Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 16:29 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ចូរ​ទទួល​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​សំណំ​នឹង​ព្រះ‌នាម​ទ្រង់ ចូរ​នាំ​យក​ដង្វាយ​១​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ថ្វាយ‌បង្គំ​ដល់​ទ្រង់ ដោយ​សិរី​លំអ​នៃ​សេចក្ដី​បរិសុទ្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ចូរ​ទទួល​ថ្លែង​ប្រាប់​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ឲ្យ​សំណំ​នឹង​ព្រះ‌នាម​ព្រះ‌អង្គ ចូរ​នាំ​យក​តង្វាយ​មួយ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ហើយ​ថ្វាយ​បង្គំ​ដល់​ព្រះ‌អង្គ ដោយ​សិរី​លម្អ​នៃ​សេចក្ដី​បរិសុទ្ធ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ចូរ​លើក​តម្កើង​សិរី‌រុងរឿង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់! ចូរ​នាំ​គ្នា​យក​តង្វាយ​ចូល​មក​ចំពោះ​ព្រះ‌ភ័ក្ត្រ របស់​ព្រះអង្គ! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​ពេល​ព្រះអង្គ​សម្តែង​ភាព​វិសុទ្ធ​របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង​នៃ​នាម​របស់អុលឡោះ‌តាអាឡា! ចូរ​នាំ​គ្នា​យក​ជំនូន​ចូល​មក​ជូន​ទ្រង់! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​ពេល​ទ្រង់​សំដែង​ភាព​បរិសុទ្ធ​របស់​ទ្រង់!

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 16:29
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អស់​ទាំង​សាសន៍​អើយ ចូរ​ទទួល​ថ្លែង​ពី​ព្រះ‌យេហូវ៉ា ចូរ​ទទួល​ថ្លែង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សិរី‌ល្អ នឹង​ព្រះ‌ចេស្តា


គ្រប់​ផែនដី​អើយ ចូរ​ភ័យ‌ញ័រ​នៅ​ចំពោះ​ទ្រង់​ចុះ ឯ​លោកីយ នោះ​ក៏​បាន​តាំង​ជា​មាំ‌មួន​ហើយ នឹង​កក្រើក​រញ្ជួយ​មិន​បាន​ឡើយ


រួច​កាល​ទ្រង់​បាន​ពិគ្រោះ​នឹង​បណ្តាជន​ហើយ នោះ​ទ្រង់​ក៏​ដំរូវ​ឲ្យ​មាន​ពួក​អ្នក ដែល​ត្រូវ​ច្រៀង​ថ្វាយ​ព្រះ‌យេហូវ៉ា ហើយ​ពោល​សរសើរ ដោយ​ស្លៀក‌ពាក់​ជា​ប្រដាប់​បរិសុទ្ធ ក្នុង​កាល​ដែល​គេ​នាំ​មុខ​ពួក​ទ័ព​ចេញ​ទៅ ដោយ​ពោល​ថា ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​សេចក្ដី​សប្បុរស​ទ្រង់​នៅ​ជាប់​អស់‌កល្ប​ជានិច្ច


ចូរ​នាំ​គ្នា​ចូល​តាម​ទ្វារ​ទ្រង់ ដោយ​ពោល​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ចូល​ទៅ​ក្នុង​ទីលាន​ទ្រង់ ដោយ​បទ​សរសើរ ចូរ​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ហើយ​សរសើរ​ព្រះ‌នាម​ទ្រង់​ចុះ


រាស្ត្រ​របស់​ឯង​គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ឯង​ដំរៀប​ក្បួន​ទ័ព​ដ៏​ប្រដាប់ ដោយ​គ្រឿង​បរិសុទ្ធ ពួក​កំឡោះ​របស់​ឯង នឹង​បាន​ដូច​ជា​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស‌កាល​មក


នែ អស់​ទាំង​កូន​នៃ​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយ ចូរ​សរសើរ​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ព្រះ‌យេហូវ៉ា​ថា ទ្រង់​មាន​សិរី‌ល្អ ហើយ​នឹង​ព្រះ‌ចេស្តា


ចូរ​សរសើរ​ពី​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​សម​នឹង​ព្រះ‌នាម​ទ្រង់ ចូរ​ពាក់​គ្រឿង​លំអ​បរិសុទ្ធ នាំ​គ្នា​ថ្វាយ‌បង្គំ​ដល់ ព្រះ‌យេហូវ៉ា​ចុះ។


ព្រះ‌ទ្រង់​បាន​ភ្លឺ​មក​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ទី​ក្រុង​មាន​លំអ​ដ៏​គ្រប់​លក្ខណ៍


ពួក​ក្សត្រ​នៃ​ស្រុក​តើស៊ីស នឹង​កោះ​ទាំង​ប៉ុន្មាន នឹង​ថ្វាយ​សួយ‌អាករ ពួក​ក្សត្រ​នៃ​ស្រុក​សេបា នឹង​ស្រុក​សាបា នឹង​ថ្វាយ​គ្រឿង​បណ្ណាការ​ដែរ


៙ ដូច្នេះ គេ​នឹង​រស់​នៅ ហើយ​នឹង​មាន​ដង្វាយ ជា​មាស​ពី​ស្រុក​សេបា ឲ្យ​បាន​ថ្វាយ​ដល់​ទ្រង់ មនុស្ស​ទាំង‌ឡាយ​នឹង​អធិស្ឋាន​ឲ្យ​ទ្រង់​ជានិច្ច ហើយ​នឹង​ថ្វាយ​ពរ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ


ចូរ​យើង​ចូល​ទៅ​ចំពោះ​ទ្រង់ ដោយ​អរ​ព្រះ‌គុណ ចូរ​យើង​ឡើង​សំឡេង​ថ្វាយ​ទ្រង់ ដោយ​ទំនុក​ដំកើង​ចុះ


កិត្តិយស នឹង​តេជា‌នុភាព​នៅ​ចំពោះ​ទ្រង់ ឥទ្ធិ‌ឫទ្ធិ នឹង​ភាព​លំអ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់


ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ‌យេហូវ៉ា អស់​ទាំង​ពូជ‌ពង្ស​នៃ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​ថ្លែង​ប្រាប់​ពី​ព្រះ‌យេហូវ៉ា​ថា ទ្រង់​មាន​សិរី‌ល្អ នឹង​ព្រះ‌ចេស្តា


ចូរ​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ពាក់​គ្រឿង​ដ៏​បរិសុទ្ធ ឱ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ​ទ្រង់​ចុះ


ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ឱ​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ពាក់​កំឡាំង​របស់​ឯង ឱ​យេរូ‌សាឡិម​ជា​ទី​ក្រុង​បរិសុទ្ធ​អើយ ចូរ​ប្រដាប់​ដោយ​សំលៀក‌បំពាក់​ដ៏​រុងរឿង​របស់​ឯង​ចុះ ដ្បិត​ពី​នេះ​ទៅ​មុខ​នឹង​គ្មាន​ពួក​មិន​កាត់​ស្បែក ឬ​ពួក​ស្មោក‌គ្រោក​ចូល​មក​ក្នុង​ឯង​ទៀត​ឡើយ


មួយ​បន្លឺ​ទៅ​កាន់​១​ថា បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ​ដោយ​សិរី‌ល្អ​នៃ​ទ្រង់


ឯ​ឯង កូន​មនុស្ស​អើយ នៅ​ថ្ងៃ​ដែល​អញ​នឹង​ដក​យក​ទី​ពឹង​ពី​គេ​ចេញ ព្រម​ទាំង​សេចក្ដី​អំណរ​ចំពោះ​សិរី‌ល្អ​របស់​គេ នឹង​អ្វីៗ​ដែល​ត្រូវ​ចំណុច​ភ្នែក ហើយ​សំណប់​ចិត្ត​គេ​ផង គឺ​កូន​ប្រុស​កូន​ស្រី​គេ


ឯ​គ្រឿង​ដ៏​លំអ​របស់​គេ នោះ​ទ្រង់​បាន​តាំង​ឡើង​ឲ្យ​មាន​សេចក្ដី​រុងរឿង តែ​គេ​បាន​ធ្វើ​រូប​នៃ​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម នឹង​របស់​គួរ​ឆ្អើម​របស់​គេ នៅ​ក្នុង​ទី​នោះ​វិញ បាន​ជា​អញ​ធ្វើ​ឲ្យ​ត្រឡប់​ដូច​ជា​របស់​ស្មោក‌គ្រោក​ដល់​គេ


ទាំង​ទូល​ថា អាម៉ែន សូម​ថ្វាយ​ព្រះ‌ពរ សិរី‌ល្អ ប្រាជ្ញា ពាក្យ​អរ​ព្រះ‌គុណ កិត្តិ‌នាម ព្រះ‌ចេស្តា នឹង​ឥទ្ធិ‌ឫទ្ធិ ដល់​ព្រះ​នៃ​យើង​រាល់​គ្នា នៅ​អស់​‌កល្ប​ជានិច្ច​រៀង​រាប​ត​ទៅ អាម៉ែន។


ដូច្នេះ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​រូប​ឫស‌ដូង‌បាត នឹង​រូប​កណ្តុរ ដែល​បាន​បំផ្លាញ​ស្រុក រួច​សរសើរ​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទៅ ប្រហែល​ជា​ទ្រង់​នឹង​សំរាល​ព្រះ‌ហស្ត​ចេញ​ពី​អ្នក​រាល់​គ្នា នឹង​ពី​ព្រះ ហើយ​ពី​ស្រុក​របស់​អ្នក​រាល់​គ្នា​ទេ​ដឹង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម