Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 97:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ឱ​មនុស្ស​សុចរិត​អើយ ចូរ​ត្រេក​អរ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ​នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ​ចុះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 មនុស្ស​សុចរិត​អើយ ចូរ​អរសប្បាយ​ក្នុង​ព្រះយេហូវ៉ា ហើយ​អរព្រះគុណ​ដល់​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​កិច្ចការ​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ! ចូរ​លើក​តម្កើង​ព្រះ‌នាម​ដ៏វិសុទ្ធ​របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឱ​មនុស្ស​សុចរិត​អើយ ចូរ​មាន​សេចក្ដី​រីក‌រាយ ក្នុង​ព្រះ‌យេហូវ៉ា ហើយ​អរ​ព្រះ‌គុណ ឲ្យ​ជា​ទី​រឭក​ដល់​សេចក្ដី​បរិសុទ្ធ របស់​ទ្រង់​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​អរ​សប្បាយ ចំពោះ​កិច្ចការ​ដែល​អុលឡោះ‌តាអាឡា​បាន​ធ្វើ! ចូរ​លើក​តម្កើង​នាម​ដ៏‌វិសុទ្ធ​របស់​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 97:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អើយ ចូរ​ច្រៀង​សរសើរ​ព្រះ‌យេហូវ៉ា ចូរ​អរ​ព្រះ‌គុណដល់​ព្រះ‌នាម​បរិសុទ្ធ របស់​ព្រះ‌អង្គ។


ដ្បិត​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នៅ​តែ​មួយ​ភ្លែត​ទេ តែ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ​វិញ នៅ​អស់​មួយ​ជីវិត។ ទឹក​ភ្នែក​អាច​នៅ​ជាប់​អស់​មួយ​យប់​បាន តែ​ព្រឹក​ឡើង​នឹង​មាន​អំណរ​ឡើង​វិញ។


ឱ​មនុស្ស​សុចរិត​អើយ ចូរ​នាំ​គ្នា​សប្បាយ​រីក‌រាយ​ក្នុង​ព្រះ‌យេហូវ៉ា អស់​អ្នក​ដែល​មាន​ចិត្ត​ទៀត​ត្រង់​អើយ ចូរ​ស្រែក​ហ៊ោរ​ដោយ​អំណរ​ចុះ។


៙ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​ថា «យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែម​ដោយ​អំណរ ហើយ​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូថ។


ចូរ​អរ​សប្បាយ​ក្នុង​ព្រះ‌អម្ចាស់​ជា‌និច្ច ខ្ញុំ​ប្រាប់​ម្តង​ទៀត​ថា ចូរ​អរ​សប្បាយ​ឡើង!


ដ្បិត​ឪពុក​យើង​តែង​វាយ​ប្រដៅ​យើង​តែ​មួយ​រយៈ​ពេល​ខ្លី តាម​តែ​គាត់​យល់​ឃើញ ប៉ុន្តែ ព្រះ‌អង្គ​វាយ​ប្រដៅ​យើង សម្រាប់​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ​រួម​ជា​មួយ​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម