អេសាយ 45:14 - អាល់គីតាប14 អុលឡោះតាអាឡាមានបន្ទូលថា: សម្បត្តិរបស់ស្រុកអេស៊ីប និងភោគទ្រព្យរបស់ស្រុកអេត្យូពី រីឯប្រជាជនមានមាឌខ្ពស់ៗមកពីស្រុកសេបា នឹងឆ្លងកាត់តាមអ្នក ហើយក្លាយទៅជាទ្រព្យសម្បត្តិរបស់អ្នក។ ប្រជាជាតិទាំងនោះនឹងដើរតាមក្រោយអ្នក ទាំងជាប់ច្រវាក់ គេនាំគ្នាក្រាបនៅចំពោះមុខអ្នក ហើយប្រកាសប្រាប់អ្នកថា: “អុលឡោះនៅជាមួយអស់លោកពិតមែន ក្រៅពីទ្រង់ គ្មានព្រះណាទៀតទេ ដ្បិតព្រះទាំងឡាយសុទ្ធតែឥតបានការ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល14 ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផលពីការនឿយហត់របស់អេហ្ស៊ីប និងកម្រៃរបស់អេត្យូពី ព្រមទាំងជនជាតិសាបាជាមនុស្សមានមាឌធំ នឹងឆ្លងមកឯអ្នក ក៏នឹងទៅជារបស់អ្នក។ ពួកគេនឹងទៅតាមអ្នក ពួកគេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយក្រាបចុះនៅចំពោះអ្នក ទាំងសារភាពដល់អ្នកថា: ‘ព្រះគង់នៅក្នុងអ្នកជាប្រាកដ! គ្មានអ្នកណាទៀតឡើយ! គ្មានព្រះណាឡើយ!’”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កម្រៃនៃស្រុកអេស៊ីព្ទ ហើយផលចម្រើននៃស្រុកអេធីយ៉ូពី និងពួកសេបា ជាមនុស្សមានមាឌធំ នឹងមកឯអ្នក ហើយខ្លួនគេនឹងបានជារបស់អ្នកដែរ គេនឹងដើរតាមក្រោយអ្នក គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទម្លាក់ខ្លួនក្រាបចុះអង្វរចំពោះអ្នក ដោយពាក្យថា ព្រះគង់ជាមួយលោកពិត គ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 ព្រះអម្ចាស់មានព្រះបន្ទូលថា: សម្បត្តិរបស់ស្រុកអេស៊ីប និងភោគទ្រព្យរបស់ស្រុកអេត្យូពី រីឯប្រជាជនមានមាឌខ្ពស់ៗមកពីស្រុកសេបា នឹងឆ្លងកាត់តាមអ្នក ហើយក្លាយទៅជាទ្រព្យសម្បត្តិរបស់អ្នក។ ប្រជាជាតិទាំងនោះនឹងដើរតាមក្រោយអ្នក ទាំងជាប់ច្រវាក់ គេនាំគ្នាក្រាបនៅចំពោះមុខអ្នក ហើយប្រកាសប្រាប់អ្នកថា: “ព្រះជាម្ចាស់គង់នៅជាមួយអស់លោកពិតមែន ក្រៅពីព្រះអង្គ គ្មានព្រះណាទៀតទេ ដ្បិតព្រះទាំងឡាយសុទ្ធតែឥតបានការ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា កំរៃនៃស្រុកអេស៊ីព្ទ ហើយផលចំរើននៃពួកអេធីយ៉ូពី នឹងពួកសេបា ជាមនុស្សមានមាឌធំ នោះនឹងមកឯឯង ហើយខ្លួនគេនឹងបានជារបស់ផងឯងដែរ គេនឹងដើរតាមក្រោយឯង គេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយទំលាក់ខ្លួនក្រាបចុះអង្វរចំពោះឯង ដោយពាក្យថា ព្រះទ្រង់គង់ជាមួយនឹងលោកជាពិត គ្មានព្រះឯណាទៀតក្រៅពីទ្រង់ឡើយ សូមមើលជំពូក |
ឱអុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាកម្លាំង និងជាកំពែងដ៏រឹងមាំរបស់ខ្ញុំ នៅពេលមានអាសន្ន ទ្រង់ជាជំរក របស់ខ្ញុំ។ ប្រជាជាតិនានាដែលនៅទីដាច់ស្រយាល នឹងនាំគ្នាមករកទ្រង់ ទាំងពោលថា “ដូនតារបស់យើងបានទទួលព្រះក្លែងក្លាយ ទុកជាកេរដំណែល ជាព្រះឥតបានការ គ្មានប្រយោជន៍អ្វីសោះ!
នៅគ្រានោះ សាសន៍ដែលមានមាឌខ្ពស់ និងមានស្បែកភ្លឺរលើប នឹងនាំជំនូន មកជូនអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល គឺសាសន៍ដែលមនុស្សទាំងជិត ទាំងឆ្ងាយ ស្ញែងខ្លាច ព្រោះពួកគេជាប្រជាជាតិដ៏ខ្លាំងពូកែ។ ពួកគេនិយាយភាសាចម្លែក រស់នៅក្នុងស្រុកដែលមានទន្លេហូរកាត់។ សាសន៍នេះនឹងនាំជំនូនមកជូននៅភ្នំស៊ីយ៉ូន ជាកន្លែងដែលនាមរបស់អុលឡោះតាអាឡាស្ថិតនៅ។
សូមឲ្យជាតិសាសន៍នានាបានទៅជា ខ្ញុំបម្រើរបស់កូន ហើយឲ្យប្រជាជាតិជាច្រើន ក្រាបចុះចំពោះកូន!។ សូមឲ្យកូនគ្រប់គ្រងលើបងប្អូនរបស់កូន! សូមឲ្យបងប្អូនបង្កើតទាំងប៉ុន្មានរបស់កូន ក្រាបចុះចំពោះកូន! អ្នកណាដាក់បណ្តាសាកូន អ្នកនោះមុខជាទទួលបណ្តាសាមិនខាន! រីឯអ្នកណាឲ្យពរកូន អ្នកនោះក៏នឹងទទួលពរដែរ»។