Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 32:1 - អាល់គីតាប

1 ពេល​នោះ នឹង​មាន​ស្តេច​គ្រង​រាជ្យ​ដោយ​សុចរិត ហើយ​ពួក​មេ​ដឹក​នាំ​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 មើល៍! នឹង​មាន​ស្ដេច​មួយ​អង្គ​គ្រងរាជ្យ​ដោយ​សេចក្ដីសុចរិត នឹង​មាន​ពួក​មេដឹកនាំ​គ្រប់គ្រង​ដោយ​សេចក្ដីយុត្តិធម៌​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 មើល៍ នឹង​មាន​ស្តេច​មួយ​អង្គ​សោយ‌រាជ្យ​ដោយ​សុចរិត ពួក​ចៅ‌ហ្វាយ​នឹង​គ្រប់‌គ្រង​ដោយ​យុត្តិ‌ធម៌

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ពេល​នោះ នឹង​មាន​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​ដោយ​សុចរិត ហើយ​ពួក​មេ​ដឹក​នាំ​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ ដោយ​យុត្តិធម៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 មើល នឹង​មាន​ស្តេច​១​អង្គ​សោយ‌រាជ្យ​ដោយ​សុចរិត ពួក​ចៅហ្វាយ​នឹង​គ្រប់‌គ្រង​ដោយ​យុត្តិ‌ធម៌

សូមមើលជំពូក ចម្លង




អេសាយ 32:1
24 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល ទ្រង់​ដែល​ជា​ថ្ម​ដា​ការ‌ពារ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ ស្តេច​ណា​គ្រប់‌គ្រង​ប្រជា‌ជន​ដោយ​សុចរិត គឺ​ស្តេច​ដែល​គ្រប់‌គ្រង​ប្រជា‌ជន ដោយ​គោរព​កោត​ខ្លាច​ទ្រង់


ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញ ទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ ខ្ញុំ​តែង​បទ​ចំរៀង​នេះ​ជូន​ស្តេច​ ។ សូម​ឲ្យ​សំដី​ខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​នាក់​ដ៏​ចំណាន។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ប្រកប​ដោយ​អំណាច ទ្រង់​ជា​ស្តេច ដែល​ស្រឡាញ់​យុត្តិធម៌! ទ្រង់​បាន​តែង​ហ៊ូកុំ ហើយ​ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល!


គាត់​នឹង​វិនិច្ឆ័យ​ជន​ក្រីក្រ​ដោយ​យុត្តិធម៌ កាត់​ក្ដី​ឲ្យ​ជន​ទុគ៌ត ដោយ​ទៀង​ត្រង់។ គាត់​ប្រើ​បន្ទូល​របស់​អុលឡោះ​ជា​ដំបង ដើម្បី​ធ្វើ​ទោស​មនុស្ស​នៅ​លើ​ទឹក​ដី​នេះ ហើយ​ពេល​គាត់​ចេញ​បញ្ជា មនុស្ស​អាក្រក់​ត្រូវ​តែ​ស្លាប់។


គាត់​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​ក្រវាត់​ចង្កេះ យក​ចិត្ត​ស្មោះ​ត្រង់​ធ្វើ​ជា​សង្វារ។


ពេល​នោះ អុលឡោះ​នឹង​ប្រទាន​ឲ្យ រាជ‌វង្ស​ស្តេច​ទត​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​មេត្តា‌ករុណា។ ស្តេច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ដោយ​ស្មោះ‌ស្ម័គ្រ ស្ដេច​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្រជា‌ជន»។


ទ្រង់​នឹង​ប្រោស​ប្រទាន​ឲ្យ​ចៅ‌ក្រម​កាត់​ក្តី​ដោយ​យុត្តិធម៌ ទ្រង់​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ការពារ​ទឹក​ដី​មាន​កម្លាំង​រុញ​ច្រាន​សត្រូវ​ដែល​មក​យាយី។


មនុស្ស‌ម្នា​លើក​តម្កើងអុលឡោះ‌តាអាឡា ព្រោះ​ទ្រង់​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត! ទ្រង់​ប្រទាន​ឲ្យ​ក្រុង​ស៊ីយ៉ូន មាន​ពោរ‌ពេញ​ដោយ សេចក្ដី​សុចរិត និង​យុត្តិធម៌។


សិរី‌រុង‌រឿង​នោះ​គ្រប​បាំង​ភ្នំ​ស៊ីយ៉ូន ប្រៀប​ដូច​ជា​ស្វេតច្ឆត្រ​ផ្ដល់​ម្លប់​ដ៏​ត្រជាក់‌ត្រជុំ​នៅ​ពេល​ថ្ងៃ​ក្ដៅ ហើយ​ក៏​ជា​ជំរក នៅ​ពេល​ព្យុះ​សង្ឃរា និង​ពេល​ភ្លៀង​ផង​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​ប្រជា‌ជន​អ៊ីស្រ‌អែល និង​ប្រជា‌ជន​យូដា។


នៅ​គ្រា​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច​មួយ​នាក់​ដ៏​សុចរិត កើត​ចេញ​ពី​ពូជ‌ពង្ស​របស់​ទត។ ស្ដេច​នោះ​នឹង​គ្រប់‌គ្រង​ស្រុក​ដោយ​សុចរិត និង​យុត្តិធម៌។


ពេល​នោះ ទត​ជា​អ្នក​បម្រើ​របស់​យើង​នឹង​គ្រង​រាជ្យ​លើ​ពួក​គេ ហើយ​ពួក​គេ​នឹង​មាន​គង្វាល​តែ​មួយ​គត់។ ពួក​គេ​នឹង​ប្រព្រឹត្ត​តាម​ហ៊ូកុំ​របស់​យើង ពួក​គេ​នឹង​គោរព ហើយ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​យើង​ទៀត​ផង។


ប៉ុន្តែ ក្រោយ​មក ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​នាំ​គ្នា​វិល​មក​វិញ ពួក​គេ​ស្វែង​រកអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​គេ ព្រម​ទាំង​ស្តេច​ទត​ជា​ស្ដេច​របស់​ពួក​គេ។ នៅ​គ្រា​ចុង​ក្រោយ ពួក​គេ​នឹង​បែរ​ចិត្ត​មក​រកអុលឡោះ‌តាអាឡា​ទាំង​ញាប់‌ញ័រ ហើយ​ស្វែង​រក​ពរ​ពី​ទ្រង់។


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ស្តេច​របស់​អ្នក មក​រក​អ្នក​ហើយ គាត់​សុចរិត គាត់​នាំ​ការ​សង្គ្រោះ​មក គាត់​មាន​ចិត្ត​ស្លូត‌បូត គាត់​នៅ​លើ​ខ្នង​លា គឺ​គាត់​នៅ​លើ​ខ្នង​កូន​លា។


បាប​សោយ​រាជ្យ​បណ្ដាល​ឲ្យ​មាន​សេចក្ដី​ស្លាប់​យ៉ាង​ណា ក្តី​មេត្តា‌ករុណា​របស់​អុលឡោះ​ក៏​នឹង​សោយ​រាជ្យ​ដោយ‌សារ​សេចក្ដី​សុចរិត​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់​នៃ​យើង។


ស្ដេច​ទាំង​ដប់​នឹង​នាំ​គ្នា​ធ្វើ​សឹក​ជា​មួយ​កូន​ចៀម តែ​កូន​ចៀម​នឹង​ឈ្នះ​ស្ដេច​ទាំង​ដប់ ដ្បិត​គាត់​ជា​អម្ចាស់​លើ​អម្ចាស់​នានា និង​ជា​ស្តេច លើ​ស្តេច​នានា។ រីឯ​អស់​អ្នក​ដែល​នៅ​ជា​មួយ​កូន​ចៀម គឺ​អ្នក​ដែល​អុលឡោះ​បាន​ត្រាស់​ហៅ និង​បាន​ជ្រើស​រើស ហើយ​ដែល​មាន​ជំនឿ​ដ៏​ស្មោះ ក៏​នឹង​មាន​ជ័យ‌ជំនះ រួម​ជា​មួយ​កូន​ចៀម​ដែរ»។


បន្ទាប់​មក ខ្ញុំ​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​ឃើញ​សេះ​ស​មួយ​លេច​មក។ គាត់​ដែល​នៅ​លើ​សេះ​នោះ មាន​នាម​ថា «ស្មោះ​ត្រង់​ហើយ​ពិត​ប្រាកដ» គាត់​វិនិច្ឆ័យ និង​ច្បាំង​ប្រកប​ដោយ​យុត្ដិធម៌។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម