Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 27:20 - អាល់គីតាប

20 ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ ឲ្យ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ដឹង​ឮ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 អ្នក​ត្រូវ​ប្រគល់​អំណាច​របស់​អ្នក​ដល់​គាត់ ដើម្បី​ឲ្យ​ក្រុមជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​ប្រតិ‌បត្តិ​តាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ចូរ​ផ្ទេរ​អំណាច​របស់​អ្នក​មួយ​ចំណែក​ដល់​គាត់ ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​ឮ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ព្រម​ទាំង​ចែក​អំណាច​របស់​ឯង​ទៅ​លើ​លោក​ដែរ ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ប្រតិ‌បត្តិ​តាម​លោក

សូមមើលជំពូក ចម្លង




ជន‌គណនា 27:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​ណាពី ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង​ក្បែរ​ក្រុង​យេរី‌ខូ​ពោល​ឡើង​ថា៖ «រស​របស់​អេលី‌យ៉េស មក​សណ្ឋិត​លើ​អេលី‌យ៉ាសាក់​ហើយ!»។ ពួក​គេ​ទៅ​ជួប​អេលី‌យ៉ាសាក់ រួច​នាំ​គ្នា​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ឡើង​នៅ​លើ​បល្ល័ង្ក​ដើម្បី​ស្នង​ទ្រព្យ​សម្បត្តិ​របស់​ស្តេច​ទត​ជា​ឪពុក ប្រកប​ដោយ​ជោគ​ជ័យ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ក៏​នាំ​គ្នា​ស្តាប់​បង្គាប់​ស្តេច​ស៊ូឡៃ‌ម៉ាន។


អុលឡោះ‌តាអាឡា​លើក​តម្កើង​ស្តេច​ស៊ូឡៃ‌ម៉ាន​ឲ្យ​កាន់​តែ​ឧត្តុង្គ‌ឧត្តម នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​ប្រោស​ប្រទាន​រាជ្យ​របស់​គាត់​បាន​ថ្កុំ‌ថ្កើង​លើស​ស្តេច​ស្រុក​អ៊ីស្រ‌អែល​មុនៗ។


យើង​នឹង​ចុះ​មក​និយាយ​ជា​មួយ​អ្នក យើង​នឹង​យក​រស​ដែល​ស្ថិត​នៅ​ក្នុង​អ្នក​ទៅ​ដាក់​ក្នុង​ពួក​គេ​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​រំលែក​បន្ទុក​ក្នុង​ការ​មើល​ខុស​ត្រូវ​លើ​ប្រជា‌ជន​ជា​មួយ​អ្នក​ដែរ កុំ​ឲ្យ​អ្នក​ទទួល​បន្ទុក​នេះ​តែ​ម្នាក់​ឯង។


ចូរ​នាំ​គាត់​ទៅ​ឈរ​នៅ​មុខ​អ៊ីមុាំ​អេឡាសារ និង​សហគមន៍​ទាំង​មូល ហើយ​ប្រកាស​តែង​តាំង​គាត់ នៅ​ចំពោះ​មុខ​ពួក​គេ។


យ៉ូស្វេ​ត្រូវ​ឈរ​នៅ​មុខ​អ៊ីមុាំ​អេឡាសារ ហើយ​ពេល​នោះ អេឡាសារ​ត្រូវ​សួរ​យូរីម ដើម្បី​ដឹង​ពី​ការ​សម្រេច​របស់អុលឡោះ‌តាអាឡា។ បន្ទាប់​មក យ៉ូស្វេ និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ចេញ​ទៅ​ច្បាំង ឬ​ត្រឡប់​មក​វិញ តាម​បញ្ជា​របស់​អេឡាសារ»។


រស​របស់អុលឡោះ‌តាអាឡា​នឹង​មក​សណ្ឋិត​លើ​អ្នក អ្នក​ក៏​ថ្លែង​បន្ទូល​របស់​អុលឡោះ​ជា​មួយ​អ្នក​ទាំង​នោះ​ដែរ ហើយ​អ្នក​នឹង​ប្រែ​ក្លាយ​ទៅ​ជា​បុគ្គល​ម្នាក់​ខុស​ពី​មុន។


ពេល​លោក​សូល​ចាក​ចេញ​ពី​លោក​សាំយូ‌អែល​ទៅ អុលឡោះ​ផ្លាស់​ប្តូរ​ចិត្ត​គំនិត​គាត់ ហើយ​ទី​សំគាល់​ទាំង​ប៉ុន្មាន​ក៏​កើត​មាន​នៅ​ថ្ងៃ​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម