ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 16:5 - អាល់គីតាប

ពេល​នោះ អុលឡោះ​នឹង​ប្រទាន​ឲ្យ រាជ‌វង្ស​ស្តេច​ទត​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​មេត្តា‌ករុណា។ ស្តេច​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ដោយ​ស្មោះ‌ស្ម័គ្រ ស្ដេច​យក​ចិត្ត​ទុក​ដាក់​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្រជា‌ជន»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ នឹង​មាន​បល្ល័ង្ក​មួយ​ត្រូវបាន​តាំងឡើង​ដោយ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល ក៏​នឹង​មាន​ម្នាក់​អង្គុយ​លើ​បល្ល័ង្កនោះ​ដោយ​សេចក្ដីពិតត្រង់ ក្នុង​រោង​របស់​ដាវីឌ ទាំង​ជំនុំជម្រះ ហើយ​ស្វែងរក​សេចក្ដីយុត្តិធម៌ ព្រមទាំង​រហ័ស​នឹងអនុវត្ត​សេចក្ដីសុចរិតយុត្តិធម៌​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ មាន​បល្ល័ង្ក​មួយ​តាំង​ឡើង ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​មួយ​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ នឹង​គង់​លើ​បល្ល័ង្ក​នោះដោយ​សេចក្ដី​ពិត ទាំង​ជំនុំ‌ជម្រះ ហើយ​សម្រេច​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​រហ័ស​នឹង​ធ្វើ​តាម​សេចក្ដី​សុចរិត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ ព្រះ‌ជាម្ចាស់​នឹង​ប្រទាន​ឲ្យ ព្រះ‌រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ​ឡើង​គ្រង​រាជ្យ ប្រកប​ដោយ​មេត្តា​ករុណា។ ព្រះ‌រាជា​នឹង​គ្រប់‌គ្រង​លើ​ប្រជា‌ជន ដោយ​ស្មោះ‌ស្ម័គ្រ ស្ដេច​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សេចក្ដី​សុចរិត ព្រម​ទាំង​ស្វែង​រក​យុត្តិធម៌​ឲ្យ​ប្រជា‌ជន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​នឹង​មាន​បល្ល័ង្ក​១ តាំង​ឡើង​ដោយ​សេចក្ដី​សប្បុរស ហើយ​ស្តេច​១​អង្គ​ក្នុង​ពូជ‌ពង្ស​របស់​ដាវីឌ​នឹង​គង់​លើ​បល្ល័ង្ក​នោះ ដោយ​សេចក្ដី​ពិត ទាំង​ជំនុំ‌ជំរះ ហើយ​រក​សំរេច​សេចក្ដី​យុត្តិ‌ធម៌ ជា​អ្នក​ដែល​រហ័ស​នឹង​ធ្វើ​តាម​សេចក្ដី​សុចរិត។

សូមមើលជំពូក



អេសាយ 16:5
31 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​បន្ទូល ទ្រង់​ដែល​ជា​ថ្ម​ដា​ការ‌ពារ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ ស្តេច​ណា​គ្រប់‌គ្រង​ប្រជា‌ជន​ដោយ​សុចរិត គឺ​ស្តេច​ដែល​គ្រប់‌គ្រង​ប្រជា‌ជន ដោយ​គោរព​កោត​ខ្លាច​ទ្រង់


ស្តេច​ទត​នៅ​ក្នុង​បន្ទាយ ដែល​គាត់​ហៅ​ថា «បុរី​ស្តេច​ទត»។ បន្ទាប់​មក គាត់​ពង្រីក​ទី‌ក្រុង​ចាប់​តាំង​ពី​មីឡូ រហូត​ដល់​ដំណាក់​របស់​គាត់។


ពូជ‌ពង្ស និង​រាជ​សម្បត្តិ​របស់​អ្នក នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហើយ​រាជ​បល្ល័ង្ក​របស់​អ្នក​ក៏​នឹង​រឹង‌មាំ​រហូត​ត​ទៅ​ដែរ”»។


សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច ដែល​បាន​ប្រោស‌ប្រណី​ស្តេច ហើយ​ជ្រើស‌រើស​ស្តេច ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល។ អុលឡោះ‌តាអាឡា​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រ‌អែល​ជានិច្ច ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ជ្រើស​រើស​ស្តេច​ឲ្យ​ធ្វើ​ជា​ស្តេច ដើម្បី​គ្រប់‌គ្រង​ដោយ​សុចរិត និង​យុត្តិធម៌»។


ស្តេច​ហេសេ‌គា​បាន​ចាត់​ចែង​របៀប​នេះ ក្នុង​ស្រុក​យូដា​ទាំង​មូល។ ស្តេច​បាន​ប្រព្រឹត្ត​យ៉ាង​សុចរិត​ល្អ​ត្រឹម​ត្រូវ និង​ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច។


អុលឡោះ‌តាអាឡា​នឹង​សំដែង​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​ចំពោះ​យើង ធ្វើ​ឲ្យ​យើង​ស្គាល់​យុត្តិធម៌ និង​សេចក្ដី​សុខ‌សាន្ត។


ទ្រង់​គ្រង​រាជ្យ​ដោយ​សុចរិត យុត្តិធម៌ អ្វីៗ​ដែល​ទ្រង់​ធ្វើ សុទ្ធ​តែ​បង្ហាញ​អំពី​ចិត្ត​មេត្តា‌ករុណា និង​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


ដ្បិត​ទ្រង់​មក​ហើយ ទ្រង់​មក​វិនិច្ឆ័យ​ទោស​ផែនដី ទ្រង់​វិនិច្ឆ័យ​ទោស​ផែនដី ដោយ​យុត្តិធម៌ ទ្រង់​វិនិច្ឆ័យ​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​ទៀង​ត្រង់។


ចំពោះ​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មក​គ្រប់‌គ្រង​ផែនដី ទ្រង់​គ្រប់‌គ្រង​ផែនដី​ដោយ​យុត្តិធម៌ ទ្រង់​គ្រប់‌គ្រង​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​ទៀង​ត្រង់។


អុលឡោះ‌តាអាឡា​អើយ ទ្រង់​ប្រកប​ដោយ​អំណាច ទ្រង់​ជា​ស្តេច ដែល​ស្រឡាញ់​យុត្តិធម៌! ទ្រង់​បាន​តែង​ហ៊ូកុំ ហើយ​ទ្រង់​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុចរិត និង​យុត្តិធម៌​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល!


សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ​ត្រង់ រមែង​ជួយ​ការ‌ពារ​ស្ដេច ហើយ​ទ្រង់​ពង្រឹង​រាជ​សម្បត្តិ​បាន​ដោយ‌សារ​យុត្តិធម៌។


ស្ដេច​ដែល​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ត្រ​ក្រីក្រ ដោយ​យុត្តិធម៌ រមែង​ពង្រឹង​អំណាច​រហូត​ត​ទៅ។


អុលឡោះ‌តាអាឡា​គ្រប់‌គ្រង​លើ​យើង ទ្រង់​ប្រទាន​ច្បាប់​ទម្លាប់​មក​យើង ទ្រង់​ជា​ស្តេច​របស់​យើង មាន​តែ​ទ្រង់​ទេ​ដែល​សង្គ្រោះ​យើង។


យើង​បាន​តែង‌តាំង​ទត ឲ្យ​ធ្វើ​ជា​សាក្សី​របស់​យើង នៅ​មុខ​កុល‌សម្ព័ន្ធ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍ ដឹក​នាំ​ប្រជា‌ជាតិ​ទាំង‌ឡាយ។


គាត់​បាន​ទទួល​អំណាច​គ្រប់‌គ្រង​កិត្តិនាម ព្រម​ទាំង​រាជ​សម្បត្តិ​ផង។ ប្រជា‌ជន​ទាំង​អស់ ប្រជា‌ជាតិ​ទាំង​អស់ និង​មនុស្ស​គ្រប់​ភាសា នាំ​គ្នា​គោរព​បម្រើ​គាត់ អំណាច​គ្រប់‌គ្រង​របស់​គាត់​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​ឥត​សាប‌សូន្យ​ឡើយ។ រាជ​សម្បត្តិ​របស់​គាត់​មិន​ត្រូវ​រលាយ​ដែរ។»


ប្រជា‌ជន​ដ៏‌វិសុទ្ធ​នៃ​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​នឹង​ទទួល​រាជ្យ អំណាច​គ្រប់‌គ្រង និង​ទ្រព្យ​សម្បត្តិ​នៃ​រាជា‌ណាចក្រ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ទាំង​មូល។ រាជ្យ​របស់​គេ​ជា​រាជ្យ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច មេ​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា​បម្រើ ហើយ​ស្ដាប់​បង្គាប់​ប្រជា‌ជន​ដ៏‌វិសុទ្ធ​នោះ។


«នៅ​ថ្ងៃ​នោះ យើង​នឹង​លើក​ខ្ទម​របស់​ទត ដែល​ជិត​រលំ​ទៅ​ហើយ​នោះ​ឡើង​វិញ យើង​នឹង​ជួស‌ជុល​កន្លែង​ធ្លុះ‌ធ្លាយ យើង​នឹង​លើក​កន្លែង​ដែល​រលំ​បាក់​បែក ហើយ​សង់​ខ្ទម​នោះ​ឲ្យ​បាន​ល្អ​ដូច​ដើម​វិញ


«យើង​នឹង​ឲ្យ​អ្នក​របួស​ដើរ​ពុំ​រួច ក្លាយ​ទៅ​ជា​ប្រជា‌ជន​ដែល​នៅ​សេស‌សល់ ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​ខ្ចាត់​ព្រាត់ ក្លាយ​ទៅ​ជា​ប្រជា‌ជាតិ​ដ៏​ខ្លាំង​ពូកែ។ យើង​ជាអុលឡោះ‌តាអាឡា នឹង​គ្រង​រាជ្យ​លើ​ពួក​គេ នៅ​ភ្នំ​ស៊ីយ៉ូន តាំង​ពី​ពេល​នេះ​រហូត​ត​ទៅ។


ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ស្តេច​របស់​អ្នក មក​រក​អ្នក​ហើយ គាត់​សុចរិត គាត់​នាំ​ការ​សង្គ្រោះ​មក គាត់​មាន​ចិត្ត​ស្លូត‌បូត គាត់​នៅ​លើ​ខ្នង​លា គឺ​គាត់​នៅ​លើ​ខ្នង​កូន​លា។