២ របាក្សត្រ 15:6 - អាល់គីតាប6 ប្រជាជាតិមួយច្បាំងនឹងប្រជាជាតិមួយ ក្រុងមួយច្បាំងនឹងក្រុងមួយទៀត ដ្បិតអុលឡោះធ្វើឲ្យពួកគេវឹកវរ ដោយសារទុក្ខវេទនាសព្វបែបយ៉ាង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 គេត្រូវបាក់បែកខ្ទេចខ្ទីទៅ គឺនគរមួយទាស់នឹងនគរមួយ ហើយទីក្រុងមួយទាស់នឹងទីក្រុងមួយទៀត ព្រោះព្រះធ្វើឲ្យមានសេចក្ដីប្រទុសរ៉ាយដល់គេ ដោយនូវសេចក្ដីទំនាស់គ្រប់យ៉ាង សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ប្រជាជាតិមួយច្បាំងនឹងប្រជាជាតិមួយ ក្រុងមួយច្បាំងនឹងក្រុងមួយទៀត ដ្បិតព្រះជាម្ចាស់ធ្វើឲ្យពួកគេវឹកវរ ដោយសារទុក្ខវេទនាសព្វបែបយ៉ាង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 គេត្រូវបាក់បែកខ្ទេចខ្ទីទៅ គឺនគរ១ទាស់នឹងនគរ១ ហើយទីក្រុង១ទាស់នឹងទីក្រុង១ទៀត ពីព្រោះព្រះទ្រង់ធ្វើឲ្យមានសេចក្ដីប្រទុសរ៉ាយដល់គេ ដោយនូវសេចក្ដីទំនាស់គ្រប់យ៉ាង សូមមើលជំពូក |
ពេលនោះអុលឡោះតាអាឡាក៏បានចាត់ស្តេចនៃជនជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្តេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងម៉ាស្ជិទ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុសទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ទ្រង់ប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្តាប់ដៃរបស់ស្តេចនោះ។