Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ព្រះ‌អម្ចាស់​ជា​គង្វាល​ខ្ញុំ
ទំនុក​របស់​ស្ដេច​ដាវីឌ។

1 ព្រះ‌យេហូវ៉ា​ជា​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ។

2 ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ដេក​សម្រាក​នៅ​លើ​វាល​ស្មៅ​ខៀវ​ខ្ចី ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់​ទឹក​ដែល​ហូរ​គ្រឿនៗ

3 ព្រះ‌អង្គ​កែ​ព្រលឹង ខ្ញុំ​ឡើង​វិញ ព្រះ‌អង្គ​នាំ​ខ្ញុំ​តាម​ផ្លូវ​ដ៏​សុចរិត ដោយ​យល់​ដល់​ព្រះ‌នាមព្រះ‌អង្គ។

4 ៙ ទោះ​បើ​ទូល‌បង្គំ​ដើរ​កាត់​ជ្រលង​ភ្នំ នៃ​ម្លប់​សេចក្ដី​ស្លាប់ ក៏​ដោយ ក៏​ទូល‌បង្គំ​មិន​ខ្លាច​សេចក្ដី​អាក្រក់​ឡើយ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ​ទូល‌បង្គំ ព្រនង់ និង​ដំបង​របស់​ព្រះ‌អង្គ កម្សាន្ត​ចិត្ត​ទូល‌បង្គំ។

5 ៙ ព្រះ‌អង្គ​រៀប​តុ​នៅ​មុខ​ទូល‌បង្គំ នៅ​ចំពោះ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​ចាក់​ប្រេង​លើ​ក្បាល​ទូល‌បង្គំ ពែង​ទូល‌បង្គំ​ក៏​ពេញ​ហូរ​ហៀរ។

6 ប្រាកដ​ជា ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា នឹង​តាម​ជាប់​ជាមួយ​ខ្ញុំ រាល់​ថ្ងៃ​ដរាប​អស់​មួយ​ជីវិត​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា ជា​រៀង​រហូត ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម