អុលឡោះតាអាឡាសំដែងអំណាចដ៏ខ្ពង់ខ្ពស់បំផុត! អុលឡោះតាអាឡាសំដែងកម្លាំងប្រកប ដោយអំណាច។
អេសាយ 33:5 - អាល់គីតាប មនុស្សម្នាលើកតម្កើងអុលឡោះតាអាឡា ព្រោះទ្រង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត! ទ្រង់ប្រទានឲ្យក្រុងស៊ីយ៉ូន មានពោរពេញដោយ សេចក្ដីសុចរិត និងយុត្តិធម៌។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាត្រូវបានលើកតម្កើងហើយ ពីព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គបានបំពេញស៊ីយ៉ូនដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាបានថ្កើងឡើងហើយ ដ្បិតព្រះអង្គគង់នៅស្ថានដ៏ខ្ពស់ ព្រះអង្គបានធ្វើឲ្យក្រុងស៊ីយ៉ូនមានពេញដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សម្នាលើកតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គគង់នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត! ព្រះអង្គប្រទានឲ្យក្រុងស៊ីយ៉ូន មានពោរពេញដោយ សេចក្ដីសុចរិត និងយុត្តិធម៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាបានថ្កើងឡើងហើយ ដ្បិតទ្រង់គង់នៅស្ថានដ៏ខ្ពស់ ទ្រង់បានធ្វើឲ្យក្រុងស៊ីយ៉ូនមានពេញដោយសេចក្ដីយុត្តិធម៌ នឹងសេចក្ដីសុចរិត |
អុលឡោះតាអាឡាសំដែងអំណាចដ៏ខ្ពង់ខ្ពស់បំផុត! អុលឡោះតាអាឡាសំដែងកម្លាំងប្រកប ដោយអំណាច។
ម៉ូសា និងជនជាតិអ៊ីស្រអែលនាំគ្នាច្រៀងជូនអុលឡោះតាអាឡាដូចតទៅ៖ ខ្ញុំច្រៀងជូនអុលឡោះតាអាឡា ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់ ទ្រង់បានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!
អុលឡោះតាអាឡាអើយ! ទ្រង់មានអំណាច ដ៏ថ្កុំថ្កើងអស្ចារ្យ! ទ្រង់កំទេចខ្មាំងសត្រូវដោយអំណាចរបស់ទ្រង់។
ឥឡូវនេះ ខ្ញុំទទួលស្គាល់ថា អុលឡោះតាអាឡា ជាម្ចាស់ដ៏ធំឧត្តមលើសអ្វីទាំងអស់ គឺទ្រង់រំដោះជនជាតិអ៊ីស្រអែល នៅពេលដែលជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិន»។
នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា: ចូរអរគុណអុលឡោះតាអាឡា ចូរប្រកាសនាមរបស់ទ្រង់ ចូរថ្លែងពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ប្រាប់ប្រជាជនទាំងឡាយ។ ចូររំលឹកឲ្យគ្រប់ៗគ្នាដឹងថា នាមរបស់ទ្រង់ឧត្ដុង្គឧត្ដមណាស់។
ទ្រង់នឹងបន្ទាបមនុស្សមានចិត្តព្រហើន ទ្រង់នឹងពង្រាបមនុស្សមានចិត្តអួតអាង។ នៅថ្ងៃនោះ មានតែអុលឡោះតាអាឡាមួយគត់ ដែលមនុស្សត្រូវលើកតម្កើង
ទ្រង់នឹងបន្ទាបមនុស្សព្រហើន ទ្រង់នឹងពង្រាបមនុស្សអួតអាង។ នៅថ្ងៃនោះ មានតែអុលឡោះតាអាឡាមួយគត់ ដែលមនុស្សត្រូវលើកតម្កើង។
នៅថ្ងៃនោះ ក្នុងស្រុកយូដា គេនឹងច្រៀងបទចំរៀងដូចតទៅ: «យើងមានក្រុងមួយដ៏រឹងមាំ អុលឡោះប្រទានការសង្គ្រោះមកយើង ទុកជាកំពែង និងជញ្ជាំង ការពារយើង។
ទ្រង់នឹងប្រោសប្រទានឲ្យចៅក្រមកាត់ក្តីដោយយុត្តិធម៌ ទ្រង់នឹងប្រទានឲ្យអស់អ្នកការពារទឹកដីមានកម្លាំងរុញច្រានសត្រូវដែលមកយាយី។
ប៉ុន្តែ អុលឡោះតាអាឡារង់ចាំពេលដែលទ្រង់ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ទ្រង់នឹងក្រោកឡើង ដើម្បីបង្ហាញ ចិត្តអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើទ្រង់ ប្រាកដជាមានសុភមង្គលពុំខាន។
ពេលនោះ នឹងមានស្តេចគ្រងរាជ្យដោយសុចរិត ហើយពួកមេដឹកនាំនឹងគ្រប់គ្រងលើប្រជារាស្ត្រ ដោយយុត្តិធម៌។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ឥឡូវនេះ យើងក្រោកឡើង យើងត្រូវងើបឡើង ដើម្បីបង្ហាញអំណាចរបស់យើង។
ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូប នាំគ្នាប្រមូលយកជយភ័ណ្ឌ គេលើកគ្នាដូចស្រមោច ទៅដណ្ដើមយកជយភ័ណ្ឌនោះ។
ឱអុលឡោះតាអាឡា ជាម្ចាស់នៃយើងខ្ញុំអើយ ឥឡូវនេះសូមសង្គ្រោះយើងខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចសានហេរីបផង ដើម្បីឲ្យនគរទាំងប៉ុន្មាននៅផែនដីដឹងថា មានតែអុលឡោះតាអាឡាប៉ុណ្ណោះដែលជាម្ចាស់!»។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងសំដែង ភាពថ្កុំថ្កើងរបស់ទ្រង់ ដោយវិនិច្ឆ័យទោសពួកគេ អុលឡោះដ៏វិសុទ្ធនឹងសំដែងភាពវិសុទ្ធរបស់ទ្រង់ ដោយប្រព្រឹត្តតាមសេចក្ដីសុចរិត។
ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើងសំដែងឫទ្ធិ។ យេរូសាឡឹមជាក្រុងដ៏វិសុទ្ធអើយ ចូរតាក់តែងខ្លួនដោយសម្លៀកបំពាក់ ដ៏ល្អប្រណីត ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ នឹងលែងចូលមកលុកលុយអ្នកទៀតហើយ។
អុលឡោះតាអាឡាមានបន្ទូលថា៖ ចូរប្រព្រឹត្តតាមយុត្តិធម៌ និងកាន់តាមសេចក្ដីសុចរិត ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ យើងក៏សំដែងសេចក្ដីសុចរិតរបស់យើងដែរ។
ដ្បិតអុលឡោះដ៏ខ្ពង់ខ្ពស់បំផុតដែលនៅ អស់កល្បជានិច្ច ហើយដែលមាននាមដ៏វិសុទ្ធបំផុត មានបន្ទូលថា: យើងស្ថិតនៅក្នុងស្ថានដ៏ខ្ពង់ខ្ពស់បំផុត និងជាស្ថានដ៏វិសុទ្ធមែន តែយើងក៏ស្ថិតនៅជាមួយមនុស្សដែលត្រូវគេ សង្កត់សង្កិន និងមនុស្សដែលគេមើលងាយដែរ ដើម្បីលើកទឹកចិត្តមនុស្សដែលគេមើលងាយ និងមនុស្សរងទុក្ខខ្លោចផ្សា។
ប្រជាជនរបស់អ្នកសុទ្ធតែជាមនុស្សសុចរិត ពួកគេនឹងគ្រប់គ្រងទឹកដីនេះរហូតតទៅ។ ពួកគេប្រៀបដូចជាកូនឈើដែលយើងបានដាំ យើងបង្កើតពួកគេមក ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់យើង។
ដីធ្វើឲ្យពន្លក និងគ្រាប់ពូជផ្សេងៗ ដុះឡើងនៅក្នុងសួនច្បារយ៉ាងណា អុលឡោះតាអាឡាជាម្ចាស់នឹងធ្វើឲ្យសេចក្ដីសុចរិត និងការសរសើរតម្កើងផុសចេញពីទឹកដីនេះ នៅចំពោះប្រជាជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។
អុលឡោះតាអាឡាមានបន្ទូលថា: ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីក៏ជាកំណល់ទ្រជើងយើងដែរ តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា ឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យមានពន្លក គឺស្ដេចមួយនាក់ដ៏សុចរិតកើតចេញពី ពូជពង្សរបស់ទត។ ស្ដេចនោះនឹងគ្រងរាជ្យ ប្រកបដោយប្រាជ្ញា ព្រមទាំងគ្រប់គ្រងស្រុក ដោយសុចរិត និងយុត្តិធម៌។
នៅរជ្ជកាលរបស់ស្តេចនោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ជនជាតិអ៊ីស្រអែលនឹងរស់យ៉ាងសុខសាន្ត។ គេជូននាមស្តេចនោះថា “អុលឡោះតាអាឡាជាសេចក្ដីសុចរិតរបស់យើង”»។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «នៅពេលដែលយើងស្ដារស្រុកទេសឡើងវិញ ប្រជាជនក្នុងស្រុកយូដា និងក្នុងក្រុងទាំងឡាយ នឹងពោលថា: “អ្នកជាដំណាក់ដ៏សុចរិត និងជាភ្នំដ៏វិសុទ្ធ សូមអុលឡោះតាអាឡាប្រទានពរអ្នក!”
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងម្ចាស់នៃសូរ៉កា ដ្បិតស្នាដៃរបស់ទ្រង់សុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត ហើយទ្រង់អាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
ពេលនោះ ទើបសាសន៍អ៊ីស្រអែលទាំងមូលនឹងទទួលការសង្គ្រោះដែរ ដូចមានចែងទុកមកថាៈ «អ្នកដែលរំដោះនឹងចេញពី ក្រុងស៊ីយ៉ូន គាត់នឹងដកអំពើអាក្រក់ចេញពីកូនចៅ យ៉ាកកូប
ក្នុងគ្រាដែលអុលឡោះអត់ធ្មត់ដល់គេនោះទេ។ ឥឡូវនេះ អុលឡោះពេញចិត្តបង្ហាញអំពីរបៀបដែលទ្រង់រាប់មនុស្សឲ្យបានសុចរិត ដើម្បីសំដែងថាអុលឡោះសុចរិត ហើយទ្រង់រាប់អ្នកដែលជឿលើអ៊ីសាឲ្យបានសុចរិតផងដែរ។