ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 2:15 - អាល់គីតាប

ក្រុម​ណាពី ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរី‌ខូ​ពោល​ឡើង​ថា៖ «រស​របស់​អេលី‌យ៉េស មក​សណ្ឋិត​លើ​អេលី‌យ៉ាសាក់​ហើយ!»។ ពួក​គេ​ទៅ​ជួប​អេលី‌យ៉ាសាក់ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ពួក​ហោរា​ពី​ក្រុង​យេរីខូរ​ឈរ​មើល​ឃើញ​ពី​ត្រើយ​ម្ខាង គេ​ពោល​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា​បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ» ពួក​គេ​បាន​មក​ទទួល​លោក ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រុម​ព្យាការី​ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរីខូ ពោល​ឡើង​ថា៖ «វិញ្ញាណ​របស់​លោក​អេលីយ៉ា មក​សណ្ឋិត​លើ​លោក​អេលីសេ​ហើយ!»។ ពួក​គេ​ទៅ​ជួប​លោក​អេលីសេ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​លោក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​កាល​ពួក​សិស្ស​របស់​ពួក​ហោរា ពី​ក្រុង​យេរីខូរ ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង បាន​ឃើញ​ហើយ នោះ​ក៏​ថា វិញ្ញាណ​របស់​អេលីយ៉ា បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ រួច​គេ​មក​ទទួល​លោក ក៏​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 2:15
21 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ត្រូវ​តែង‌តាំង​យេហ៊ូវ ជា​កូន​របស់​នឹមស៊ី ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល រួច​តែង‌តាំង​អេលី‌យ៉ាសាក់ ជា​កូន​របស់​សាផាត​នៅ​អេបិល-មហូឡា ឲ្យ​ធ្វើ​ជា​ណាពី​ជំនួស​អ្នក។


មាន​បុរស​ម្នាក់ ដែល​ជា​សមាជិក​របស់​ក្រុម​ណាពី ពោល​ទៅ​មិត្ត​របស់​ខ្លួន ក្នុង​នាមអុលឡោះ‌តាអាឡា​ថា៖ «ចូរ​វាយ​ខ្ញុំ​មក!»។ ប៉ុន្តែ អ្នក​នោះ​មិន​ព្រម​វាយ​ទេ។


អ្នក​ក្រុង​យេរី‌ខូ​ជម្រាប​អេលី‌យ៉ាសាក់​ថា៖ «លោក​ម្ចាស់​ឃើញ​ស្រាប់​ហើយ​ថា ក្រុង​នេះ​មាន​ទី​តាំង​ប្រសើរ​ណាស់ ប៉ុន្តែ ទឹក​ពុំ​ល្អ​ទេ ដូច្នេះ ដី​មិន​បង្កើត​ភោគ​ផល​ឡើយ»។


មាន​ណាពី​ហា‌សិប​នាក់ ដើរ​តាម​ពី​ក្រោយ ហើយ​ឈរ​ពី​ចម្ងាយ។ អ្នក​ទាំង​ពីរ​ឈប់​នៅ​មាត់​ទន្លេ​យ័រដាន់។


នាង​ចូល​ទៅ​ជិត​គាត់ ហើយ​ក្រាប​ចុះ​ដល់​ដី​នៅ​ជើង​គាត់ រួច​យក​កូន​ចេញ​មក។


កេហា‌ស៊ី​ឆ្លើយ​ថា៖ «គ្មាន​ហេតុ‌ការណ៍​អ្វី​ទេ! ប៉ុន្តែ ម្ចាស់​របស់​ខ្ញុំ ចាត់​ខ្ញុំ​ឲ្យ​មក​ជម្រាប​លោក​ថា “មាន​សមាជិក​នៃ​ក្រុម​ណាពី​ពីរ​នាក់ មក​ពី​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម ទើប​នឹង​មក​ដល់​ផ្ទះ​ខ្ញុំ សូម​លោក​មេត្តា​ជួយ​ផ្តល់​ប្រាក់​មួយ​ហាប និង​សម្លៀក‌បំពាក់​ពីរ​បន្លាស់​សម្រាប់​គេ​ទាំង​ពីរ​ផង”»។


ណាពី​អេលី‌យ៉ាសាក់​បាន​ហៅ​បុរស​ម្នាក់​ដែល​ជា​សមាជិក​ក្រុម​ណាពី​មក រួច​មាន​ប្រសាសន៍​ថា៖ «ចូរ​ក្រោក​ឡើង ចេញ​ដំណើរ​ទៅ​កាន់​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ ហើយ​យក​ដប​ប្រេង​ទៅ​ជា​មួយ​ផង។


រស​របស់អុលឡោះ‌តាអាឡា នឹង​សណ្ឋិត​នៅ​បុត្រា​នោះ គឺ​ជា​រស​ដែល​ផ្ដល់​ប្រាជ្ញា ឲ្យ​ចេះ​ពិចារណា​ដឹង​ខុស​ត្រូវ រស​ដែល​ផ្ដល់​ការ​ឈ្លាស​វៃ និង​ចិត្ត​អង់‌អាច រស​ដែល​បំភ្លឺ​ឲ្យ​ស្គាល់ និង​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «រីឯ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​ទាំង​នោះ​មាន​ដូច​ត​ទៅ: រស​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​បន្ទូល​របស់​យើង​ចាប់​ពី​ពេល​នេះ​រហូត​អស់‌កល្ប​ត​ទៅ។ យើង​នឹង​មិន​ដក​បន្ទូល​នេះ​ចេញ​ពី​មាត់​អ្នក មាត់​កូន​ចៅ និង​ពូជ‌ពង្ស​របស់​អ្នក​ឡើយ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ណាពី​អេម៉ុស​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​មែន​ជា​ណាពី ឬ​ជា​សមាជិក​នៃ​ក្រុម​ណាពី​ទេ គឺ​ខ្ញុំ​ជា​អ្នក​ឃ្វាល​គោ និង​ជា​អ្នក​ចម្ការ។


ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ ឲ្យ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ដឹង​ឮ​ផង។


ប៉ុន្ដែ អ្នក​រាល់​គ្នា​នឹង​ទទួល​អំណាច​មួយ គឺ​អំណាច​នៃ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។


ក៏​ប៉ុន្ដែ គាត់​និយាយ​មក​ខ្ញុំ​ថា «គុណ​របស់​យើង​បាន​ផ្ដល់​មក​ល្មម​គ្រប់​គ្រាន់​សម្រាប់​អ្នក​ហើយ ដ្បិត​អំណាច​របស់​យើង​នឹង​លេច​ចេញ​មក​យ៉ាង​ខ្លាំង​បំផុត ក្នុង​មនុស្ស​ទន់​ខ្សោយ»។ ដូច្នេះ ខ្ញុំ​ចូល​ចិត្ដ​អួត​ខ្លួន​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្ញុំ​ជាង ដើម្បី​ឲ្យ​អំណាច​របស់​អាល់ម៉ា‌ហ្សៀស​មក​សណ្ឋិត​លើ​ខ្ញុំ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖ «ថ្ងៃ​នេះ យើង​ចាប់​ផ្តើម​ពង្រឹង​អំណាច​របស់​អ្នក​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​ស្ថិត​នៅ​ជា​មួយ​អ្នក ដូច​យើង​ស្ថិត​នៅ​ជា​មួយ​ម៉ូសា​កាល​ពី​មុន​ដែរ។


នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​ពង្រឹង​អំណាច​យ៉ូស្វេ នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល។ ពួក​គេ​នាំ​គ្នា​គោរព​កោត​ខ្លាច​លោក ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត​របស់​គាត់ ដូច​គេ​ធ្លាប់​គោរព​កោត​ខ្លាច​ម៉ូសា​ដែរ។


ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល​បង​ប្អូន ព្រោះ​តែ​នាម​របស់​អាល់ម៉ា‌ហ្សៀស នោះ​បង​ប្អូន​មាន​សុភមង្គល​ហើយ ដ្បិត​រស‌អុលឡោះ​ប្រកប​ដោយ​សិរី‌រុង‌រឿង គឺ​រស​របស់​ទ្រង់​ស្ថិត​នៅ​លើ​បង​ប្អូន។


បន្ទាប់​មក អ្នក​ទៅ​ដល់​គីបា-អេឡូ‌អ៊ីម។