Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 30:8 - អាល់គីតាប

8 ឥឡូវ​នេះ​កុំ​តាំង​ចិត្ត​រឹង‌រូស ដូច​ដូន‌តា​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ចុះ​ចូល​នឹងអុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​មក​ទី‌សក្ការៈ ដែល​ទ្រង់​បាន​ញែក​ជា​បរិសុទ្ធ​រហូត​ត​ទៅ។ ចូរ​គោរព​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ទ្រង់​លែង​ខឹង​នឹង​អ្នក​រាល់​គ្នា​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ឥឡូវ​នេះ អ្នក​រាល់​គ្នា​កុំ​មាន​ចិត្ត​រឹង‌រូស ដូច​ជា​ដូន​តា​របស់​អ្នក​រាល់​គ្នា​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​បរិសុទ្ធ​ទុក​ជា​ដរាប​ទៅ ហើយ​ត្រូវ​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​បែរ​ពី​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ឥឡូវ​នេះ កុំ​តាំង​ចិត្ត​រឹង‌រូស​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ឡើយ តែ​ត្រូវ​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​មក​ទីសក្ការៈ ដែល​ព្រះអង្គ​បាន​ញែក​ជា​វិសុទ្ធ*​រហូត​ត​ទៅ។ ចូរ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ព្រះអង្គ​លែង​ព្រះ‌ពិរោធ​នឹង​អ្នក​រាល់​គ្នា​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឥឡូវ​នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស ដូច​ជា​ឪពុក​អ្នក​រាល់​គ្នា​ឡើយ គឺ​ត្រូវ​ឲ្យ​ប្រគល់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ញែក​ជា​បរិសុទ្ធ​ទុក​ជា​ដរាប​ទៅ ហើយ​ត្រូវ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​បាន​បែរ​ពី​អ្នក​រាល់​គ្នា​ទៅ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 30:8
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ អុលឡោះ‌តាអាឡា​ខឹង ប្រឆាំង​នឹង​អ្នក​ស្រុក​យូដា​យ៉ាង​ខ្លាំង​ដូច​មុន​ដដែល ព្រោះ​តែ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន ដែល​ស្តេច​ម៉ាណា‌សេ​បាន​ប្រព្រឹត្ត​ទាស់​នឹង​បំណង​របស់​ទ្រង់។


មេ​ដឹក​នាំ​ទាំង​អស់ ព្រម​ទាំង​កង‌ទ័ព និង​កូន​ទាំង​ប៉ុន្មាន​របស់​ស្តេច​ទត ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។


ដូច្នេះ​សូម​ស្តាប់​ខ្ញុំ សូម​ដោះ​លែង​បង​ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​ចាប់​មក​ជា​ឈ្លើយ​នៅ​ពេល​នេះ​ចុះ ដ្បិតអុលឡោះ‌តាអាឡា​កំពុង​តែ​ខឹង ទាស់​នឹង​អ្នក​រាល់​គ្នា​ហើយ»។


អ្នក​ទាំង​នោះ​ពោល​ទៅ​ពួក​គេ​ថា៖ «សូម​កុំ​នាំ​ឈ្លើយ​សឹក​មក​ទី​នេះ​ឡើយ! អ្នក​រាល់​គ្នា​មុខ​ជា​ធ្វើ​ឲ្យ​ពួក​យើង​មាន​ទោស​យ៉ាង​ធ្ងន់​ចំពោះអុលឡោះ‌តាអាឡា ថែម​ពី​លើ​អំពើ​បាប និង​កំហុស​ដ៏​ធ្ងន់‌ធ្ងរ ដែល​ពួក​យើង​កំពុង​តែ​មាន​នេះ​ស្រាប់! អុលឡោះ‌តាអាឡា​កំពុង​តែ​ខឹង​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល​ហើយ!»។


ឥឡូវ​នេះ​ខ្ញុំ​មាន​បំណង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដើម្បី​សូម​ទ្រង់​ពង្វាង​កំហឹង​ចេញ​ពី​ពួក​យើង។


ស្តេច​នេប៊ូ‌ក្នេសា​បាន​ឲ្យ​ស្តេច​ស្បថ​ក្នុង​នាម​អុលឡោះប៉ុន្តែ ទោះ​បី​យ៉ាង​នេះ​ក្តី ក៏​ស្តេច​នៅ​តែ​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​នេ‌ប៊ូក្នេ‌សា​ដែរ។ ស្តេច​តាំង​ចិត្ត​មានះ មិន​ព្រម​វិល​ត្រឡប់​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ។


“តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​យើង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប យើង​មិន​បាន​ជ្រើស​រើស​ក្រុង​ណា​មួយ ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រ‌អែល ដើម្បី​សង់​ដំណាក់​មួយ​ទុក ជា​កន្លែង​សម្រាប់​សំដែង​នាម​របស់​យើង​ឡើយ យើង​ក៏​ពុំ​បាន​ជ្រើស​រើស​នរណា​ម្នាក់​ផ្សេង ដើម្បី​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ


គឺ​យើង​បាន​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម ដើម្បី​សំដែង​នាម​របស់​យើង ហើយ​ជ្រើស​រើស​ស្តេច​ទត​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។


យើង​ជ្រើស​រើស និង​ញែក​ដំណាក់​នេះ ទុក​សម្រាប់​នាម​យើង​រហូត​ត​ទៅ។ យើង​នឹង​ថែ​រក្សា ហើយ​ជំពាក់​ចិត្ត​នឹង​កន្លែង​នេះ​ជា‌និច្ច។


សូម​ឲ្យ​មេ​ដឹក​នាំ​របស់​យើង​ខ្ញុំ​ស្ថិត​នៅ​ទី​នេះ ក្នុង​នាម​សហគមន៍​ទាំង​មូល។ រីឯ​អស់​អ្នក​ដែល​រស់​នៅ​តាម​ទីក្រុង​របស់​យើង ហើយ​រៀប‌ការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ​នោះ ត្រូវ​មក​បង្ហាញ​ខ្លួន​ចំពោះ​មុខ​មេ​ដឹក​នាំ​នៅ​ថ្ងៃ​ដែល​អះលី‌ជំអះ និង​អ្នក​គ្រប់‌គ្រង​ក្រុង​នីមួយៗ បាន​កំណត់​ទុក។ យើង​ខ្ញុំ​នឹង​ធ្វើ​បែប​នេះ រហូត​ទាល់​តែ​កំហឹង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​បាន​ស្ងប់»។


ពួក​គេ​បាន​សន្យា​ថា​នឹង​លែង‌លះ​ប្រពន្ធ​របស់​ខ្លួន ហើយ​ជូន​ចៀម​ឈ្មោល​មួយ​ជា​គូរបាន​រំដោះ​បាប។


ខ្ញុំ​បាន​ឃើញ​ទ្រង់​នៅ​ក្នុង​ទី‌សក្ការៈ ខ្ញុំ​បាន​ឃើញ​អំណាច និង​សិរី‌រុង‌រឿង​របស់​ទ្រង់


ឱ​អុលឡោះ​អើយ មនុស្ស‌ម្នា​បាន​ឃើញ​ក្បួន​ជ័យ‌ជំនះ​របស់​ទ្រង់ ក្បួន​ជ័យ‌ជំនះ​របស់​អុលឡោះ ជា​ស្តេច​របស់​ខ្ញុំ ចូល​ទៅ​ក្នុង​ទី‌សក្ការៈ


ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពី នឹង​លើក​ដៃ​ស្វែង​រក​អុលឡោះ​។


រហូត​ទាល់​តែ​ខ្ញុំ​ចូល​មក​ដល់ ទី‌សក្ការៈ​របស់​អុលឡោះ ទើប​ខ្ញុំ​យល់​ថា​ចុង​បញ្ចប់​របស់​មនុស្ស អាក្រក់​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។


អុលឡោះ​ខឹង ទាស់​នឹង​ជន‌ជាតិ​អេស៊ីប​យ៉ាង​ខ្លាំង ទ្រង់​ដាក់​ទោស​ពួក​គេ ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​សែន​វេទនា ដោយ​ចាត់​ពួក​ម៉ាឡា‌អ៊ីកាត់​ឲ្យ​មក​ប្រហារ​ពួក​គេ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​ឃើញ​ហើយ​ថា ប្រជា‌ជន​នេះ​សុទ្ឋ​តែ​ជា​មនុស្ស​រឹង​រូស។


ចូរ​ស្រែក​ជយ‌ឃោស​ពី​គ្រប់​ទិស‌ទី ដ្បិត​ក្រុង​នេះ​លើក​ដៃ​សុំ​ចុះ​ចាញ់​ហើយ។ គ្រឹះ​របស់​វា​ត្រូវ​កក្រើក ហើយ​កំពែង​របស់​វា​ក៏​រលំ​ដែរ ដ្បិតអុលឡោះ‌តាអាឡា​សង‌សឹក​នឹង​ក្រុង​នេះ ដូច្នេះ ចូរ​សង‌សឹក​នឹង​ក្រុង​បាប៊ី‌ឡូន ដោយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ដែល ពួក​គេ​ធ្លាប់​ប្រព្រឹត្ត។


អ៊ីសា​ប្រាប់​ទៅ​អ៊ីព្លេស​ថា៖ «អ៊ីព្លេស‌ហ្សៃតន​អើយ! ចូរ​ថយ​ចេញ​ទៅ ដ្បិត​ក្នុង​គីតាប​មាន​ចែង​ថា “អ្នក​ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក និង​គោរព​បម្រើ​តែ​ទ្រង់​ប៉ុណ្ណោះ”»។


បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ អុលឡោះ​ជា​បិតា​នឹង​លើក​កិត្ដិយស​អ្នក​នោះ»។


ចំពោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ គាត់​បាន​ថ្លែង​ថាៈ «មួយ​ថ្ងៃ​វាល់​ល្ងាច យើង​បាន​លូក​ដៃ​ទៅ​រក ប្រជា‌រាស្ដ្រ​ដែល​មិន​ស្ដាប់​បង្គាប់ ហើយ​ចេះ​តែ​ប្រកែក​ជំទាស់»។


តែ​ឥឡូវ​នេះ​បង​ប្អូន​បាន​រួច​ពី​អំណាច​បាប មក​បម្រើ​អុលឡោះ​វិញ។ បង​ប្អូន​បាន​ផល​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​ទៅ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច


ចូរ​ជូន​ចិត្ត​គំនិត​ទៅ​អុលឡោះ ហើយ​កុំ​មាន​ចិត្ត​រឹង​រូស​ឲ្យ​សោះ


ចូរ​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ហើយ​គោរព​បម្រើ​ទ្រង់ និង​ពោល​ពាក្យ​ស្បថ​ក្នុង​នាម​ទ្រង់​តែ​មួយ​ប៉ុណ្ណោះ។


ផ្ទុយ​ទៅ​វិញ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ព្រម​ទាំង​កាន់​តាម​ដំបូន្មាន និង​ហ៊ូកុំ​ដែល​អុលឡោះ​បាន​បង្គាប់។


ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បម្រើអុលឡោះ‌តាអាឡា​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើអុលឡោះ‌តាអាឡា»។


ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ស្ថិត​នៅ​មុខ​បល្ល័ង្ក​របស់​អុលឡោះ និង​គោរព​បម្រើ​ទ្រង់​ទាំង​ថ្ងៃ​ទាំង​យប់ នៅ​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់។ ទ្រង់​ដែល​នៅ​លើ​បល្ល័ង្ក នឹង​ទទួល​គេ​ឲ្យ​ជ្រក​កោន​ក្នុង​ជំរំ‌សក្ការៈ​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម