កាលស្តេចមើលឃើញអ្នកបម្រើខ្សឹបខ្សៀវគ្នា គាត់ក៏យល់ថា កូននោះស្លាប់ហើយ។ ទតសួរពួកគេថា៖ «កូនរបស់យើងស្លាប់ហើយឬ?»។ ពួកគេឆ្លើយថា៖ «សូមជម្រាបស្តេច! កូននោះស្លាប់ហើយ»។
២ សាំយូអែល 12:20 - អាល់គីតាប ស្តេចទតក្រោកពីដី ងូតទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់អាវ រួចចូលដំណាក់របស់អុលឡោះតាអាឡា ដើម្បីថ្វាយបង្គំទ្រង់។ ពេលត្រឡប់មកវិញ គាត់បញ្ជាឲ្យគេរៀបចំម្ហូបអាហារ ហើយគាត់ក៏ពិសា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌក៏តើនពីដីឡើង ទៅស្រង់ទឹក ព្រមទាំងប្រោះទឹកអប់ ហើយផ្លាស់សម្លៀកបំពាក់ រួចចូលទៅថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា។ ក្រោយមក ពេលព្រះអង្គបានត្រឡប់ចូលមកក្នុងដំណាក់វិញ ទ្រង់បង្គាប់ដល់ពួកអ្នកបម្រើ ហើយគេក៏លើកព្រះស្ងោយមកថ្វាយទ្រង់សោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌក្រោកពីដី ស្រង់ទឹក ប្រោះទឹកអប់ ព្រមទាំងផ្លាស់ព្រះភូសា រួចយាងចូលព្រះដំណាក់របស់ព្រះអម្ចាស់ ដើម្បីថ្វាយបង្គំព្រះអង្គ។ ពេលត្រឡប់មកវិញ ស្ដេចបញ្ជាឲ្យគេរៀបចំព្រះស្ងោយ ហើយទ្រង់ក៏សោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដាវីឌក៏តើនពីដីឡើង ទៅស្រង់ទឹក ព្រមទាំងប្រោះទឹកអប់ ហើយផ្លាស់សំលៀកបំពាក់ រួចចូលទៅថ្វាយបង្គំនៅក្នុងដំណាក់នៃព្រះយេហូវ៉ា ក្រោយមក កាលទ្រង់បានត្រឡប់ចូលមក ក្នុងដំណាក់វិញ នោះទ្រង់បង្គាប់ដល់ពួកអ្នកបំរើ ហើយគេក៏លើកព្រះស្ងោយមកថ្វាយទ្រង់សោយ |
កាលស្តេចមើលឃើញអ្នកបម្រើខ្សឹបខ្សៀវគ្នា គាត់ក៏យល់ថា កូននោះស្លាប់ហើយ។ ទតសួរពួកគេថា៖ «កូនរបស់យើងស្លាប់ហើយឬ?»។ ពួកគេឆ្លើយថា៖ «សូមជម្រាបស្តេច! កូននោះស្លាប់ហើយ»។
ពួកអ្នកបម្រើសួរថា៖ «សូមជម្រាបស្តេច ស្តេចប្រព្រឹត្តបែបនេះមានន័យដូចម្តេចដែរ? កាលកូនមានជីវិតនៅឡើយ ស្តេចតមអាហារ ហើយសោកសង្រេងទៀតផង។ ឥឡូវនេះ កូនស្លាប់ផុតហើយ ស្តេចបែរជាក្រោកឡើង ពិសាទៅវិញ!»។
លោកក៏ចាត់គេឲ្យទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។
លោកមេភីបូសែត ជាចៅរបស់ស្តេចសូលបានមកទទួលស្តេចទតដែរ។ តាំងពីពេលគាត់ចាកចេញទៅ រហូតដល់ថ្ងៃគាត់ត្រឡប់មកវិញដោយសុខសាន្ត លោកមេភីបូសែតពុំបានលាងជើងកោរពុកចង្កា ឬបោកសម្លៀកបំពាក់ទេ។
កាលដង្ហែហិបរបស់អុលឡោះតាអាឡាទៅដល់ហើយ គេតម្កល់នៅក្នុងជំរំដែលស្តេចទតបានបម្រុងទុក។ ស្តេចទតធ្វើគូរបានដុត និងគូរបានមេត្រីភាព។
ស្តេចទតក៏ទៅជួបអុលឡោះតាអាឡា ហើយទូរអាសួរថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើខ្ញុំ និងអំបូររបស់ខ្ញុំជាអ្វី បានជាទ្រង់ប្រោសប្រទានឲ្យខ្ញុំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ?
ពេលនោះ អៃយ៉ូបក្រោកឡើង ហែកអាវធំរបស់គាត់ ហើយកោរសក់។ បន្ទាប់មក គាត់ផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំ
អៃយ៉ូបតបថា៖ «អូននិយាយដូចជាស្រីមិនដឹងខុសត្រូវ! យើងទទួលសុភមង្គលពីអុលឡោះយ៉ាងណា យើងក៏ត្រូវតែទទួលទុក្ខវេទនាពីទ្រង់យ៉ាងនោះដែរ!»។ ក្នុងស្ថានភាពទាំងនេះ អៃយ៉ូបពុំបានប្រព្រឹត្តអំពើបាប ដោយពាក្យសំដីឡើយ។
ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា! ខ្ញុំសូមសរសើរតម្កើងនាមដ៏វិសុទ្ធ របស់ទ្រង់អស់ពីដួងចិត្ត!
អុលឡោះតាអាឡាប្រកបដោយចិត្ត អាណិតអាសូរ ទ្រង់តែងតែប្រណីសន្ដោស ទ្រង់មានចិត្តអត់ធ្មត់ ហើយពោរពេញទៅដោយចិត្ត មេត្តាករុណា។
ចូរនាំគ្នាមក យើងនឹងអោនកាយថ្វាយបង្គំទ្រង់ ចូរយើងក្រាបនៅចំពោះអុលឡោះតាអាឡា ដែលបានបង្កើតយើងមក
កុំចាត់ទុកខ្លួនឯងថាជាអ្នកមានប្រាជ្ញាឡើយ ផ្ទុយទៅវិញ ត្រូវគោរពកោតខ្លាចអុលឡោះតាអាឡា ហើយងាកចេញពីអំពើអាក្រក់។
លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ រីឯនាងវិញ នាងបានចាក់ប្រេងក្រអូបលាបជើងខ្ញុំ។
ចូរកូនតុបតែងខ្លួនឲ្យស្អាត លាបទឹកអប់ និងស្លៀកពាក់យ៉ាងល្អផង រួចដើរទៅលានដែលគាត់បោកបែនស្រូវ តែកុំបង្ហាញខ្លួនឲ្យគាត់ស្គាល់ រហូតទាល់តែគាត់ពិសាអាហារ និងស្រារួច។
ឥឡូវនេះ ខ្ញុំអង្វរលោក សូមមេត្តាអត់ទោសឲ្យខ្ញុំដែលបានប្រព្រឹត្តអំពើបាបនេះផង។ សូមលោកត្រឡប់មកជាមួយខ្ញុំវិញ ដើម្បីឲ្យខ្ញុំទៅក្រាបថ្វាយបង្គំអុលឡោះតាអាឡា»។
សាំយូអែលក៏សុខចិត្តវិលមកវិញ គាត់ដើរតាមពីក្រោយស្តេចសូល ហើយស្តេចសូលក្រាបថ្វាយបង្គំអុលឡោះតាអាឡា។