២ របាក្សត្រ 36:13 - អាល់គីតាប13 ស្តេចនេប៊ូក្នេសាបានឲ្យស្តេចស្បថក្នុងនាមអុលឡោះប៉ុន្តែ ទោះបីយ៉ាងនេះក្តី ក៏ស្តេចនៅតែបះបោរប្រឆាំងនឹងស្តេចនេប៊ូក្នេសាដែរ។ ស្តេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករកអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែលទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ទ្រង់ក៏បះបោរចំពោះព្រះបាទនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថក្នុងនាមព្រះ។ ព្រះបាទសេដេគាបានធ្វើករឹង និងតាំងព្រះហឫទ័យរឹងរូស មិនព្រមបែររកព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះចៅនេប៊ូក្នេសាបានឲ្យស្ដេចស្បថក្នុងនាមព្រះជាម្ចាស់ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ស្ដេចនៅតែបះបោរប្រឆាំងនឹងព្រះចៅនេប៊ូក្នេសាដែរ។ ស្ដេចតាំងចិត្តមានះ មិនព្រមវិលត្រឡប់មករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែលទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ទ្រង់ក៏បះបោរចំពោះស្តេចនេប៊ូក្នេសា ដែលស្តេចនោះបានចាប់ឲ្យទ្រង់ស្បថដោយនូវព្រះ តែសេដេគាបានធ្វើករឹង ហើយតាំងព្រះទ័យរឹងរបឹង មិនព្រមបែរមកឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទេ សូមមើលជំពូក |
ទ្រង់បានដាស់តឿនពួកគេឲ្យវិលមក កាន់តាមហ៊ូកុំរបស់ទ្រង់វិញ តែពួកគេមានចិត្តរឹងចចេស មិនព្រមស្ដាប់តាមបទបញ្ជារបស់ទ្រង់ទេ។ វិន័យរបស់ទ្រង់តែងតែផ្ដល់ជីវិត ឲ្យមនុស្សដែលប្រតិបត្តិតាម ប៉ុន្តែ ពួកគេបែរជាប្រព្រឹត្តអំពើបាបខុស នឹងវិន័យទាំងនេះវិញ។ ពួកគេមានចិត្តមានះ និងរឹងចចេស មិនព្រមស្ដាប់បង្គាប់ឡើយ។
ប៉ុន្តែ ស្តេចស្រុកអាស្ស៊ីរីជ្រាបថា ស្តេចហូស៊ាមានគំនិតក្បត់ ដ្បិតស្តេចហូស៊ាចាត់អ្នកនាំសារឲ្យទៅជួបស្តេចសូជាស្តេចស្រុកអេស៊ីប ព្រមទាំងលែងនាំសួយសារអាករ ទៅជូនស្តេចជារៀងរាល់ឆ្នាំដូចមុនទៀតហើយ។ ដូច្នេះ ស្តេចស្រុកអាស្ស៊ីរីឲ្យគេឃុំឃាំងស្តេចហូស៊ាក្នុងគុកមួយ ដោយដាក់ច្រវាក់ផង។
ទតបានកោះហៅអ្នកស្រុកគីបៀនមក ដើម្បីសាកសួរ(អ្នកស្រុកពុំមែនជាជនជាតិអ៊ីស្រអែលទេ គឺជាជនជាតិអាម៉ូរីដែលនៅសេសសល់។ ជនជាតិអ៊ីស្រអែលបានស្បថថា ទុកជីវិតឲ្យពួកគេ ប៉ុន្តែ ស្តេចសូលរកសម្លាប់ពួកគេឲ្យផុតពូជ ដើម្បីសំដែងឲ្យជនជាតិអ៊ីស្រអែល និងជនជាតិយូដាឃើញថាស្តេចស្នេហាជាតិ)។