលខ្លាំងជាងខ្លួន អើ ទាំងជនក្រីក្រ និងកម្សត់ទុគ៌តឲ្យរួចពីអ្នករឹបជាន់ខ្លួន»។
ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។
ឱមនុស្សសុចរិតអើយ ចូរត្រេកអរក្នុងព្រះយេហូវ៉ា ហើយអរព្រះគុណដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គចុះ!
ដ្បិតព្រះយេហូវ៉ានឹងជួយកាន់ក្តីជំនួសអ្នកនោះ ហើយព្រះអង្គនឹងរឹបយកជីវិតពួកអ្នក ដែលរឹបយករបស់គេដែរ។
ចូរថ្លែងប្រាប់ថា មនុស្សសុចរិត នឹងបានសេចក្ដីសុខ ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត។
បើខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា នោះខ្ញុំនឹងត្រឡប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅឯខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ។
ឱព្រះវរបិតាអើយ ទូលបង្គំចង់ឲ្យពួកអ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ នៅជាមួយទូលបង្គំ ក្នុងកន្លែងដែលទូលបង្គំនៅដែរ ដើម្បីឲ្យឃើញសិរីល្អ ដែលព្រះអង្គបានប្រទានមកទូលបង្គំ ដ្បិតព្រះអង្គបានស្រឡាញ់ទូលបង្គំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
បន្ទាប់មក យើងដែលកំពុងរស់នៅ គឺអ្នកដែលនៅរស់ នឹងបានលើកឡើងទៅក្នុងពពកជាមួយអ្នកទាំងនោះ ដើម្បីជួបព្រះអម្ចាស់នៅលើអាកាស ហើយយើងនឹងនៅជាមួយព្រះអម្ចាស់រហូតទៅ។