ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងក្រុងនានារបស់អុលឡោះជាម្ចាស់នៃយើង។ សូមអុលឡោះតាអាឡា សម្រេចតាមបំណងរបស់ទ្រង់ចុះ»។
ហេព្រើរ 11:33 - អាល់គីតាប ដោយសារជំនឿ អ្នកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្ដអំពើសុចរិត បានទទួលអ្វីៗដែលអុលឡោះសន្យាប្រទានឲ្យបានបិទមាត់សឹង្ហ ព្រះគម្ពីរខ្មែរសាកល ដោយសារតែជំនឿ អ្នកទាំងនេះបានច្បាំងដណ្ដើមយកអាណាចក្រនានា ធ្វើឲ្យគេអនុវត្តតាមសេចក្ដីសុចរិតយុត្តិធម៌ ទទួលបានសេចក្ដីសន្យា បិទមាត់សិង្ហ Khmer Christian Bible ដ្បិតដោយសារជំនឿ អ្នកទាំងនោះបានយកឈ្នះលើនគរទាំងឡាយ ពួកគេបានប្រព្រឹត្ដអំពើសុចរិត បានទទួលតាមសេចក្ដីសន្យា បានបិទមាត់តោ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយសារជំនឿ អ្នកទាំងនោះបានច្បាំងឈ្នះនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់សិង្ហ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយសារជំនឿ លោកទាំងនោះបានច្បាំងនឹងនគរផ្សេងៗ បានប្រព្រឹត្តអំពើសុចរិត បានទទួលអ្វីៗដែលព្រះជាម្ចាស់សន្យាប្រទានឲ្យ បានបិទមាត់សិង្ហ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលដោយសារសេចក្ដីជំនឿ នោះគេបានឈ្នះនគរដទៃ បានសំរេចការសុចរិត បានទទួលសេចក្ដីសន្យា បានបិទមាត់សិង្ហ |
ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងក្រុងនានារបស់អុលឡោះជាម្ចាស់នៃយើង។ សូមអុលឡោះតាអាឡា សម្រេចតាមបំណងរបស់ទ្រង់ចុះ»។
ស្តេចទតគ្រប់គ្រងលើស្រុកអ៊ីស្រអែលទាំងមូល គាត់គ្រប់គ្រងលើប្រជារាស្ត្រដោយសុចរិត និងយុត្តិធម៌។
ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាកសព នៅកណ្តាលផ្លូវ។ សត្វលា និងសត្វសឹង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សឹង្ហពុំបានហែកសាកសពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។
អុលឡោះតាអាឡាសង្គ្រោះស្ដេចនានា ទ្រង់រំដោះទតជាអ្នកបម្រើរបស់ទ្រង់ ឲ្យរួចពីការស្លាប់ដោយមុខដាវ។
ចូរអរសប្បាយរីករាយឡើង ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់យ៉ាងធំនៅសូរ៉កា ដ្បិតពួកណាពីដែលរស់នៅមុនអ្នករាល់គ្នា ក៏ត្រូវគេបៀតបៀនដូច្នោះដែរ»។
យ៉ាងណាមិញ អុលឡោះមានបន្ទូលសន្យាដល់អ៊ីព្រហ៊ីម និងដល់ពូជពង្សរបស់គាត់។ ក្នុងគីតាបពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ: «ដល់ពូជពង្សរបស់អ្នក» ពោលគឺអាល់ម៉ាហ្សៀស។
មានតែអ៊ីសាជាអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំអាចប្រកាសបន្ទូលរបស់អុលឡោះយ៉ាងក្បោះក្បាយឲ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ អ៊ីសាក៏បានដោះលែងខ្ញុំ ឲ្យរួចពីមាត់សឹង្ហដែរ។
គឺត្រូវមានចិត្ដស៊ូទ្រាំ ដើម្បីធ្វើតាមបំណងរបស់អុលឡោះ និងទទួលផលតាមបន្ទូលសន្យានៃអុលឡោះ
ដោយសារជំនឿ អ៊ីព្រហ៊ីមបានយកអ៊ីសាហាក់ទៅធ្វើជាគូរបាន នៅពេលអុលឡោះល្បងលមើលចិត្ដគាត់។ គាត់ជូនកូនតែមួយគត់របស់គាត់ ថ្វីដ្បិតតែគាត់បានទទួលបន្ទូលសន្យានៃអុលឡោះ
ប្រសិនបើមានម្នាក់ពោលថាៈ អ្នកឯងមានជំនឿ រីឯខ្ញុំ ខ្ញុំប្រព្រឹត្ដអំពើល្អ។ សូមបង្ហាញជំនឿរបស់អ្នកដែលឥតមានការប្រព្រឹត្ដអំពើល្អ ឲ្យខ្ញុំមើលមើល៍ នោះខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញជំនឿរបស់ខ្ញុំ ដោយអំពើល្អដែលខ្ញុំបានប្រព្រឹត្ដ។
ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតអ៊ីព្លេសជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែលទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។
ក្រោយពីលោកអេហ៊ូដស្លាប់ផុតទៅ ជនជាតិអ៊ីស្រអែលនាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់បំណងអុលឡោះតាអាឡាសាជាថ្មីទៀត។
ប្រជាជនស្រែកឡើងថា៖ «លោកមិនបានកេងប្រវ័ញ្ចសង្កត់សង្កិនយើងខ្ញុំ ឬក៏ទទួលសំណូកពីនរណាម្នាក់ឡើយ»។