Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 14:2 - អាល់គីតាប

2 លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ភូមិ​តេកូ‌អា រក​ស្ត្រី​ម្នាក់​ដែល​ឆ្លាត ហើយ​ប្រាប់​ថា៖ «ចូរ​ធ្វើ​ពុត​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ។ កុំ​លាប​ទឹក​អប់ គឺ​ធ្វើ​ដូច​ស្ត្រី​ម្នាក់​ដែល​កាន់​ទុក្ខ​ជា​យូរ​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នោះ​ក៏​ចាត់​គេ​ទៅ​ឯ​ក្រុង​ត្កូអា នាំ​ស្រី​ប្រាជ្ញា​ម្នាក់​មក​ពី​ទី​នោះ ហើយ​បញ្ចេះ​ថា៖ «សូម​ឲ្យ​អ្នក​ក្លែង​ខ្លួន​ធ្វើ​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក‌ពាក់​បែប​កាន់​ទុក្ខ ឥត​លាប​ប្រេង​ឡើយ គឺ​ឲ្យ​ធ្វើ​ដូច​ស្ត្រី​ដែល​បាន​កាន់​ទុក្ខ​ខ្មោច​ស្លាប់​ជា​យូរ​មក​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 លោក​ក៏​ចាត់​គេ​ឲ្យ​ទៅ​ឯ​ភូមិ​តេកូ‌អា រក​ស្ត្រី​ម្នាក់​ដែល​ឆ្លាត ហើយ​ប្រាប់​ថា៖ «ចូរ​ធ្វើ​ពុត​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក​សម្លៀក‌បំពាក់​កាន់​ទុក្ខ។ កុំ​លាប​ទឹក​អប់ គឺ​ធ្វើ​ដូច​ស្ត្រី​ម្នាក់​ដែល​កាន់​ទុក្ខ​ជា​យូរ​មក​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នោះ​ក៏​ចាត់​គេ​ទៅ​ឯ​ក្រុង​ត្កូអា នាំ​ស្រី​ប្រាជ្ញា​ម្នាក់​មក​ពី​ទី​នោះ ហើយ​បញ្ចេះ​ថា សូម​ឲ្យ​អ្នក​ក្លែង​ខ្លួន ធ្វើ​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក‌ពាក់​បែប​កាន់​ទុក្ខ ឥត​លាប​ប្រេង​ឡើយ គឺ​ឲ្យ​ធ្វើ​ដូច​ស្ត្រី​ដែល​បាន​កាន់​ទុក្ខ​ខ្មោច​ស្លាប់​ជា​យូរ​មក​ហើយ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 14:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

តាម៉ារ​ក្រោក​ឡើង ចាក​ចេញ​ពី​ទី​នោះ គាត់​យក​ស្បៃ​ចេញ ហើយ​យក​សម្លៀក​បំពាក់​ស្ត្រី​មេម៉ាយ​មក​ស្លៀក​ពាក់​វិញ។


ពេល​នាង​បាត‌សេបា​ដឹង​ថា​ប្ដី​ស្លាប់ នាង​ក៏​កាន់​ទុក្ខ។


ស្តេច​ទត​ក្រោក​ពី​ដី ងូត​ទឹក ប្រោះ​ទឹក​អប់ ព្រម​ទាំង​ផ្លាស់​អាវ រួច​ចូល​ដំណាក់​របស់អុលឡោះ‌តាអាឡា ដើម្បី​ថ្វាយ‌បង្គំ​ទ្រង់។ ពេល​ត្រឡប់​មក​វិញ គាត់​បញ្ជា​ឲ្យ​គេ​រៀប‌ចំ​ម្ហូប​អាហារ ហើយ​គាត់​ក៏​ពិសា។


គ្រា​នោះ​មាន​ស្ត្រី​ឈ្លាស​វៃ​ម្នាក់​ស្រែក​ពី​ក្នុង​ក្រុង​មក​ថា៖ «សូម​មេត្តា​ស្តាប់​សិន! សូម​អញ្ជើញ​លោក​យ៉ូអាប់​មក​ទី​នេះ នាង​ខ្ញុំ​មាន​ការ​ចង់​ជម្រាប​គាត់»។


លោក​ហេលេស ជា​អ្នក​ស្រុក​ប៉ាល‌ធី លោក​អ៊ីរ៉ា អ្នក​ក្រុង​ត្កូអា ជា​កូន​របស់​លោក​អ៊ីក‌កែស


ស្តេច​យេរ៉ូ‌បោម​ប្រាប់​ភរិយា​ថា៖ «ចូរ​ក្រោក​ឡើង​ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ថា នាង​ជា​ភរិយា​យើង រួច​ធ្វើ​ដំណើរ​ទៅ​កាន់​ស៊ីឡូ។ នៅ​ទី​នោះ មាន​ណាពី​ម្នាក់ ឈ្មោះ​អហ៊ីយ៉ា គឺ​គាត់​ហើយ​ដែល​ប្រាប់​យើង​ថា យើង​នឹង​សោយ​រាជ្យ​លើ​ប្រជា‌ជន​នេះ។


មុន​ពេល​នាង​មក​ដល់ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​អហ៊ីយ៉ា​ថា៖ «ភរិយា​របស់​យេរ៉ូ‌បោម​នឹង​មក​សួរ​អ្នក អំពី​កូន​ដែល​កំពុង​ឈឺ។ កាល​នាង​ចូល​មក​ជួប​អ្នក នាង​នឹង​ក្លែង​ខ្លួន​ធ្វើ​ជា​ស្ត្រី​ម្នាក់​ផ្សេង​ទៀត។ ត្រូវ​និយាយ​ជា​មួយ​នាង​តាម​ពាក្យ​ដែល​យើង​នឹង​ប្រាប់​អ្នក»។


គឺ​មាន​បេថ្លេ‌ហិម អេថាម ត្កូអា


ប្រជា‌ជន​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ចេញ​ដំណើរ​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ត្កូអា។ មុន​ពេល​ចេញ​ដំណើរ​ស្តេច​យ៉ូសា‌ផាត​ក្រោក​ឈរ​ឡើង ហើយ​និយាយ​ថា៖ «អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្តាប់​យើង! ចូរ​ទុក​ចិត្ត​ទាំង​ស្រុង​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​មាន​កម្លាំង! ចូរ​ទុក​ចិត្ត​លើ​ណាពី​របស់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជោគ​ជ័យ!»។


បន្ទាប់​មក មាន​អ្នក​ស្រុក​តូអា​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ពី​មុខ​នឹង​ប៉ម​ធំ​ដែល​លយ​ចេញ រហូត​ដល់​ជញ្ជាំង​អូផែល។


នៅ​ក្បែរ​នោះ មាន​អ្នក​ស្រុក​តូអា ប៉ុន្តែ ពួក​អភិជន​របស់​គេ​មិន​ព្រម​ចូល​រួម​ធ្វើ​ការ តាម​បញ្ជា​មេ​ដឹក​នាំ​របស់​ខ្លួន​ឡើយ។


មាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​ឲ្យ​សប្បាយ​ចិត្ត មាន​ប្រេង​សម្រាប់​លាប​មុខ​ឲ្យ​បាន​ស្រស់​ស្អាត ព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​ឲ្យ​មាន​កម្លាំង។


ចូរ​ស្លៀក​ពាក់​ស្អាត​គ្រប់​ពេល​វេលា ហើយ​លាប​ប្រេង​ក្រអូប​លើ​ក្បាល​អ្នក​ជា‌និច្ច។


«កូន​ចៅ​ពុន‌យ៉ាមីន​អើយ ចូរ​រត់​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ! ចូរ​ផ្លុំ​ត្រែ​នៅ​តូអា ចូរ​លើក​ទង់​សញ្ញា​នៅ​បេតហា‌កេរែម ដ្បិត​មហន្ត‌រាយ និង​ទុក្ខ​វេទនា កំពុង​តែ​មក​ពី​ទិស​ខាង​ជើង។


នេះ​ជា​ពាក្យ​របស់​ណាពី​អេម៉ុស ជា​អ្នក​ចិញ្ចឹម​សត្វ​នៅ​ភូមិ​ត្កូអា រៀប​រាប់​អំពី​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​គាត់​បាន​ឃើញ ស្ដី​អំពី​ស្រុក​អ៊ីស្រ‌អែល ពីរ​ឆ្នាំ​មុន​រញ្ជួយ​ផែនដី គឺ​នៅ​រជ្ជកាល​ស្តេច​អូសៀស​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម បុត្រ​របស់​ស្តេច​យ៉ូអាស ស្ដេច​ស្រុក​អ៊ីស្រ‌អែល។


រីឯ​អ្នក​វិញ កាល​ណា​អ្នក​តម​អាហារ ត្រូវ​លាប​ទឹក​អប់​លើ​ក្បាល ហើយ​លុប​មុខ​ផង


ចូរ​កូន​តុប‌តែង​ខ្លួន​ឲ្យ​ស្អាត លាប​ទឹក​អប់ និង​ស្លៀក​ពាក់​យ៉ាង​ល្អ​ផង រួច​ដើរ​ទៅ​លាន​ដែល​គាត់​បោក​បែន​ស្រូវ តែ​កុំ​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ស្គាល់ រហូត​ទាល់​តែ​គាត់​ពិសា​អាហារ និង​ស្រា​រួច។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម