ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 38:17 - អាល់គីតាប

ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ខ្ញុំ ប្រែ​មក​ជា​ចិត្ត​ដ៏​សុខ‌សាន្ត ដ្បិត​ទ្រង់​ផ្ទាល់​គាប់ បំណង​ស្រង់​ជីវិត​ខ្ញុំ ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ ទ្រង់​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ខ្ញុំ ទៀត​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មើល៍! ដែល​ទូលបង្គំ​មានភាពល្វីងជូរចត់យ៉ាងខ្លាំង គឺ​សម្រាប់​ជា​សេចក្ដីសុខសាន្ត​; គឺ​ព្រះអង្គ​ហើយ ដែល​សំចៃទុក​ព្រលឹង​របស់ទូលបង្គំ ពី​រណ្ដៅ​នៃ​សេចក្ដីវិនាស​ដោយសេចក្ដីស្រឡាញ់ ដ្បិត​ព្រះអង្គ​បាន​បោះចោល​អស់ទាំង​បាប​របស់ទូលបង្គំ​ទៅក្រោយ​ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​មាន​សេចក្ដី​ជូរ​ចត់​យ៉ាង​ខ្លាំង នោះ​គឺ​ឲ្យ​ទូល‌បង្គំ​មាន​សេចក្ដី​សុខ​ទេ ព្រះ‌អង្គ​បាន​ប្រោស ឲ្យ​ទូល‌បង្គំ​រួច​ពី​រណ្តៅ​នៃ​សេចក្ដី​ពុក​រលួយ ដោយ​សេចក្ដី​ស្រឡាញ់​ដល់​ព្រលឹង​ទូល‌បង្គំ ដ្បិត​ព្រះ‌អង្គ​បាន​បោះ​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូល‌បង្គំ ទៅ​ក្រោយ​ព្រះ‌អង្គ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ចិត្ត​ជូរ​ចត់​របស់​ទូលបង្គំ ប្រែ​មក​ជា​ចិត្ត​ដ៏​សុខ‌សាន្ត ដ្បិត​ព្រះអង្គ​ផ្ទាល់​សព្វ ព្រះ‌ហឫទ័យ​ស្រង់​ជីវិត​ទូលបង្គំ ឲ្យ​ចៀស​ផុត​ពី​រណ្ដៅ​មច្ចុរាជ ព្រះអង្គ​លែង​នឹក​នា​ពី​អំពើ​បាប​របស់​ទូលបង្គំ ទៀត​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល ទូលបង្គំ​មាន​សេចក្ដី​ជូរ​ចត់​យ៉ាង​ខ្លាំង នោះ​គឺ​ឲ្យ​ទូលបង្គំ​មាន​សេចក្ដី​សុខ​ទេ ទ្រង់​បាន​ប្រោស​ឲ្យ​ទូលបង្គំ​រួច​ពី​រណ្តៅ​នៃ​សេចក្ដី​ពុក‌រលួយ ដោយ​សេចក្ដី​ស្រឡាញ់​ដល់​ព្រលឹង​ទូលបង្គំ ដ្បិត​ទ្រង់​បាន​បោះ​ចោល​អស់​ទាំង​អំពើ​បាប​របស់​ទូលបង្គំ ទៅ​ក្រោយ​ទ្រង់​ហើយ

សូមមើលជំពូក



អេសាយ 38:17
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ខ្ញុំ​គិត​ថា ខ្ញុំ​មុខ​ជា​មាន​អាយុ​វែង ហើយ​ខ្ញុំ​នឹង​ស្លាប់​ក្នុង​ទី​លំ‌នៅ​ដ៏​កក់​ក្ដៅ​របស់​ខ្ញុំ។


អុលឡោះ​មុខ​ជា​លើក‌លែង​ទោស​ឲ្យ​គេ ដ្បិត​ម៉ាឡា‌អ៊ីកាត់​អង្វរ​ថា: “សូម​ដោះ​លែង​អ្នក​នេះ​ទៅ កុំ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ឡើយ ខ្ញុំ​រក​បាន​ហេតុ​ផល ដើម្បី​រំដោះ​គេ​ហើយ!”។


មនុស្ស​ពាល​នាំ​គ្នា​តាម​ធ្វើ​បាប​មនុស្ស​ទុគ៌ត ទាំង​ឥត​អៀន​ខ្មាស ពួក​គេ​ប្រើ​កល‌ល្បិច​ធ្វើ​ឲ្យ មនុស្ស​ទុគ៌ត​វិនាស។


ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណា ទ្រង់​ក៏​ដក​កំហុស​របស់​យើង ចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។


ទ្រង់​បាន​អត់‌ទោស​នូវ​កំហុស​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត ទ្រង់​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា​ពី​ជំងឺ​គ្រប់​យ៉ាង


ទ្រង់​បាន​រំដោះ​ជីវិត​ខ្ញុំ​ឲ្យ​រួច​ពី​រណ្ដៅ ទ្រង់​តែង​សំដែង​ចិត្ត​មេត្តា‌ករុណា និង​អាណិត‌អាសូរ​ចំពោះ​ខ្ញុំ​យ៉ាង​បរិបូណ៌


ឱ​អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​ស្រង់​ព្រលឹង​ខ្ញុំ ចេញ​ពី​ចំណោម​មនុស្ស​ស្លាប់ ខ្ញុំ​បាន​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​មច្ចុរាជ តែ​ទ្រង់​ប្រោស​ខ្ញុំ​ឲ្យ​រស់​ឡើង​វិញ។


ទ្រង់​បាន​យក​ខ្ញុំ​ចេញ​ពី​រណ្ដៅ ចេញ​ពី​ភក់​ជ្រាំ មក​ដាក់​នៅ​លើ​ថ្ម‌ដា​ឲ្យ​មាន​ជំហរ​យ៉ាង​រឹង‌ប៉ឹង។


ឱ​អុលឡោះ​អើយ សូម​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​រណ្ដៅ​ទៅ ពួក​នោះ​សុទ្ធ​តែ​ជា​ឃាតក និង​ជន​បោក​ប្រាស់ សូម​កុំ​ឲ្យ​ពួក​នោះ​អាច​រស់ បាន​ពាក់​កណ្ដាល​អាយុ​របស់​ខ្លួន​ឡើយ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ទុក​ចិត្ត​លើ​ទ្រង់​ហើយ។


ទ្រង់​បាន​លើក‌លែង​ទោស ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​បាន​អត់‌ទោស​គេ​ឲ្យ​រួច ពី​អំពើ​បាប​ទាំង​ប៉ុន្មាន។ - សម្រាក


ដ្បិត​ទ្រង់​មាន​ចិត្ត​មេត្តា‌ករុណា ចំពោះ​ខ្ញុំ​ខ្លាំង​ណាស់ ទ្រង់​បាន​រំដោះ​ជីវិត​ខ្ញុំ ឲ្យ​រួច​ផុត​ពី​មច្ចុរាជ។


តើ​ខ្ញុំ​អាច​ថ្លែង​ដូច​ម្ដេច? តើ​ខ្ញុំ​ជម្រាប​ទ្រង់​ដូច​ម្ដេច​ខ្លះ? ទ្រង់​ទេ​តើ​ដែល​បាន​ធ្វើ ឲ្យ​ការណ៍​នេះ​កើត​ឡើង ខ្ញុំ​មាន​ចិត្ត​ជូរ​ចត់​ជា​ខ្លាំង ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ទាន​ដំណេក​មិន​លក់​ឡើយ។


ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស និង​ដោយ​យល់​ដល់​នាម​របស់​យើង យើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នក យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។


គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បង​ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់អុលឡោះ‌តាអាឡា” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់‌អោន​ឲ្យ​គេ​ចំពោះ​អំពើ​ទុច្ចរិត ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ទឹក​សមុទ្រ​បាន​ឡើង​ដល់​ច្រមុះ​ខ្ញុំ សេចក្ដី​អន្តរាយ​មក​រួប‌រឹត​ខ្ញុំ មាន​សារាយ​មក​រុំ​ព័ទ្ធ​ក្បាល​ខ្ញុំ​ដែរ។


ឱអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​បាន​ចុះ​ទៅ​ដល់​គ្រឹះ​នៃ​ភ្នំ​ទាំង‌ឡាយ ខ្ញុំ​ជាប់​ឃុំ​ក្នុង​ផ្នូរ​រហូត តែ​ទ្រង់​បាន​លើក​ខ្ញុំ​ឡើង​ពី​រណ្ដៅ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត។