ប្រជាជាតិមួយច្បាំងនឹងប្រជាជាតិមួយ ក្រុងមួយច្បាំងនឹងក្រុងមួយទៀត ដ្បិតអុលឡោះធ្វើឲ្យពួកគេវឹកវរ ដោយសារទុក្ខវេទនាសព្វបែបយ៉ាង។
អេសាយ 42:24 - អាល់គីតាប តើនរណាបានប្រគល់ពូជពង្សយ៉ាកកូប ទៅឲ្យខ្មាំងរឹបអូស? តើនរណាបានប្រគល់កូនចៅអ៊ីស្រអែល ទៅឲ្យខ្មាំងប្លន់ដូច្នេះ? គឺអុលឡោះតាអាឡាដែលធ្វើដូច្នេះ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងចិត្តរបស់ទ្រង់ យើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ទ្រង់ ហើយមិនព្រមស្ដាប់ហ៊ូកុំរបស់ទ្រង់ទេ។ ព្រះគម្ពីរខ្មែរសាកល តើនរណាបានប្រគល់យ៉ាកុបឲ្យទៅជាជ័យភណ្ឌ ហើយប្រគល់អ៊ីស្រាអែលទៅពួកអ្នករឹបជាន់? តើមិនមែនព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានប្រព្រឹត្តបាបទាស់នឹងព្រះអង្គ ក៏មិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គ ហើយមិនស្ដាប់តាមក្រឹត្យវិន័យរបស់ព្រះអង្គ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នកណាបានប្រគល់ពួកយ៉ាកុបឲ្យគេរឹបអូស ហើយពួកអ៊ីស្រាអែលឲ្យដល់ពួកចោរដូច្នេះ? តើមិនមែនជាព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានធ្វើបាបនឹងព្រះអង្គ ឥតព្រមដើរតាមផ្លូវព្រះអង្គ ឬស្តាប់តាមក្រឹត្យវិន័យព្រះអង្គ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនរណាបានប្រគល់ពូជពង្សលោកយ៉ាកុប ទៅឲ្យខ្មាំងរឹបអូស? តើនរណាបានប្រគល់កូនចៅអ៊ីស្រាអែល ទៅឲ្យខ្មាំងប្លន់ដូច្នេះ? គឺព្រះអម្ចាស់ដែលធ្វើដូច្នេះ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ យើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ព្រះអង្គ ហើយមិនព្រមស្ដាប់ក្រឹត្យវិន័យរបស់ព្រះអង្គទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអ្នកណាបានប្រគល់ពួកយ៉ាកុបឲ្យទៅជារបឹប ហើយពួកអ៊ីស្រាអែលដល់ពួកចោរដូច្នេះ តើមិនមែនជាព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានធ្វើបាបនឹងទ្រង់ ឥតព្រមដើរតាមផ្លូវទ្រង់ ឬស្តាប់តាមក្រឹត្យវិន័យទ្រង់ឡើយ |
ប្រជាជាតិមួយច្បាំងនឹងប្រជាជាតិមួយ ក្រុងមួយច្បាំងនឹងក្រុងមួយទៀត ដ្បិតអុលឡោះធ្វើឲ្យពួកគេវឹកវរ ដោយសារទុក្ខវេទនាសព្វបែបយ៉ាង។
ពេលនោះអុលឡោះតាអាឡាក៏បានចាត់ស្តេចនៃជនជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្តេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងម៉ាស្ជិទ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុសទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ទ្រង់ប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្តាប់ដៃរបស់ស្តេចនោះ។
ហេតុនេះហើយបានជាយើងបណ្ដោយគេ ទៅតាមចិត្តរឹងរូសរបស់ខ្លួន គេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។
ប្រសិនបើប្រជារាស្ត្ររបស់យើងស្ដាប់ពាក្យយើង ប្រសិនបើអ៊ីស្រអែលដើរតាមមាគ៌ារបស់យើង
អុលឡោះតាអាឡាជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិ អ៊ីស្រអែល មានបន្ទូលទៀតថា៖ ប្រសិនបើអ្នករាល់គ្នាបែរមករកយើងវិញ ហើយនៅស្ងប់ស្ងៀម នោះយើងនឹងសង្គ្រោះអ្នករាល់គ្នាជាមិនខាន។ ប្រសិនបើអ្នករាល់គ្នានៅស្ងប់ស្ងៀម ហើយទុកចិត្តលើយើង នោះអ្នករាល់គ្នាមុខជាមានកម្លាំង! ប៉ុន្តែ អ្នករាល់គ្នាមិនព្រមឡើយ។
ក្នុងចំណោមអ្នករាល់គ្នា តើមាននរណា ត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ? ទៅអនាគត តើមាននរណា យកចិត្តទុកដាក់ស្ដាប់?
យើងបង្កើតពន្លឺ និងភាពងងឹត យើងធ្វើឲ្យមានសេចក្ដីសុខ និងទុក្ខវេទនា គឺយើងនេះហើយជាអុលឡោះតាអាឡា ដែលប្រព្រឹត្តការទាំងនេះ។
ពីមុនយើងទាស់ចិត្តនឹងប្រជារាស្ត្ររបស់យើង យើងបានបំបាក់មុខប្រជារាស្ត្រ ដែលជាកេរមត៌ករបស់យើង ហើយប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក តែអ្នកពុំបានអាណិតមេត្តាពួកគេសោះ អ្នកសង្កត់សង្កិនធ្វើបាបមនុស្សចាស់ជរា។
ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាម បទបញ្ជាដែលយើងបង្គាប់ នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នក ដូចទឹកទន្លេ។ ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នក ដូចរលកសមុទ្រ។
យើងបានខឹងនឹងប្រជារាស្ត្ររបស់យើង ព្រោះពួកគេមានចិត្តលោភលន់ និងប្រព្រឹត្តអំពើអាក្រក់ យើងបានដាក់ទោសពួកគេ យើងបានគេចមុខចេញពីពួកគេ ប៉ុន្តែ ទោះជាយ៉ាងណាក្ដី ក៏ប្រជាជនដ៏រឹងរូសនេះ នៅតែប្រព្រឹត្តតាម ទំនើងចិត្តរបស់ខ្លួនដដែល។
ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់ទ្រង់តែងតែ នាំគ្នាបះបោរ ពួកគេធ្វើឲ្យរសដ៏វិសុទ្ធរបស់អុលឡោះ ព្រួយចិត្ត ហើយប្រឆាំងនឹងពួកគេវិញ គឺរសរបស់អុលឡោះនេះហើយដែលបានប្រហារពួកគេ។
រហូតមកទល់សព្វថ្ងៃ គ្មាននរណាម្នាក់នឹកស្ដាយដោយខ្លួនបានធ្វើខុស គ្មាននរណាម្នាក់គោរពកោតខ្លាចយើង ហើយក៏គ្មាននរណាម្នាក់ប្រតិបត្តិតាមហ៊ូកុំ និងច្បាប់ដែលយើងប្រគល់ឲ្យអ្នករាល់គ្នា និងដូនតារបស់អ្នករាល់គ្នាដែរ»។
អ៊ីស្រអែលអើយ! យើងនាំប្រជាជាតិមួយមកពីស្រុកឆ្ងាយ ដើម្បីដាក់ទោសអ្នករាល់គ្នា - នេះជាបន្ទូលរបស់អុលឡោះតាអាឡា- គឺប្រជាជាតិមួយដ៏ខ្លាំងពូកែ ជាប្រជាជាតិដែលកកើតឡើង តាំងពីយូរលង់មកហើយ ជាប្រជាជាតិដែលអ្នករាល់គ្នាមិនយល់ភាសា ហើយក៏មិនយល់សេចក្ដីដែលគេនិយាយដែរ។
ទ្រង់ប្រមូលអំពើបាបដែលខ្ញុំបានប្រព្រឹត្ត យកមកចងភ្ជាប់គ្នា បំពាក់នៅករបស់ខ្ញុំ ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ។ អុលឡោះបានប្រគល់ខ្ញុំ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ ហើយខ្ញុំពុំអាចរើខ្លួនរួចឡើយ។
អុលឡោះតាអាឡាប្រព្រឹត្តដូច្នេះពិតជាសុចរិតមែន ដ្បិតខ្ញុំមិនព្រមធ្វើតាមបញ្ជារបស់ទ្រង់។ ប្រជាជនទាំងឡាយអើយ សូមស្ដាប់ខ្ញុំ សូមមើលមកការឈឺចាប់របស់ខ្ញុំ។ យុវជន និងយុវនារីរបស់ខ្ញុំ ត្រូវគេកៀរយកទៅជាឈ្លើយអស់ហើយ!។
អុលឡោះជាអម្ចាស់បានប្រគល់ស្តេចយេហូយ៉ាគីមជាស្ដេចស្រុកយូដា ព្រមទាំងប្រដាប់ប្រដាមួយចំនួនរបស់ម៉ាស្ជិទ ទៅក្នុងកណ្ដាប់ដៃរបស់ស្តេចនេប៊ូក្នេសា។ ស្តេចនេប៊ូក្នេសាបាននាំឈ្លើយសង្គ្រាមទៅស្រុកស៊ីណើរ ហើយយកប្រដាប់ប្រដាទាំងនោះទៅទុកក្នុងវិហារនៃព្រះរបស់ខ្លួន។
បើគេផ្លុំត្រែប្រកាសភាពអាសន្នក្នុងក្រុងមួយ តើប្រជាជនមិនជ្រួលច្របល់ឬ? បើអុលឡោះតាអាឡាមិនដាក់ទោសទេ តើមហន្តរាយអាចកើតមានដល់ ក្រុងណាមួយបានឬ?
ស្តេចខឹងយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកំទេចស្រុកភូមិរបស់គេផង។
អុលឡោះតាអាឡានឹងនាំប្រជាជាតិមួយ ពីស្រុកឆ្ងាយដាច់ស្រយាលនៃផែនដីមកប្រហារអ្នក។ ប្រជាជាតិនោះនឹងមកដល់ដូចសត្វត្មាតបោះពួយ អ្នកស្តាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ។
ប្រសិនបើអុលឡោះតាអាឡា ដែលជាថ្មដារបស់ពួកគេ មិនប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់ ខ្មាំងសត្រូវទេនោះ តើខ្មាំងសត្រូវតែម្នាក់អាចដេញតាម អ៊ីស្រអែលដល់ទៅមួយពាន់នាក់ ហើយខ្មាំងសត្រូវតែពីរនាក់អាចធ្វើឲ្យ អ៊ីស្រអែលមួយម៉ឺននាក់បាក់ទ័ព កើតឬ?
ដូច្នេះ អុលឡោះតាអាឡាខឹងជាមួយជនជាតិអ៊ីស្រអែល ហើយប្រគល់គេទៅក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងជនជាតិអាំម៉ូន។
អុលឡោះតាអាឡាខឹងនឹងជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង ទ្រង់ប្រគល់ពួកគេ ទៅក្នុងកណ្តាប់ដៃរបស់ពួកចោរព្រៃដែលប្លន់យកទ្រព្យសម្បត្តិពួកគេ ទ្រង់ប្រគល់ពួកគេទៅឲ្យខ្មាំងសត្រូវនៅជុំវិញយកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវបានទៀតឡើយ។
អុលឡោះតាអាឡាខឹងជាមួយពួកគេ ហើយប្រគល់គេ ទៅក្នុងកណ្តាប់ដៃរបស់ស្តេចគូសាន-រីសាថែម ជាស្តេចស្រុកអើរ៉ាម-ណាហារេម។ ជនជាតិអ៊ីស្រអែលនៅជាចំណុះស្តេចនោះអស់រយៈពេលប្រាំបីឆ្នាំ។