Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 10:5 - អាល់គីតាប

5 បន្ទាប់​មក អ្នក​ទៅ​ដល់​គីបា-អេឡូ‌អ៊ីម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 បន្ទាប់​មក​ទៀត អ្នក​នឹង​ទៅ​ដល់គីបៀថ-អេឡូហ៊ីម ជា​កន្លែង​ដែល​មាន​បន្ទាយ​របស់​ពួក​ភីលី‌ស្ទីន រួច​កាល​ណា​អ្នក​ទៅ​ដល់​ទី​ក្រុង​ហើយ អ្នក​នឹង​ជួប​ពួក​ហោរា​ដែល​ចុះ​ពី​ទី​ខ្ពស់​មក មាន​គេ​កាន់​ទាំង​ពិណ ក្រាប់ ខ្លុយ និង​ស៊ុង​នាំ​មុខ​ផង ហោរា​ទាំង​នោះ​នឹង​ថ្លែង​ទំនាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បន្ទាប់​មក លោក​ទៅ​ដល់​គីបា-‌អេឡូ‌អ៊ីម ដែល​មាន​ទី​តាំង​ទ័ព​របស់​ពួក​ភីលីស្ទីន។ ពេល​លោក​ចូល​ទៅ​ក្នុង​ភូមិ លោក​នឹង​ជួប​ពួក​ព្យាការី​មួយ​ក្រុម ដែល​ចុះ​ពី​កន្លែង​សក្ការៈ​មក ទាំង​មាន​អ្នក​ភ្លេង​លេង​ចាប៉ី ស្គរ ខ្លុយ និង​ពិណ ដើរ​ពី​មុខ​ផង ព្យាការី​ទាំង​នោះ​ស្លុង​ស្មារតី ស្រែក​ច្រៀង និង​រាំ​ថ្វាយ​ព្រះ‌ជាម្ចាស់ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ក្រោយ​នោះអ្នក​នឹង​ទៅ​ដល់​ភ្នំ​ព្រះ ជា​កន្លែង​ដែល​មាន​បន្ទាយ​របស់​ពួក​ភីលីស្ទីន រួច​កាល​ណា​អ្នក​ទៅ​ដល់​ទី​ក្រុង​ហើយ នោះ​នឹង​ជួប​នឹង​ពួក​ហោរា​ដែល​ចុះ​ពី​ទី​ខ្ពស់​មក មាន​គេ​កាន់​ទាំង​ពិណ ក្រាប់ ខ្លុយ នឹង​ស៊ុង​នាំ​មុខ​ផង ហោរា​ទាំង​នោះ​នឹង​ទាយ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 10:5
27 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ថ្ងៃ​ជ្រេរ​បន្តិច ពួក​គេ​នាំ​គ្នា​ទាយ​រហូត​ដល់​ពេល​ជូន​សក្ការៈ‌បូជា​វេលា​ល្ងាច។ ប៉ុន្តែ គ្មាន​ឮ​សំឡេង គ្មាន​ចម្លើយ ឬ​ទី​សំគាល់​អ្វី​ឡើយ។


ក្រុម​ណាពី ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរី‌ខូ​ពោល​ឡើង​ថា៖ «រស​របស់​អេលី‌យ៉េស មក​សណ្ឋិត​លើ​អេលី‌យ៉ាសាក់​ហើយ!»។ ពួក​គេ​ទៅ​ជួប​អេលី‌យ៉ាសាក់ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់


មាន​ណាពី​មួយ​ក្រុម​នៅ​បេត‌អែល​ចេញ​មក​ជួប​អេលី‌យ៉ាសាក់​ជម្រាប​ថា៖ «តើ​អ្នក​ជ្រាប​ឬ​ទេ​ថា ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​លើក​តួន​របស់​អ្នក​ឡើង​ទៅ​លើ​មេឃ»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។


មាន​ណាពី​មួយ​ក្រុម​នៅ​ក្រុង​យេរី‌ខូ នាំ​គ្នា​មក​ជិត​អេលី‌យ៉ាសាក់​ជម្រាប​ថា៖ «តើ​អ្នក​ជ្រាប​ទេ​ថា ថ្ងៃ​នេះអុលឡោះ‌តាអាឡា​លើក​តួន​របស់​អ្នក​ឡើង​ទៅ​លើ​មេឃ»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​ក៏​ដឹង​ដែរ មិន​បាច់​ប្រាប់​ទេ!»។


មាន​ណាពី​ហា‌សិប​នាក់ ដើរ​តាម​ពី​ក្រោយ ហើយ​ឈរ​ពី​ចម្ងាយ។ អ្នក​ទាំង​ពីរ​ឈប់​នៅ​មាត់​ទន្លេ​យ័រដាន់។


ឥឡូវ​នេះ សូម​នាំ​អ្នក​ភ្លេង​ម្នាក់​មក​ឲ្យ​ខ្ញុំ!»។ កាល​អ្នក​ភ្លេង​កំពុង​តែ​ប្រគំ​តន្ត្រី អំណាច​របស់អុលឡោះ‌តាអាឡា​ក៏​មក​សណ្ឋិត​លើ​ណាពី​អេលី‌យ៉ាសាក់។


អេលី‌យ៉ាសាក់​វិល​ត្រឡប់​ទៅ​គីល‌កាល់​វិញ ហើយ​ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ ក្រុម​ណាពី​អង្គុយ​នៅ​មុខ​អេលី‌យ៉ាសាក់ គាត់​មាន​ប្រសាសន៍​ប្រាប់​អ្នក​បម្រើ​ថា៖ «ចូរ​ដាំ​បបរ​មួយ​ថ្លាង​ទទួល​ក្រុម​ណាពី»។


ថ្ងៃ​មួយ​ក្រុម​ណាពី​ជម្រាប​អេលី‌យ៉ាសាក់​ថា៖ «កន្លែង​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​លោក​នេះ​ចង្អៀត​ណាស់ សម្រាប់​យើង​ទាំង​អស់​គ្នា។


ពេល​នោះ ស្តេច​ទត​នៅ​ក្នុង​ជំរក​ដ៏​រឹង‌មាំ​មួយ។ កង‌ទ័ព​ភីលី‌ស្ទីន​មួយ​ក្រុម​ក៏​ឈរ​ជើង​នៅ​ភូមិ​បេថ្លេ‌ហិម​ដែរ។


ស្តេច​ទត និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​សប្បាយ​រីក‌រាយ នៅ​ចំពោះ​អុលឡោះគេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ពិណ ឃឹម ស្គរ ឈិង ព្រម​ទាំង​ផ្លុំ​ត្រែ​យ៉ាង​រំពង និង​ស្រែក​ច្រៀង​ផង។


លោក​ហេ‌ម៉ាន និង​លោក​យេឌូ‌ថិន​ក៏​ទទួល​ខុស​ត្រូវ​លើ​ត្រែ និង​ឈិង​របស់​ពួក​តន្ត្រី‌ករ ព្រម​ទាំង​ឧបករណ៍​ឯ​ទៀតៗ សម្រាប់​ប្រគំ​បទ​ចំរៀង​ជូន​អុលឡោះ។ កូន​ចៅ​របស់​លោក​យេឌូ‌ថិន​ក៏​មាន​មុខ‌ងារ ជា​ឆ្មាំ​នៅ​មាត់​ទ្វារ​ដែរ។


គឺ​មាន​លោក​អេសាភ ជា​មេ​ដឹក​នាំ បន្ទាប់​មក​មាន​លោក​សាកា‌រីយ៉ា​ជា​មេ​ដឹក​នាំ​រង ព្រម​ទាំង​លោក​យីអែល លោក​សេមី‌រ៉ាម៉ូត លោក​យេហ៊ី‌អែល លោក​ម៉ាធិ‌ធា លោក​អេលាប លោក​បេណា‌យ៉ា លោក​អូបេដ-អេដុម និង​លោក​យេអែល ដែល​សុទ្ធ​តែ​ជា​អ្នក​លេង​ភ្លេង គឺ​មាន​ឃឹម និង​ពិណ ហើយ​លោក​អេសាភ​ជា​អ្នក​វាយ​ឈិង។


ខ្ញុំ​នឹង​ផ្ចង់​ចិត្ត​ស្ដាប់​ពាក្យ​ប្រៀន‌ប្រដៅ របស់​អ្នក​ប្រាជ្ញ ហើយ​ខ្ញុំ​នឹង​ដោះ​ស្រាយ​ប្រស្នា ទាំង​លេង​ពិណ​កំដរ​ផង។


ដោយ​លេង​ឃឹម ដេញ​ចាប៉ី និង​ដេញ​ពិណ។


ចូរ​ខំ​ប្រឹង​ឲ្យ​មាន​ចិត្ដ​ស្រឡាញ់ ចូរ​ប៉ង‌ប្រាថ្នា​ចង់​បាន​អំណោយ​ទាន​របស់​រស‌អុលឡោះ​ដែរ ជា​ពិសេស ការ​ថ្លែង​បន្ទូល​នៃ​អុលឡោះ។


កាល​លោក​សូល និង​អ្នក​បម្រើ​ទៅ​ដល់​ភូមិ​គីបៀរ ណាពី​មួយ​ក្រុម​មក​ជួប​គាត់។ ពេល​នោះ​រស​របស់​អុលឡោះ​មក​សណ្ឋិត​លើ​គាត់ ហើយ​គាត់​ថ្លែង​បន្ទូល​របស់​អុលឡោះ​ក្នុង​ចំណោម​ពួក​ណាពី។


ពួក​គេ​នឹង​នាំ​គ្នា​មក​ជម្រាប​សួរ​អ្នក ហើយ​ជូន​នំបុ័ង​ពីរ​ដុំ​មក​អ្នក។ អ្នក​នឹង​ទទួល​យក​នំបុ័ង​នោះ​ពី​ដៃ​របស់​ពួក​គេ។


ស្តេច​សូល​ជ្រើស​រើស​ទាហាន​ចំនួន​បី​ពាន់​នាក់ ពី​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល គឺ​ពីរ​ពាន់​នាក់​ទុក​ឲ្យ​នៅ​ជា​មួយ​គាត់ ត្រង់​ភូមិ​មីក‌ម៉ាស់ និង​តំបន់​ភ្នំ​បេត‌អែល ហើយ​មួយ​ពាន់​នាក់​ទៀត​ឲ្យ​នៅ​ជា​មួយ​សម្តេច​យ៉ូណា‌ថាន នៅ​ភូមិ​គីបៀរ ក្នុង​ស្រុក​ពុន‌យ៉ាមីន។ រីឯ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ស្តេច​សូល​បញ្ជូន​ឲ្យ​វិល​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។


ថ្ងៃ​មួយ​សម្តេច​យ៉ូណា‌ថាន​បាន​វាយ​ទី​តាំង​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​នៅ​ភូមិ​គីបៀរ ហើយ​ជន‌ជាតិ​ភីលី‌ស្ទីន​ទទួល​ដំណឹង​នេះ។ ពេល​នោះ​ស្តេច​សូល​ចាត់​គេ​ឲ្យ​ផ្លុំ​ស្នែង​នៅ​ក្នុង​ស្រុក​ទាំង​មូល​ដោយ​ប្រកាស​ថា៖ «ជន‌ជាតិ​ហេប្រឺ​អើយ ចូរ​នាំ​គ្នា​ស្តាប់!»។


ស្តេច​សូល​ចាត់​ទាហាន​ឲ្យ​ទៅ​ចាប់​ទត។ កាល​ពួក​គេ​ទៅ​ដល់ ឃើញ​ក្រុម​ដែល​មាន​សាំយូ‌អែល​ជា​អ្នក​នាំ​មុខ កំពុង​ថ្លែង​បន្ទូល​របស់​អុលឡោះ។ រស​របស់​អុលឡោះ​សណ្ឋិត​លើ​ទាហាន​ទាំង​នោះ​ធ្វើ​ឲ្យ​ពួក​គេ​ថ្លែង​បន្ទូល​របស់​អុលឡោះ​ដែរ។


នាង​ទាំង​នោះ​ឆ្លើយ​ថា៖ «ចា៎ស! គាត់​នៅ​ខាង​មុខ​នុ៎ះ! សូម​ប្រញាប់‌ប្រញាល់​ទៅ ថ្ងៃ​នេះ​គាត់​អញ្ជើញ​មក​ភូមិ​យើង ព្រោះ​ប្រជា‌ជន​ត្រូវ​ធ្វើ​គូរបាន​នៅ​កន្លែង​សក្ការៈ​លើ​ទួល​ខ្ពស់!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម