Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 12:21 - អាល់គីតាប

21 ពួក​អ្នក​បម្រើ​សួរ​ថា៖ «សូម​ជម្រាប​ស្តេច ស្តេច​ប្រព្រឹត្ត​បែប​នេះ​មាន​ន័យ​ដូច​ម្តេច​ដែរ? កាល​កូន​មាន​ជីវិត​នៅ​ឡើយ ស្តេច​តម​អាហារ ហើយ​សោក​សង្រេង​ទៀត​ផង។ ឥឡូវ​នេះ កូន​ស្លាប់​ផុត​ហើយ ស្តេច​បែរ​ជា​ក្រោក​ឡើង ពិសា​ទៅ​វិញ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដូច្នេះ ពួក​មហា‌តលិក​ទូល​សួរ​ថា៖ «ម្តេច​ក៏​ទ្រង់​ធ្វើ​ដូច្នេះ? កាល​បុត្រ​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ទ្រង់​បាន​តម​ព្រះ‌ស្ងោយ ហើយ​សោយ‌សោក​នឹង​បុត្រ តែ​កាល​បុត្រ​សុគត​ហើយ ទ្រង់​បែរ​ជា​តើន​ឡើង សោយ​ព្រះ‌ស្ងោយ​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ពួក​រាជ​បម្រើ​ទូល​សួរ​ថា៖ «បពិត្រ​ព្រះ‌ករុណា ស្ដេច​ប្រព្រឹត្ត​បែប​នេះ​មាន​ន័យ​ដូច​ម្ដេច​ដែរ? កាល​ព្រះ‌ឱរស​មាន​ជីវិត​នៅ​ឡើយ ព្រះ‌ករុណា​តម​អាហារ ហើយ​សោក​សង្រេង​ទៀត​ផង។ ឥឡូវ​នេះ ព្រះ‌ឱរស​សុគត​ផុត​ហើយ ព្រះ‌ករុណា​បែរ​ជា​ក្រោក​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ​វិញ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដូច្នេះ ពួក​មហា‌តលិក​ទូល​សួរ​ថា យ៉ាង​ដូច​ម្តេច​ហ្ន៍ ដែល​ទ្រង់​ប្រព្រឹត្ត​ដូច្នេះ​នេះ ដ្បិត​កាល​បុត្រ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ នោះ​ទ្រង់​បាន​តម​ព្រះ‌ស្ងោយ ហើយ​សោយ‌សោក​នឹង​បុត្រ តែ​កាល​បុត្រ​សុគត​ហើយ នោះ​បែរ​ជា​ទ្រង់​តើន​ឡើង​សោយ​ព្រះ‌ស្ងោយ​វិញ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 12:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ក្រោក​ពី​ដី ងូត​ទឹក ប្រោះ​ទឹក​អប់ ព្រម​ទាំង​ផ្លាស់​អាវ រួច​ចូល​ដំណាក់​របស់អុលឡោះ‌តាអាឡា ដើម្បី​ថ្វាយ‌បង្គំ​ទ្រង់។ ពេល​ត្រឡប់​មក​វិញ គាត់​បញ្ជា​ឲ្យ​គេ​រៀប‌ចំ​ម្ហូប​អាហារ ហើយ​គាត់​ក៏​ពិសា។


ស្តេច​ទត​ប្រាប់​វិញ​ថា៖ «កាល​កូន​របស់​យើង​រស់​នៅ​ឡើយ យើង​តម​អាហារ និង​សោក​សង្រេង ដោយ​នឹក​ថា អុលឡោះ‌តាអាឡា​ប្រហែល​ជា​ប្រណី​សន្តោស​ដល់​យើង ហើយ​ទុក​ឲ្យ​កូន​នោះ​មាន​ជីវិត​ត​ទៅ​ទៀត។


«ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​ភ្លេច​ឡើយ​ថា ខ្ញុំ​បាន​ដើរ​តាម​មាគ៌ា​របស់​ទ្រង់ ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ និង​ចិត្ត​ទៀង​ត្រង់ ខ្ញុំ​ប្រព្រឹត្ត​តែ​អំពើ​ដែល​ទ្រង់​គាប់​ចិត្ត​ប៉ុណ្ណោះ!»។ ស្តេច​ហេ‌សេគា​បង្ហូរ​ទឹក​ភ្នែក​យ៉ាង​ខ្លាំង។


រីឯ​អ្នក​ដែល​បាន​ទទួល​រស‌អុលឡោះ​វិនិច្ឆ័យ​បាន​ទាំង​អស់ ហើយ​គ្មាន​អ្នក​ណា​វិនិច្ឆ័យ​អ្នក​នោះ​បាន​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម