យេរេមា 32:39 - អាល់គីតាប39 យើងនឹងឲ្យពួកគេមានចិត្តគំនិតតែមួយ មានគោលដៅតែមួយ ដើម្បីគោរពកោតខ្លាចយើងរហូតតទៅ។ ដូច្នេះ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងប្រកបដោយសុភមង្គល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦39 យើងនឹងឲ្យគេមានទឹកចិត្តតែមួយ និងផ្លូវប្រព្រឹត្តតែមួយ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់យើងជាដរាប សម្រាប់ជាសេចក្ដីល្អដល់គេ និងកូនចៅគេតរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥39 យើងនឹងឲ្យពួកគេមានចិត្តគំនិតតែមួយ មានគោលដៅតែមួយ ដើម្បីគោរពកោតខ្លាចយើងរហូតតទៅ។ ដូច្នេះ ពួកគេ ព្រមទាំងកូនចៅរបស់ពួកគេនឹងប្រកបដោយសុភមង្គល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤39 អញនឹងឲ្យគេមានទឹកចិត្តតែ១ នឹងផ្លូវប្រព្រឹត្តតែ១ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់អញជាដរាប សំរាប់ជាសេចក្ដីល្អដល់គេ នឹងកូនចៅគេតរៀងទៅ សូមមើលជំពូក |
សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ហ៊ូកុំរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារហ៊ូកុំនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ដ្បិតអុលឡោះប្រោសប្ដីដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ទ្រង់តាមរយៈភរិយា ហើយទ្រង់ក៏ប្រោសភរិយាដែលមិនជឿ ឲ្យចូលរួមក្នុងប្រជាជនរបស់ទ្រង់ តាមរយៈប្ដីដែលជាអ្នកជឿនោះដែរ។ បើសេចក្ដីខាងលើនេះមិនពិត កូនចៅរបស់បងប្អូនមិនបរិសុទ្ធទេ!។ ក៏ប៉ុន្ដែតាមពិត អុលឡោះបានប្រោសក្មេងទាំងនោះ ឲ្យចូលរួមក្នុងប្រជាជនរបស់ទ្រង់រួចស្រេចទៅហើយ។