ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេដែលមានចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចំរៀងប្រុសស្រី២០០ នាក់។
អេសាយ 14:2 - អាល់គីតាប ជាតិសាសន៍នានានឹងជួយជនជាតិអ៊ីស្រអែល ឲ្យវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ។ នៅលើទឹកដីរបស់អុលឡោះតាអាឡា អ៊ីស្រអែលនឹងយកអ្នកទាំងនោះធ្វើជាទាសករ។ ជនជាតិអ៊ីស្រអែលនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន ធ្វើជាចំណុះវិញ។ ព្រះគម្ពីរខ្មែរសាកល ប្រជាជាតិនានានឹងយកពួកគេមក ហើយនាំទៅកន្លែងរបស់ពួកគេវិញ នោះវង្សត្រកូលអ៊ីស្រាអែលនឹងទទួលប្រជាជាតិនានាជាមរតកនៅក្នុងទឹកដីរបស់ព្រះយេហូវ៉ា គឺទុកជាទាសករប្រុស និងជាទាសករស្រី។ ពួកគេនឹងចាប់អ្នកដែលចាប់ពួកគេជាឈ្លើយសឹក មកជាឈ្លើយសឹកវិញ ក៏នឹងត្រួតត្រាលើពួកអ្នកដែលសង្កត់សង្កិនពួកគេផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺសាសន៍ទាំងប៉ុន្មាននឹងនាំយកគេទៅឯកន្លែងរបស់គេវិញ ហើយពួកវង្សរបស់អ៊ីស្រាអែលនឹងបានពួកសាសន៍ទាំងនោះទុកជាបាវប្រុសបាវស្រី នៅក្នុងស្រុករបស់ព្រះយេហូវ៉ា គេនឹងចាប់អ្នកទាំងនោះជាឈ្លើយ ជាអ្នកដែលពីដើមបានចាប់ខ្លួនជាឈ្លើយនោះឯង ហើយនឹងគ្រប់គ្រងលើពួកអ្នកដែលបានសង្កត់សង្កិនខ្លួនវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាតិសាសន៍នានានឹងជួយជនជាតិអ៊ីស្រាអែល ឲ្យវិលត្រឡប់ទៅមាតុភូមិរបស់ខ្លួនវិញ។ នៅលើទឹកដីរបស់ព្រះអម្ចាស់ អ៊ីស្រាអែលនឹងយកអ្នកទាំងនោះធ្វើជាទាសាទាសី។ ជនជាតិអ៊ីស្រាអែលនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកជាឈ្លើយវិញ ហើយយកអស់អ្នកដែលធ្លាប់សង្កត់សង្កិនខ្លួន ធ្វើជាចំណុះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសាសន៍ទាំងប៉ុន្មាននឹងនាំយកគេទៅឯកន្លែងរបស់គេវិញ ហើយពួកវង្សរបស់អ៊ីស្រាអែលនឹងបានពួកសាសន៍ទាំងនោះទុកជាបាវប្រុសបាវស្រី នៅក្នុងស្រុករបស់ព្រះយេហូវ៉ា គេនឹងចាប់អ្នកទាំងនោះជាឈ្លើយ ជាអ្នកដែលពីដើមបានចាប់ខ្លួនជាឈ្លើយនោះឯង ហើយនឹងគ្រប់គ្រងលើពួកអ្នកដែលបានសង្កត់សង្កិនខ្លួនវិញ។ |
ដោយឥតរាប់បញ្ចូលអ្នកបម្រើប្រុសស្រីរបស់ពួកគេដែលមានចំនួន៧ ៣៣៧នាក់ទេ។ ក្នុងចំណោមពួកគេមានអ្នកចំរៀងប្រុសស្រី២០០ នាក់។
ទ្រង់ឡើងទៅស្ថានខ្ពស់ ទាំងនាំអ្នកទោសទៅជាមួយ ទ្រង់បានទទួលជំនូនផ្សេងៗពីមនុស្សលោក សូម្បីតែមនុស្សប្រឆាំងនឹងទ្រង់ ក៏ទ្រង់ទទួលពីគេដែរ ហើយអុលឡោះតាអាឡាជាម្ចាស់នៅទីនោះ។
នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប នឹងនាំជំនូន មកជូនអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល គឺសាសន៍ដែលមនុស្សទាំងជិត ទាំងឆ្ងាយ ស្ញែងខ្លាច ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។ សាសន៍នេះនឹងនាំជំនូនមកជូននៅភ្នំស៊ីយ៉ូន ជាកន្លែងដែលនាមរបស់អុលឡោះតាអាឡាស្ថិតនៅ។
ជនជាតិអាស្ស៊ីរីនឹងវិនាសដោយមុខដាវ តែមិនមែនជាដាវរបស់មនុស្សទេ គឺពួកគេមិនមែនស្លាប់ដោយមុខដាវ របស់មនុស្សឡើយ។ ពួកអាស្ស៊ីរីនឹងបាក់ទ័ព ហើយទាហានក្មេងៗរបស់ពួកគេ នឹងក្លាយទៅជាឈ្លើយសឹក។
អុលឡោះតាអាឡាមានបន្ទូលថា: សម្បត្តិរបស់ស្រុកអេស៊ីប និងភោគទ្រព្យរបស់ស្រុកអេត្យូពី រីឯប្រជាជនមានមាឌខ្ពស់ៗមកពីស្រុកសេបា នឹងឆ្លងកាត់តាមអ្នក ហើយក្លាយទៅជាទ្រព្យសម្បត្តិរបស់អ្នក។ ប្រជាជាតិទាំងនោះនឹងដើរតាមក្រោយអ្នក ទាំងជាប់ច្រវាក់ គេនាំគ្នាក្រាបនៅចំពោះមុខអ្នក ហើយប្រកាសប្រាប់អ្នកថា: “អុលឡោះនៅជាមួយអស់លោកពិតមែន ក្រៅពីទ្រង់ គ្មានព្រះណាទៀតទេ ដ្បិតព្រះទាំងឡាយសុទ្ធតែឥតបានការ។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា យើងលើកទង់របស់យើងឡើង ឲ្យប្រជាជនទាំងឡាយឃើញ គេនឹងបីកូនប្រុសៗរបស់អ្នក ហើយកូនស្រីៗរបស់អ្នកជិះនៅលើស្មា នាំត្រឡប់មកវិញ។
គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រី ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក អោនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាអុលឡោះតាអាឡា អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។
អុលឡោះតាអាឡាមានបន្ទូលថា: ពិតមែនហើយ អ្វីៗដែលអ្នកចំបាំងដ៏ជំនាញ រឹបអូសយកទៅ មុខជាត្រូវដណ្ដើមយកមកវិញបាន រីឯមនុស្សដែលជនកំណាចចាប់យកទៅ ក៏នឹងត្រូវរំដោះរួចចេញមកវិញបានដែរ។ យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នក ហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង ពូជពង្សអ្នកនឹងទទួលស្រុករបស់ ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល គេបានបោះបង់ចោលផង។
កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នក នឹងនាំគ្នាមកអោនកាយនៅចំពោះមុខអ្នក ពួកដែលបានជេរប្រមាថអ្នក នឹងនាំគ្នាមកក្រាបនៅ និងជើងអ្នក គេនឹងហៅអ្នកថា “ក្រុងរបស់អុលឡោះតាអាឡា” “ក្រុងស៊ីយ៉ូនរបស់ម្ចាស់ដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រអែល”។
ចូរងើបមុខឡើងមើលជុំវិញខ្លួន កូនៗទាំងអស់ជួបជុំគ្នាដើរតម្រង់មករកអ្នក។ កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ ហើយប្រជាជាតិនានាក៏បីកូនស្រីៗ របស់អ្នកមកដែរ។
សាសន៍ដទៃនឹងនាំគ្នាមក ហើយឃ្វាលហ្វូងចៀមរបស់អ្នករាល់គ្នា កូនចៅរបស់គេនឹងភ្ជួររាស់ដី ហើយដាំទំពាំងបាយជូរឲ្យអ្នករាល់គ្នា។
អុលឡោះតាអាឡាមានបន្ទូលថា: យើងនឹងឲ្យសេចក្ដីសុខសាន្ត ហូរមកក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូន បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។
ហេតុនេះ អស់អ្នកដែលលេបត្របាក់អ្នក មុខជាត្រូវគេលេបត្របាក់វិញ បច្ចាមិត្តរបស់អ្នកនឹងជាប់ជាឈ្លើយ ទាំងអស់គ្នា។ អស់អ្នកដែលកំទេចអ្នក នឹងត្រូវគេកំទេចវិញ យើងនឹងធ្វើឲ្យពួកដែលប្លន់អ្នក ត្រូវគេប្លន់វិញដែរ។
ហេតុនេះ នៅគ្រាខាងមុខ យើងនឹងឲ្យសង្គ្រាមកើតមានដល់ ជនជាតិអាំម៉ូននៅក្រុងរ៉ាបាត់ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ក្រុងនោះនឹងក្លាយទៅជាទីស្មសាន ហើយក្រុងទាំងឡាយដែលនៅជុំវិញនឹងត្រូវ វិនាសដោយភ្លើង។ ពេលនោះ អ៊ីស្រអែលនឹងយកទឹកដីដែល ជនជាតិអាំម៉ូនដណ្ដើមទៅនោះបានមកវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
គឺពួកគេមិនយកឈើពីទីវាល ឬកាប់ដើមឈើពីព្រៃ មកធ្វើជាអុសឡើយ ដ្បិតពួកគេប្រើគ្រឿងសស្រ្ដាវុធទាំងនោះ ដើម្បីដុត។ ពួកគេនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកធ្វើជាឈ្លើយ ហើយរឹបអូសយកទ្រព្យសម្បត្តិ ពីអស់អ្នកដែល បានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេនោះមកវិញដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជសម្បត្តិនោះ ហើយពួកគេគ្រងរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច ជាអង្វែងតរៀងទៅ។
យើងនឹងលក់កូនប្រុសកូនស្រីរបស់អ្នករាល់គ្នា ទៅឲ្យប្រជាជនស្រុកយូដា ហើយប្រជាជនយូដានឹងលក់ពួកគេ ទៅឲ្យអ្នកស្រុកសេបា ជាប្រជាជាតិដែលនៅស្រុកឆ្ងាយ» នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ប្រសិនបើអ្នករាល់គ្នាត្រូវការខ្ញុំបម្រើប្រុសស្រី ត្រូវទិញពួកគេពីចំណោមប្រជាជាតិនានា ដែលនៅជុំវិញអ្នករាល់គ្នា។
អស់អ្នកនៅសេសសល់ពីស្លាប់នឹងនាំគ្នាមក រស់នៅលើភ្នំស៊ីយ៉ូនដែលបានវិសុទ្ធឡើងវិញ កូនចៅយ៉ាកកូបនឹងយកទឹកដី ដែលសត្រូវដណ្ដើមបាននោះមកវិញ។
សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់ ចំពោះអុលឡោះតាអាឡា ដ្បិតទ្រង់ក្រោកឡើង ហើយចេញពី ដំណាក់ដ៏វិសុទ្ធរបស់ទ្រង់។
យើងនឹងលើកដៃប្រហារប្រជាជាតិទាំងនោះ ពួកគេនឹងក្លាយទៅជាឈ្លើយ នៃពួកទាសកររបស់ខ្លួន» ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ពិតជាបានចាត់ខ្ញុំឲ្យមកមែន។
ផ្ទុយទៅវិញ ប្រសិនបើអ្នកបម្រើនឹកក្នុងចិត្ដថា “ម្ចាស់អញក្រមកដល់ណាស់”គាត់ក៏វាយអ្នកបម្រើទាំងប្រុសទាំងស្រីឯទៀតៗ ហើយស៊ីផឹកស្រវឹង។
បងប្អូនទាំងនោះបានសម្រេចចិត្ដដូច្នេះ ព្រោះគេមានជំពាក់បំណុលម្យ៉ាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្តិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍ ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។
និងគំនិតឆ្មើងកន្ទ្រើងទាំងប៉ុន្មាន ដែលរារាំងមិនឲ្យស្គាល់អុលឡោះ។ យើងកៀរប្រមូលចិត្ដគំនិត ឲ្យមកស្ដាប់បង្គាប់អាល់ម៉ាហ្សៀសវិញ។
បងប្អូនអើយ អុលឡោះបានត្រាស់ហៅបងប្អូនឲ្យមានសេរីភាព ក៏ប៉ុន្ដែ សូមកុំយកសេរីភាពនេះមកធ្វើជាលេស ដើម្បីរស់តាមនិស្ស័យលោកីយ៍សោះឡើយ ផ្ទុយទៅវិញ ត្រូវបម្រើគ្នាទៅវិញទៅមកដោយចិត្ដស្រឡាញ់
ហេតុនេះហើយបានជាមានថ្លែងទុកថា «គាត់បានឡើងទៅសូរ៉កា គាត់បាននាំពួកជាប់ជាឈ្លើយទៅជាមួយ ហើយគាត់ផ្តល់អំណោយទាន ផ្សេងៗដល់មនុស្សលោក»។
យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់អ៊ីព្លេសហ្សៃតនមកឲ្យអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិតគេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងឲ្យអ្នកទាំងនោះ មកក្រាបនៅជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។