ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 5:13 - អាល់គីតាប

ក្រុម​អ្នក​ផ្លុំ​ត្រែ និង​ក្រុម​ចំរៀង​នាំ​គ្នា​ប្រគំ​ជា​បទ​ភ្លេង និង​បន្លឺ​សំឡេង​ច្រៀង​ព្រម​គ្នា ដើម្បី​សរសើរ និង​លើក​តម្កើងអុលឡោះ‌តាអាឡា។ កាល​សំឡេង​ត្រែ ស្គរ និង​ឧបករណ៍​តន្ត្រី​ឯ​ទៀតៗ​ប្រគំ​ឡើង ក្រុម​ចំរៀង​នាំ​គ្នា​ច្រៀង​សរសើរអុលឡោះ‌តាអាឡា ដោយ​ពាក្យ​ថា «ទ្រង់​ជា​ម្ចាស់​ដ៏​ល្អ​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!» ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ខណៈ​នោះ កាល​ពួក​ផ្លុំ​ត្រែ និង​ពួក​ចម្រៀង គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​មួយ ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា គឺ​កាល​គេ​ឡើង​សំឡេង​ដោយ​ផ្លុំ​ត្រែ វាយ​ឈិង និង​លេង​ប្រដាប់​ភ្លេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា៖ «ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ សេចក្ដី​សប្បុរស​របស់​ព្រះ‌អង្គ នៅ​អស់​កល្ប​ជា‌និច្ច»។ ពេល​នោះ ស្រាប់​តែ​ព្រះ‌ដំណាក់របស់​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ពពក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម​អ្នក​ផ្លុំ​ត្រែ និង​ក្រុម​ចម្រៀង នាំ​គ្នា​ប្រគំ​ជា​បទ​ភ្លេង និង​បន្លឺ​សំឡេង​ច្រៀង​ព្រម​គ្នា ដើម្បី​សរសើរ និង​លើក​តម្កើង​ព្រះ‌អម្ចាស់។ កាល​សំឡេង​ត្រែ ស្គរ និង​ឧបករណ៍​តន្ត្រី​ឯ​ទៀតៗ​ប្រគំ​ឡើង ក្រុម​ចម្រៀង​នាំ​គ្នា​ច្រៀង​សរសើរ​ព្រះ‌អម្ចាស់ ដោយ​ពាក្យ​ថា «ព្រះអង្គ​ជា​ព្រះ​ដ៏​ល្អ​សប្បុរស ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!» ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ខណ​នោះ កាល​ពួក​ផ្លុំ​ត្រែ នឹង​ពួក​ចំរៀង គេ​ប្រគំ​ភ្លេង​ព្រម​គ្នា​ឮ​សំឡេង​តែ​១ ដើម្បី​លើក​សរសើរ ហើយ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា គឺ​កាល​គេ​ឡើង​សំឡេង​ដោយ​ផ្លុំ​ត្រែ វាយ​ឈឹង ហើយ​លេង​ប្រដាប់​ភ្លេង​ទាំង​ប៉ុន្មាន ព្រម​ទាំង​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក្យ​ថា ទ្រង់​ប្រកប​ដោយ​ករុណា‌គុណ សេចក្ដី​សប្បុរស​ទ្រង់​នៅ​អស់‌កល្ប​ជានិច្ច នោះ​ស្រាប់​តែ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា មាន​ពេញ​ដោយ​ពពក

សូមមើលជំពូក



២ របា‌ក្សត្រ 5:13
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ចាត់​ក្រុម​លេវី​ខ្លះ ឲ្យ​បម្រើ​ការ‌ងារ​នៅ​ខាង​មុខ​ហិប​របស់អុលឡោះ‌តាអាឡា ដើម្បី​ធ្វើ​ពិធី​រំលឹក លើក​តម្កើង និង​ច្រៀង​សរសើរអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល


បន្ទាប់​មក​ស្តេច​ពិភា‌ក្សា​ជា​មួយ​ប្រជា‌ជន រួច​តែង‌តាំង​ក្រុម​ចំរៀង ដែល​មាន​ស្លៀក​ពាក់​គ្រឿង​សក្ការៈ ហើយ​ដើរ​នៅ​មុខ​កង‌ទ័ព​ដោយ​ច្រៀង​តម្កើងអុលឡោះ‌តាអាឡា​ថា «ចូរ​លើក​តម្កើងអុលឡោះ‌តាអាឡា ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។


ក្នុង​ពេល​ដែល​ពួក​គេ​បន្លឺ​សំឡេង​ចំរៀង​សរសើរ​តម្កើង អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​កើត​វឹកវរ​នៅ​ក្នុង​ជួរ​ទ័ព​របស់​ជន‌ជាតិ​អាំម៉ូន ជន‌ជាតិ​ម៉ូអាប់ និង​អ្នក​ស្រុក​ភ្នំ​សៀរ ធ្វើ​ឲ្យ​ពួក​គេ​វាយ​គ្នា​ឯង។


កាល​ស្តេច​ស៊ូឡៃ‌ម៉ាន​ទូរអា​ចប់ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ ឆេះ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព ហើយ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់។


ពួក​អ៊ីមុាំ​ពុំ​អាច​ចូល​ទៅ​ក្នុង​ដំណាក់​បាន​ទេ ដ្បិត​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់​របស់​ទ្រង់។


ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ឃើញ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ និង​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​លើ​ដំណាក់ ក៏​នាំ​គ្នា​ក្រាប​ចុះ អោន​មុខ​ដល់​ដី​នៅ​លើ​កំរាល​ឥដ្ឋ ហើយ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា និង​សរសើរ​តម្កើង​ទ្រង់​ថា «ទ្រង់​ជា​ម្ចាស់​ដ៏​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!»។


អ៊ីមុាំ​ឈរ​នៅ​តាម​កន្លែង​របស់​គេ​រៀងៗ​ខ្លួន រីឯ​ក្រុម​លេវី​កាន់​ឧបករណ៍​ភ្លេង​ផ្សេងៗ គឺ​ឧបករណ៍​ដែល​ស្តេច​ទត​បាន​ធ្វើ ដើម្បី​លើក​តម្កើងអុលឡោះ‌តាអាឡា នៅ​ពេល​ស្តេច​ចាត់​ក្រុម​លេវី ឲ្យ​ច្រៀង​សរសើរ​អុលឡោះ​ថា «ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ»។ ក្រុម​អ៊ីមុាំ​ដែល​ស្ថិត​នៅ​ទល់​មុខ​នឹង​ក្រុម​លេវី នាំ​គ្នា​ផ្លុំ​ត្រែ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ក៏​ក្រោក​ឈរ​ឡើង​ដែរ។


ពួក​គេ​ច្រៀង​ឆ្លើយ​ឆ្លង​គ្នា​លើក​តម្កើង និង​អរគុណអុលឡោះ‌តាអាឡាថា៖ «អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច!»។ ប្រជា‌ជន​ទាំង​មូល​ក៏​ស្រែក​សរសើរ​តម្កើងអុលឡោះ‌តាអាឡា​យ៉ាង​កង​រំពង ព្រោះ​គេ​ចាក់​គ្រឹះ​ដំណាក់​របស់អុលឡោះ‌តាអាឡា។


លុះ​ដល់​ពេល​សម្ពោធ​កំពែង​ក្រុង គេ​ទៅ​ប្រមូល​ពួក​លេវី​ពី​គ្រប់​ទី​កន្លែង​ដែល​ពួក​គេ​រស់​នៅ ឲ្យ​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​សម្ពោធ​កំពែង​ក្រុង​យ៉ាង​សប្បាយ គឺ​ពួក​គេ​ច្រៀង​ជា​ក្រុម ព្រម​ទាំង​លើក​ទំនុក​ច្រៀង កំដរ​ដោយ​សំឡេង​ស្គរ ចាប៉ី និង​ពិណ។


ដ្បិត​អុលឡោះ‌តាអាឡា​មាន​ចិត្ត​សប្បុរស ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​ជា‌និច្ច ហើយ​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។


ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​សប្បុរស ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មាន ចិត្ត​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ


ចូរ​លើក​តម្កើង​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​សប្បុរស ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


ចូរ​សរសើរ​តម្កើង​ទ្រង់​ដោយ​សំឡេង​ត្រែ ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​ដេញ​ចាប៉ី និង​ដេញ​ពិណ!


ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​វាយ​ស្គរ​យ៉ាង​ពីរោះ! ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​វាយ​ស្គរ​ឲ្យ​លាន់​ឮ​រំពង!


បុព្វ​បុរស​របស់​យើង​ខ្ញុំ​តែងតែ​ផ្ញើ​ជីវិត​លើ​ទ្រង់ ពួក​គាត់​ផ្ញើ​ជីវិត​លើ​ទ្រង់​ជា‌និច្ច ហើយ​ទ្រង់​ក៏​បាន​រំដោះ​ពួក​គាត់។


ចូរ​នាំ​គ្នា​ប្រគំ​តូរ្យ‌តន្ត្រី​ឡើង ចូរ​វាយ​ស្គរ និង​លេង​ពិណ​យ៉ាង​ពីរោះ ព្រម​ទាំង​ដេញ​ចាប៉ី​ផង​ដែរ!


យើង​នឹង​មក​ជួប​កូន​ចៅ​អ៊ីស្រ‌អែល​នៅ​ទី​នេះ ហើយ​កន្លែង​នេះ​នឹង​បាន​បរិសុទ្ធ ដោយ​សារ​សិរី‌រុង‌រឿង​របស់​យើង។


នេះ​ជា​សំឡេង​របស់​អ្នក​យាម​ក្រុង! ពួក​គេ​បន្លឺ​សំឡេង​ឡើង និង​ស្រែក​ហ៊ោ​រួម​ជា​មួយ​គ្នា ដ្បិត​ពួក​គេ​ឃើញអុលឡោះ‌តាអាឡា​ត្រឡប់​មក ក្រុង​ស៊ីយ៉ូន​វិញ ដោយ​ផ្ទាល់​នឹង​ភ្នែក។


យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ មាន​គោល‌ដៅ​តែ​មួយ ដើម្បី​គោរព​កោត​ខ្លាច​យើង​រហូត​ត​ទៅ។ ដូច្នេះ ពួក​គេ ព្រម​ទាំង​កូន​ចៅ​របស់​ពួក​គេ​នឹង​ប្រកប​ដោយ​សុភ‌មង្គល។


គេ​នឹង​ឮ​សូរ​ស័ព្ទ​បទ​ចំរៀង​យ៉ាង​សែន​សប្បាយ ព្រម​ទាំង​ឮ​ភ្លេង​ការ និង​ឮ​ចំរៀង​របស់​អស់​អ្នក​ដែល​ធ្វើ​គូរបាន​អរគុណ​អុលឡោះនៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។ ពួក​គេ​សរសើរ​តម្កើង​ថា “ចូរ​សរសើរ​តម្កើងអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដ្បិត​ទ្រង់​មាន​ចិត្ត​សប្បុរស ហើយ​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច!”។ ពិត​មែន​ហើយ! យើង​នឹង​ស្ដារ​ស្រុក​នេះ​ឲ្យ​បាន​ដូច​ដើម​វិញ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អ្នក​ជឿ​ទាំង​អំបាល​ម៉ាន​មាន​ចិត្ដ​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថា ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។


ដើម្បី​ឲ្យ​បង​ប្អូន​មាន​ចិត្ដ​ថ្លើម​តែ​មួយ មាន​សំឡេង​តែ​មួយ លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ ជា​បិតា​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង។


ម៉ាស្ជិទ​ក៏​ពោរ‌ពេញ​ទៅ​ដោយ​ផ្សែង ដែល​ចេញ​ពី​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​ពី​អំណាច​របស់​ទ្រង់ ហើយ​គ្មាន​នរណា​អាច​ចូល​ទៅ​ក្នុង​ម៉ាស្ជិទ​បាន​ឡើយ ទាល់​តែ​គ្រោះ​កាច​ទាំង​ប្រាំ​ពីរ​របស់​ម៉ាឡា‌អ៊ីកាត់​ទាំង​ប្រាំ​ពីរ​បាន​ចប់​សព្វ​គ្រប់​ជា​មុន​សិន។