អេសាយ 42:23 - អាល់គីតាប23 ក្នុងចំណោមអ្នករាល់គ្នា តើមាននរណា ត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ? ទៅអនាគត តើមាននរណា យកចិត្តទុកដាក់ស្ដាប់? សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល23 តើនរណាក្នុងចំណោមអ្នករាល់គ្នានឹងផ្ទៀងត្រចៀកនឹងសេចក្ដីនេះ ក៏នឹងយកចិត្តទុកដាក់ ហើយស្ដាប់សម្រាប់ថ្ងៃខាងមុខ? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលនឹងផ្ទៀងត្រចៀកស្តាប់សេចក្ដីទាំងនេះ ដែលនឹងប្រុងស្តាប់ ហើយឮសម្រាប់គ្រាទៅខាងមុខនោះ? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ក្នុងចំណោមអ្នករាល់គ្នា តើមាននរណា ត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ? ទៅអនាគត តើមាននរណា យកចិត្តទុកដាក់ស្ដាប់? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 តើមានអ្នកណាក្នុងពួកឯងរាល់គ្នា ដែលនឹងផ្ទៀងត្រចៀកស្តាប់សេចក្ដីទាំងនេះ ដែលនឹងប្រុងស្តាប់ ហើយឮសំរាប់គ្រាទៅខាងមុខនោះ សូមមើលជំពូក |
ក៏ប៉ុន្តែ ប្រជារាស្ត្រនោះត្រូវគេប្លន់ ត្រូវគេរឹបអូសយកទ្រព្យសម្បត្តិ ត្រូវធ្លាក់ទៅក្នុងអន្ទាក់ ហើយត្រូវគេឃុំឃាំងទាំងអស់គ្នា។ ខ្មាំងសត្រូវបានប្លន់ពួកគេ តែគ្មាននរណារំដោះពួកគេឡើយ ខ្មាំងសត្រូវបានរឹបអូសយកសម្បត្តិពួកគេ តែគ្មាននរណាអើពើទាមទាររបស់ទាំងនោះ ឲ្យពួកគេវិញដែរ។
តើនរណាបានប្រគល់ពូជពង្សយ៉ាកកូប ទៅឲ្យខ្មាំងរឹបអូស? តើនរណាបានប្រគល់កូនចៅអ៊ីស្រអែល ទៅឲ្យខ្មាំងប្លន់ដូច្នេះ? គឺអុលឡោះតាអាឡាដែលធ្វើដូច្នេះ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប ទាស់នឹងចិត្តរបស់ទ្រង់ យើងខ្ញុំមិនព្រមដើរតាមមាគ៌ារបស់ទ្រង់ ហើយមិនព្រមស្ដាប់ហ៊ូកុំរបស់ទ្រង់ទេ។