ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហេព្រើរ 3:8 - អាល់គីតាប

មិន​ត្រូវ​មាន​ចិត្ដ​រឹង​រូស​ដូច​នៅ​គ្រា​បះ‌បោរ ក្នុង​ថ្ងៃ​ដែល​គេ​ល្បង‌ល​ទ្រង់ នៅ​វាល​រហោ​ស្ថាន​នោះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កុំឲ្យ​ចិត្ត​របស់អ្នករាល់គ្នា​រឹងរូស​ដូច​ក្នុង​ការបះបោរ នៅ​ថ្ងៃ​នៃ​ការសាកល្បង​នៅ​ទីរហោស្ថាន​នោះ​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ចូរ​កុំ​មាន​ចិត្ដ​រឹងរូស​ដូច​ជា​នៅ​ថ្ងៃ​ដែល​គេ​ល្បងល​ព្រះជាម្ចាស់​ ហើយ​បណ្ដាល​ឲ្យ​ព្រះអង្គ​ក្រោធ​នៅ​ទីរហោឋាន​នោះឡើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​មិន​ត្រូវ​តាំង​ចិត្ត​រឹង​រូស​ឡើយ ដូច​កាល​គ្រា​បះ‌បោរ​នៅ​ថ្ងៃ​ដែល​មាន​ការ​ល្បង​ល នៅ​ទី​រហោ‌ស្ថាន

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​នៅ​គ្រា​បះ‌បោរ ក្នុង​ថ្ងៃ​ដែល​គេ​ល្បង‌ល​ព្រះអង្គ នៅ​វាល​រហោ​ស្ថាន​នោះ​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​មាន​បន្ទូល​ថា «នៅ​ថ្ងៃ​នេះ បើ​ឯង​រាល់​គ្នា​ឮ​សំឡេង​ទ្រង់

សូមមើលជំពូក



ហេព្រើរ 3:8
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ពួក​គេ​ពុំ​ស្តាប់​តាម​ទេ ពួក​គេ​មាន​ចិត្ត​រឹង​ចចេស​ដូច​ដូន‌តា​របស់​ពួក​គេ ដែល​មិន​ព្រម​ជឿ​លើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្លួន។


ឥឡូវ​នេះ​កុំ​តាំង​ចិត្ត​រឹង‌រូស ដូច​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ចុះ​ចូល​នឹងអុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​មក​ទី‌សក្ការៈ ដែល​ទ្រង់​បាន​ញែក​ជា​បរិសុទ្ធ​រហូត​ត​ទៅ។ ចូរ​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ទ្រង់​លែង​ខឹង​នឹង​អ្នក​រាល់​គ្នា​ទៀត។


ស្តេច​នេប៊ូ‌ក្នេសា​បាន​ឲ្យ​ស្តេច​ស្បថ​ក្នុង​នាម​អុលឡោះប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​ស្តេច​នៅ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​នេ‌ប៊ូក្នេ‌សា​ដែរ។ ស្តេច​តាំង​ចិត្ត​មានះ មិន​ព្រម​វិល​ត្រឡប់​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ។


ប៉ុន្តែ ដូន‌តា​របស់​យើង​ខ្ញុំ​មាន​អំនួត និង​មាន​ចិត្ត​រឹង​ចចេស ពុំ​ព្រម​ស្ដាប់​តាម​បទ‌បញ្ជា​របស់​ទ្រង់​ទេ។


ទ្រង់​ប្រកប​ទៅ​ដោយ​ប្រាជ្ញា‌ញាណ និង​អំណាច អ្នក​ដែល​ប្រឆាំង​នឹង​ទ្រង់ មិន​អាច​រួច​ខ្លួន​បាន​ទេ។


នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ ហើយ​នាំ​គ្នា​ល្បង‌ល​ទ្រង់ នៅ​វាល​ដ៏​ហួត‌ហែង​នោះ។


ពួក​គេ​ហ៊ាន​ល្បង‌ល​មើល​អុលឡោះ ដោយ​សូម​ឲ្យ​ទ្រង់​ប្រទាន​ម្ហូប​អាហារ តាម​ទំនើង​ចិត្ត​របស់​ខ្លួន។


ក៏​ប៉ុន្តែ ពួក​គេ​បាន​ល្បង‌ល​អុលឡោះ ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ទ្រង់ ដោយ​មិន​ព្រម​ធ្វើ​តាម​ដំបូន្មាន​របស់ ទ្រង់​ឡើយ។


មិន​ត្រូវ​មាន​ចិត្ត​រឹង‌រូស​ដូច​គ្រា​បះ‌បោរ​នៅ​មេរី‌បា ដូច​ថ្ងៃ​ល្បង‌ល​នៅ​ម៉ាសា ក្នុង​វាល​រហោ‌ស្ថាន​នោះ​ឡើយ


ម៉ូសា​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា ម៉ាសា និង​មេរីបា ដ្បិត​ជន‌ជាតិ​អ៊ីស្រ‌អែល​រក​រឿង​ឈ្លោះ​នឹង​ម៉ូសា ព្រម​ទាំង​ល្បងលអុលឡោះ‌តាអាឡា​ដោយ​ពោល​ថា «តើអុលឡោះ‌តាអាឡា​នៅ​ក្នុង​ចំណោម​ពួក​យើង​មែន ឬ​មិន​មែន?»។


ពេល​ឃើញ​កង្កែប​ងាប់​អស់​ហើយ​នោះ ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ មិន​ព្រម​ស្តាប់​ម៉ូសា និង​ហារូន ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​ទុក​ស្រាប់។


អ្នក​ណា​ប្រយ័ត្ន​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​អាក្រក់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ រីឯ​អ្នក​កាន់​ចិត្ត​រឹង‌រូស​មុខ​ជា​ជួប​នឹង​ទុក្ខ​លំបាក។


អ្នក​ដែល​រឹង‌រូស មិន​ព្រម​ទទួល​ការ​ស្ដី​ប្រដៅ នឹង​ត្រូវ​វិនាស​ភ្លាម គ្មាន​អ្វី​ជួយ​បាន​ឡើយ។


ផ្ទុយ​ទៅ​វិញ ពួក​គេ​មិន​ព្រម​ស្ដាប់ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាង​បុព្វបុរស​របស់​ខ្លួន​ទៅ​ទៀត»។


ប៉ុន្តែ ស្តេច​មាន​អំនួត មាន​ចិត្ត​រឹង‌រូស​រហូត​ដល់​វាយ‌ឫក​ខ្ពស់ ស្តេច​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​ពី​រាជ​សម្បត្តិ ហើយ​បាត់​បង់​សិរី‌រុង‌រឿង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «តើ​ប្រជា‌ជន​នេះ​នៅ​តែ​មើល​ងាយ​យើង​ដល់​កាល​ណា? យើង​បាន​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ​ជា​ច្រើន​ក្នុង​ចំណោម​ពួក​គេ តើ​ពួក​គេ​នៅ​តែ​មិន​ព្រម​ជឿ​លើ​យើង​ដល់​កាល​ណា​ទៀត?។


ដ្បិត​ចិត្ដ​ប្រជា​រាស្ដ្រ​នេះ​រឹង​ណាស់ ហើយ​ត្រចៀក​គេ​ក៏​ធ្ងន់។ គេ​នាំ​គ្នា​បិទ​ភ្នែក មិន​ឲ្យ​ឃើញ មិន​ឲ្យ​ត្រចៀក​ស្ដាប់​ឮ​មិន​ឲ្យ​ប្រាជ្ញា​យល់ ហើយ​មិន​ចង់​វិល​មក​វិញ​ទេ ក្រែង​លោ​យើង​ប្រោស​គេ​ឲ្យ​បាន​ជា”។


ប៉ុន្ដែ ដោយ​អ្នក​ខ្លះ​នៅ​តែ​មាន​ចិត្ដ​មានះ​មិន​ព្រម​ជឿ ថែម​ទាំង​ប្រមាថ​មាគ៌ា​របស់​អុលឡោះ‌ជាអម្ចាស់​នៅ​មុខ​ប្រជុំ​ជន​ផង​នោះ គាត់​ក៏​ចាក​ចេញ​ពី​ពួក​គេ នាំ​សិស្ស​ទៅ​ដាច់​ឡែក ហើយ​បង្រៀន​គេ​ជា​រៀង​រាល់​ថ្ងៃ​នៅ​ក្នុង​សាលា​ទីរ៉ា‌ណុស


គឺ​ម៉ូសា​នេះ​ហើយ ដែល​បាន​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​មក ទាំង​សំដែង​អំណាច និង​ទី​សំគាល់​ដ៏​អស្ចារ្យ នៅ​ស្រុក​អេស៊ីប នៅ​សមុទ្រ​ក្រហម និង​នៅ​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​ផង។


យើង​មិន​ត្រូវ​ល្បង‌ល​មើល​ឫទ្ធិ‌បារមី​របស់​អុលឡោះ​ជា​អម្ចាស់ ដូច​បុព្វ‌បុរស​ខ្លះ​បាន​ល្បង ហើយ​ត្រូវ​ស្លាប់ ដោយ​ពស់​ចឹក​នោះ​ឲ្យ​សោះ។


មិន​ត្រូវ​ល្បងលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បងល​ទ្រង់ នៅ​ម៉ាសា នោះ​ឡើយ។


ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង​រូស ដូច​ជន‌ជាតិ​អេស៊ីប និង​ស្តេច​ហ្វៀរ៉អ៊ូន​ដូច្នេះ? អុលឡោះ​បាន​ដាក់​ទោស​ជន‌ជាតិ​អេស៊ីប​យ៉ាង​ធ្ងន់ រហូត​ដល់​ពួក​គេ​យល់​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​នោះ។