ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ហើយថ្លែងអំពីអំណាចរបស់ទ្រង់
១ របាក្សត្រ 16:29 - អាល់គីតាប ចូរលើកតម្កើងសិរីរុងរឿងនៃនាមរបស់អុលឡោះតាអាឡា! ចូរនាំគ្នាយកជំនូនចូលមកជូនទ្រង់! ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅពេលទ្រង់សំដែងភាពបរិសុទ្ធរបស់ទ្រង់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមព្រះអង្គ ចូរនាំយកតង្វាយមួយមកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ព្រះអង្គ ដោយសិរីលម្អនៃសេចក្ដីបរិសុទ្ធ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់! ចូរនាំគ្នាយកតង្វាយចូលមកចំពោះព្រះភ័ក្ត្រ របស់ព្រះអង្គ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមទ្រង់ ចូរនាំយកដង្វាយ១មកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ទ្រង់ ដោយសិរីលំអនៃសេចក្ដីបរិសុទ្ធ |
ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ហើយថ្លែងអំពីអំណាចរបស់ទ្រង់
មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះទ្រង់ចុះ! ពិភពលោករឹងមាំ ឥតរង្គើសោះឡើយ
បន្ទាប់មកស្តេចពិភាក្សាជាមួយប្រជាជន រួចតែងតាំងក្រុមចំរៀង ដែលមានស្លៀកពាក់គ្រឿងសក្ការៈ ហើយដើរនៅមុខកងទ័ពដោយច្រៀងតម្កើងអុលឡោះតាអាឡាថា «ចូរលើកតម្កើងអុលឡោះតាអាឡា ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ!»។
ចូរនាំគ្នាចូលតាមទ្វារដំណាក់របស់ទ្រង់ ដោយអរគុណ ចូរនាំគ្នាចូលមកក្នុងម៉ាស្ជិទ ដោយពាក្យសរសើរតម្កើង! ចូរលើកតម្កើងទ្រង់ ចូរសរសើរតម្កើងនាមទ្រង់!
នៅថ្ងៃស្តេចកេណ្ឌទ័ពទៅច្បាំង ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត ពួកយុវជននាំគ្នាចូលមកជួបស្តេច នៅលើភ្នំដ៏វិសុទ្ធ ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
ពពួកម៉ាឡាអ៊ីកាត់របស់អុលឡោះអើយ ចូរនាំគ្នាតម្កើងអុលឡោះតាអាឡា ចូរលើកតម្កើងសិរីរុងរឿង និងអំណាចរបស់អុលឡោះតាអាឡា។
ចូរលើកតម្កើងនាមដ៏រុងរឿងរបស់អុលឡោះតាអាឡា ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅពេលទ្រង់សំដែងភាពវិសុទ្ធ របស់ទ្រង់! ។
ស្ដេចទាំងឡាយនៅស្រុកតើស៊ីស និងនៅកោះនានា នឹងយកជំនូនមកជូនស្តេច ស្ដេចទាំងឡាយនៅស្រុកសាបា និងស្រុកសេបា ក៏នាំគ្នាយកសួយសារអាករមកជូនដែរ។
សូមឲ្យស្តេចមានអាយុយឺនយូរ! គេនឹងយកមាសពីស្រុកសាបាមកជូនស្តេច គេនឹងទូរអាអង្វរអុលឡោះឲ្យស្តេច ឥតឈប់ឈរ ហើយរៀងរាល់ថ្ងៃ គេនឹងជូនពរដល់ស្តេច។
មានពន្លឺរស្មីចិញ្ចែងចិញ្ចាច ចាំងចេញពីទ្រង់ ដំណាក់របស់ទ្រង់ពោរពេញ ទៅដោយអំណាចដ៏ថ្កុំថ្កើងរុងរឿង។
ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងអុលឡោះតាអាឡា ហើយថ្លែងអំពីអំណាចរបស់ទ្រង់។
ចូរនាំគ្នាក្រាបថ្វាយបង្គំអុលឡោះតាអាឡា នៅពេលទ្រង់សំដែងភាពវិសុទ្ធរបស់ទ្រង់! មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រចំពោះទ្រង់ចុះ!
ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងសំដែងឫទ្ធិ។ យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់ ដ៏ល្អប្រណីត ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។
ម៉ាឡាអ៊ីកាត់ទាំងនោះបន្លឺសំឡេងឆ្លើយឆ្លងគ្នាទៅវិញទៅមកថា៖ «ម្ចាស់ដ៏វិសុទ្ធ ម្ចាស់ដ៏វិសុទ្ធ ម្ចាស់ដ៏វិសុទ្ធ គឺអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល! ផែនដីទាំងមូលពោរពេញទៅដោយសិរីរុងរឿងរបស់ទ្រង់!»។
កូនមនុស្សអើយ យើងនឹងដកទីសក្ការៈដែលជាកម្លាំង អំណរ ភាពរុងរឿង និងជាទីគាប់ចិត្ត ជាទីស្រឡាញ់របស់ពួកគេ យើងក៏នឹងដកកូនប្រុសកូនស្រីចេញពីពួកគេដែរ
គ្រឿងអលង្ការធ្វើឲ្យពួកគេមានចិត្តអំនួត ពួកគេយកគ្រឿងអលង្ការទាំងនោះទៅសូន ធ្វើជារូបព្រះដ៏ចង្រៃ គួរស្អប់ខ្ពើម។ ហេតុនេះហើយបានជាយើងធ្វើឲ្យ គ្រឿងអលង្ការរបស់ពួកគេអស់តម្លៃ។
ហើយពោលថា៖ «អាម៉ីន! សូមកោតសរសើរ សូមលើកតម្កើងសិរីរុងរឿងប្រាជ្ញាញាណ សូមអរគុណ សូមលើកតម្កើងកិត្ដិនាម អំណាច និងឥទ្ធិឫទ្ធិរបស់អុលឡោះជាម្ចាស់នៃយើងអស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!»។
ចូរឆ្លាក់រូបឫសដូងបាត និងរូបកណ្តុរ ដែលរាតត្បាតស្រុករបស់អ្នករាល់គ្នា រួចលើកតម្កើងសិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រអែលទៅ នោះប្រហែលជាទ្រង់នឹងបន្ធូរបន្ថយទណ្ឌកម្មលើអ្នករាល់គ្នា ស្តេចរបស់អ្នករាល់គ្នា និងលើស្រុករបស់អ្នករាល់គ្នាផង។