Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 110:3 - អាល់គីតាប

3 នៅ​ថ្ងៃ​ស្តេច​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ត្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ពួក​យុវជន​នាំ​គ្នា​ចូល​មក​ជួប​ស្តេច នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ប្រជារាស្ត្រ​របស់ព្រះអម្ចាស់​នឹង​ស្ម័គ្រចិត្តថ្វាយខ្លួន​នៅ​ថ្ងៃ​ព្រះអង្គ​កាន់អំណាច​; ពួក​យុវជន​របស់ព្រះអម្ចាស់​នឹង​មកឯ​ព្រះអង្គ ដូច​ទឹកសន្សើម​ដែល​ចេញពី​ផ្ទៃ​នៃ​ព្រឹកព្រលឹម ទាំង​ដណ្ដប់ដោយ​អានុភាព​ដ៏វិសុទ្ធ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប្រជា‌រាស្ត្រ​របស់ព្រះកុរណា នឹង​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ព្រះ​ករុណា​ដឹក​នាំ​ក្បួន​ទ័ព នៅ​លើ​ភ្នំ​បរិសុទ្ធ ។ ពួកយុវជន​របស់​ព្រះ​ករុណា នឹង​ចូល​មកគាល់​ព្រះ​ករុណា ដូច​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស‌កាល ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ត្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 រាស្ត្រ​របស់​ឯង​គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត នៅ​ថ្ងៃ​ដែល​ឯង​ដំរៀប​ក្បួន​ទ័ព​ដ៏​ប្រដាប់ ដោយ​គ្រឿង​បរិសុទ្ធ ពួក​កំឡោះ​របស់​ឯង នឹង​បាន​ដូច​ជា​ទឹក​សន្សើម ដែល​ចេញ​ពី​ផ្ទៃ​នៃ​បច្ចូស‌កាល​មក

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 110:3
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង​នៃ​នាម​របស់អុលឡោះ‌តាអាឡា! ចូរ​នាំ​គ្នា​យក​ជំនូន​ចូល​មក​ជូន​ទ្រង់! ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា នៅ​ពេល​ទ្រង់​សំដែង​ភាព​បរិសុទ្ធ​របស់​ទ្រង់!


ប្រជា‌ជន​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។


ចូរ​លើក​តម្កើង​នាម​ដ៏​រុង‌រឿង​របស់​អុលឡោះ‌តាអាឡា ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា នៅ​ពេល​ទ្រង់​សំដែង​ភាព​វិសុទ្ធ របស់​ទ្រង់!​ ។


ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា នៅ​ពេល​ទ្រង់​សំដែង​ភាព​វិសុទ្ធ​របស់​ទ្រង់! មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​ចំពោះ​ទ្រង់​ចុះ!


រីឯ​ហ៊ូកុំ​ដ៏​សំខាន់​របស់​ដំណាក់​ដែល​គេ​ត្រូវ​គោរព​នោះ គឺ​កំពូល​ភ្នំ និង​បរិវេណ​ជុំ‌វិញ ត្រូវ​ញែក​ទុក​ជា​កន្លែង​សក្ការៈ»។


កូន​ចៅ​របស់​យ៉ាកកូប​ដែល​នៅ​សេស‌សល់ នឹង​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន ដូច​ជា​ទឹក​សន្សើម​មក​ពីអុលឡោះ‌តាអាឡា និង​ដូច​ទឹក​ភ្លៀង​ស្រោច​ស្រព​លើ​ស្មៅ ដោយ​ឥត​ត្រូវ​ការ​មនុស្ស​ជួយ​ឡើយ។


ប៉ុន្ដែ អ្នក​រាល់​គ្នា​នឹង​ទទួល​អំណាច​មួយ គឺ​អំណាច​នៃ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​ទាំង​មូល ក្នុង​ស្រុក​សាម៉ារី និង​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី»។


មក​ពី​អុលឡោះ‌​ជាអម្ចាស់​បាន​សំដែង​អំណាច ដូច្នេះ​ហើយ​បាន​ជា​បន្ទូល​នៃ​អុលឡោះ​រីក​ចំរើន និង​មាន​ប្រសិទ្ធ‌ភាព​កាន់​តែ​ខ្លាំង​ឡើងៗ។


អុលឡោះ​បាន​លើក​អ៊ីសា​ឡើង​ដោយ​អំណាចរបស់​ទ្រង់។ អ៊ីសា​បាន​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ពី​អុលឡោះ​ជា​បិតា តាម​បន្ទូល​សន្យា​ហើយ​ចាក់​បង្ហូរ​រស‌អុលឡោះ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បង​ប្អូន​បាន​ឃើញ​បាន​ឮ​ស្រាប់។


អស់​អ្នក​ដែល​យល់​ព្រម​ទទួល​ពាក្យ​របស់​គាត់ ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក ហើយ​នៅ​ថ្ងៃ​នោះ មាន​មនុស្ស​ប្រមាណ​បី​ពាន់​នាក់ ចូល​មក​រួម​ក្នុង​ក្រុម​សិស្ស។


កាល​បាន​ឮ​លោក​ប៉ូល​មាន​ប្រសាសន៍​ដូច្នេះ គេ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អុលឡោះ ហើយ​ពោល​មក​កាន់​គាត់​ថា៖ «បង​អើយ បង​ឃើញ​ទេ មាន​ជន‌ជាតិ​យូដា​រាប់​ម៉ឺន​នាក់​បាន​ជឿ ហើយ​បង​ប្អូន​ទាំង​នោះ​ជាប់​ចិត្ដ​នឹង​ហ៊ូកុំ​ខ្លាំង​ណាស់។


ប៉ុន្ដែ ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ឮ​បន្ទូល​របស់​អុលឡោះ មាន​មនុស្ស​ជា​ច្រើន​ជឿ ហើយ​ចំនួន​ពួក​គេ​បាន​កើន​ឡើង ប្រមាណ​ប្រាំ​ពាន់​នាក់។


អ៊ីសា​ត្រូវ​គេ​ឆ្កាង​ដោយ​គាត់​មាន​ភាព​ទន់​ខ្សោយ ប៉ុន្ដែ គាត់​រស់​ឡើង​វិញ ដោយ​អំណាច​របស់​អុលឡោះ។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ យើង​ទន់​ខ្សោយ​រួម​ជា​មួយ​អ៊ីសា​មែន ប៉ុន្ដែ ដោយ​យល់​ដល់​បង​ប្អូន យើង​មាន​ជីវិត​រស់​រួម​ជា​មួយ​គាត់ ដោយ​អំណាច​របស់​អុលឡោះ។


កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ចិត្ត​អុលឡោះ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។


សូម​អរ​គុណ​អុលឡោះ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​លោក​ទីតុស​មាន​ចិត្ដ​ខ្នះ‌ខ្នែង​ចង់​ជួយ​បង​ប្អូន​ដូច​យើង​ដែរ


អុលឡោះ​បាន​ជ្រើស‌រើស​យើង​ក្នុង​អាល់ម៉ា‌ហ្សៀស តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ទ្រង់ ព្រោះ​ទ្រង់​ស្រឡាញ់​យើង។


ដ្បិត​អុលឡោះ​ទេ​តើ ដែល​ធ្វើ​ឲ្យ​បង​ប្អូន​មាន​ទាំង​បំណង មាន​ទាំង​សមត្ថភាព​អាច​នឹង​ប្រព្រឹត្ដ​តាម​បំណង​ដ៏​សប្បុរស​របស់​ទ្រង់។


អុលឡោះ​ត្រាស់​ហៅ​យើង​មក មិន​មែន​ឲ្យ​រស់​នៅ​ក្នុង​អំពើ​ថោក​ទាប​នោះ​ឡើយ គឺ​ឲ្យ​យើង​បាន​បរិសុទ្ធ​វិញ។


អ៊ីសា​បាន​លះបង់​ជីវិត​របស់​គាត់​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ដ្រ​មួយ​ទុក​សម្រាប់​គាត់​ផ្ទាល់ជា​ប្រជា‌រាស្ដ្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ដ​អំពើ​ល្អ។


សូម​អុលឡោះ​ប្រទាន​ឲ្យ​បង​ប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ដ​អំពើ​ល្អ​គ្រប់​យ៉ាង តាម​បំណង​របស់​ទ្រង់។ សូម​ទ្រង់​សម្រេច​ការ​អ្វី​ដែល​គាប់​បំណង​ទ្រង់​នៅ​ក្នុង​យើង​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ៊ីសា​អាល់‌ម៉ាហ្សៀស​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ីន!


ក្រោយ​មក​ទៀត ខ្ញុំ​មើល​ទៅ​ឃើញ​មហា‌ជន​ដ៏​ច្រើន​កុះ‌ករ គ្មាន​នរណា​អាច​រាប់​ចំនួន​បាន​ឡើយ អ្នក​ទាំង​នោះ​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ភាសា។ ពួក​គេ​ពាក់​អាវ​ស​វែង​ឈរ​នៅ​មុខ​បល្ល័ង្ក និង​នៅ​មុខ​កូន​ចៀម ទាំង​កាន់​ធាង​ទន្សែ​នៅ​ដៃ​ផង។


«នៅ​ស្រុក​អ៊ីស្រ‌អែល ប្រជា‌ជន​ជូន​ជីវិត​ទាំង​ស្រុង​ទៅ​អុលឡោះ ហើយ​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ សូម​សរសើរ​តម្កើងអុលឡោះ‌តាអាឡា!


ខ្ញុំ​ពេញ​ចិត្ត​នឹង​មេ‌ទ័ព​ទាំង‌ឡាយ​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ក្នុង​ចំណោម​ប្រជា‌ជន ខ្ញុំ​ពេញ​ចិត្ត​នឹង អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ច្បាំង សូម​សរសើរ​តម្កើងអុលឡោះ‌តាអាឡា!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម