Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 15:31 - អាល់គីតាប

31 សាំយូ‌អែល​ក៏​សុខ​ចិត្ត​វិល​មក​វិញ គាត់​ដើរ​តាម​ពី​ក្រោយ​ស្តេច​សូល ហើយ​ស្តេច​សូល​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ដូច្នេះ លោកសាំយូ‌អែល​បាន​វិល​មក​ខាង​ស្ដេច​សូល​វិញ ហើយ​ស្ដេច​សូល​ក៏​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 លោក​សាំយូ‌អែល​ក៏​សុខ​ចិត្ត​វិល​មក​វិញ លោក​ដើរ​តាម​ពី​ក្រោយ​ព្រះ‌បាទ​សូល ហើយ​ព្រះ‌បាទ​សូល​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ដូច្នេះសាំយូ‌អែល​បាន​វិល​មក​ខាង​សូល​វិញ ហើយ​សូល​ទ្រង់​ក៏​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 15:31
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ក្រោក​ពី​ដី ងូត​ទឹក ប្រោះ​ទឹក​អប់ ព្រម​ទាំង​ផ្លាស់​អាវ រួច​ចូល​ដំណាក់​របស់អុលឡោះ‌តាអាឡា ដើម្បី​ថ្វាយ‌បង្គំ​ទ្រង់។ ពេល​ត្រឡប់​មក​វិញ គាត់​បញ្ជា​ឲ្យ​គេ​រៀប‌ចំ​ម្ហូប​អាហារ ហើយ​គាត់​ក៏​ពិសា។


សាំយូ‌អែល​ឆ្លើយ​តប​ស្តេច​សូល​ថា៖ «ខ្ញុំ​មិន​វិល​ទៅ​ជា​មួយ​ស្តេច​វិញ​ទេ ដ្បិត​ស្តេច​បាន​បោះ​បង់​ចោល​បន្ទូល​របស់អុលឡោះ‌តាអាឡា ទ្រង់​ក៏​បោះ​បង់​ចោល​ស្តេច លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ដែរ។


ស្តេច​សូល​មាន​ប្រសាសន៍​ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ឥឡូវ​នេះ​ខ្ញុំ​សូម​អង្វរ​លោក​មេត្តា​ទុក​កិត្តិយស​ឲ្យ​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​លោក​អះលី‌ជំអះ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ និង​នៅ​ចំពោះ​មុខ​អ៊ីស្រ‌អែល​ផង សូម​លោក​វិល​មក​ជា​មួយ​ខ្ញុំ ខ្ញុំ​នឹង​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​លោក»។


សាំយូ‌អែល​និយាយ​ថា៖ «ចូរ​នាំ​អកាក់ ជា​ស្តេច​របស់​ជន‌ជាតិ​អាម៉ាឡេក​មក»។ ស្តេច​អកាក់​ចូល​មក​ជិត​សាំយូ‌អែល ដោយ​ទឹក​មុខ​ស្រស់​បស់ ព្រោះ​នឹក​ស្មាន​ថា​បាន​រួច​ពី​ស្លាប់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម