Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 3:16 - អាល់គីតាប

16 យ៉ាង​ណា​មិញ អុលឡោះ​មាន​បន្ទូល​សន្យា​ដល់​អ៊ីព្រហ៊ីម និង​ដល់​ពូជ‌ពង្ស​របស់​គាត់។ ក្នុង​គីតាប​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​អាល់ម៉ា‌ហ្សៀស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 រីឯ​សេចក្ដីសន្យា​របស់ព្រះ ត្រូវបាន​សន្យា​ដល់​អ័ប្រាហាំ និង​ពូជពង្ស​ម្នាក់​របស់​លោក​។ ព្រះអង្គ​មិន​បាន​មានបន្ទូលថា​៖ “ដល់​ពូជពង្ស​ទាំងឡាយ” ហាក់ដូចជា​សំដៅលើ​មនុស្ស​ជាច្រើន​នោះ​ទេ គឺ​មានបន្ទូលថា​៖“ដល់​ពូជពង្ស​ម្នាក់​របស់អ្នក” ហាក់ដូចជា​សំដៅលើ​ម្នាក់​ប៉ុណ្ណោះ ពោលគឺ​ព្រះ​គ្រីស្ទ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

16 រីឯ​សេចក្ដី​សន្យា​ទាំងឡាយ​នោះ​ត្រូវ​បាន​សន្យា​ដល់​លោក​អ័ប្រាហាំ​ និង​ពូជពង្ស​របស់​គាត់​ប៉ុណ្ណោះ​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ថា​ «ដល់​ពូជពង្ស​ទាំងឡាយ»​ ដែល​សំដៅ​លើ​ចំនួន​ច្រើន​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ មាន​បន្ទូល​ថា​ «ដល់​ពូជពង្ស​របស់​អ្នក»​ ដែល​សំដៅ​លើ​ចំនួន​តែ​មួយ​ គឺ​ជា​ព្រះគ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឥឡូវ​នេះ សេចក្ដី​សន្យា​ដែល​ព្រះ​បាន​តាំង​ដល់​លោក​អ័ប្រា‌ហាំ និង​ដល់​ពូជ​របស់​លោក មិន​មាន​ចែង​ថា «ដល់​ពូជ​ទាំង​ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ​ជា​ច្រើន​នោះ​ឡើយ គឺ​សំដៅទៅ​លើ​ម្នាក់​វិញ ដោយ​ថា «និង​ដល់​ពូជ​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រីស្ទ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 យ៉ាង​ណា‌មិញ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​សន្យា​ដល់​លោក​អប្រាហាំ និង​ដល់​ពូជ‌ពង្ស​របស់​លោក។ ក្នុង​គម្ពីរ​ពុំ​មាន​ចែង​ថា «ដល់​ពូជ‌ពង្ស​ទាំង‌ឡាយ» ដូច​ជា​ចង់​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​ដ៏​ច្រើន​ឡើយ គឺ​សំដៅ​ទៅ​លើ​ពូជ‌ពង្ស​តែ​ម្នាក់​ប៉ុណ្ណោះ: «ដល់​ពូជ‌ពង្ស​របស់​អ្នក» ពោល​គឺ​ព្រះ‌គ្រិស្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 រីឯ​សេចក្ដី​សន្យា​ទាំង​ប៉ុន្មាន នោះ​បាន​តាំង​នឹង​លោក​អ័ប្រា‌ហាំ ហើយ​នឹង​ពូជ​លោក តែ​ទ្រង់​មិន​បាន​មាន​បន្ទូល​ថា «នឹង​ពូជ​ទាំង​ប៉ុន្មាន» ដូច​ជា​មាន​ពូជ​ជា​ច្រើន​នោះ​ទេ គឺ​ចំពោះ​ពូជ​តែ​១​វិញ ដោយ​ថា «នឹង​ពូជ​លោក​១​នោះ​ឯង» គឺ​ជា​ព្រះ‌គ្រីស្ទ

សូមមើលជំពូក ចម្លង




កាឡាទី 3:16
28 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ឲ្យ​ពរ​ដល់​ជន​ទាំង​ឡាយ​ណា ដែល​ឲ្យ​ពរ​អ្នក យើង​ក៏​នឹង​ដាក់​បណ្តាសា​ដល់​ជន​ទាំង​ឡាយ​ណា ដែល​ដាក់​បណ្តាសា​អ្នក​ដែរ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី នឹង​បាន​ទទួល​ពរ​ដោយ​សារ​អ្នក។


អុលឡោះ‌តាអាឡា​បាន​មក​ឲ្យ​អ៊ីប្រាំ​ឃើញ ហើយ​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ ដល់​ពូជ​ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ អ៊ីប្រាំ​បាន​សង់​អាសនៈ​មួយ សម្រាប់​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា ដែល​បាន​មក​ឲ្យ​គាត់​ឃើញ។


អុលឡោះ​នាំ​គាត់​ចេញ​ទៅ​ក្រៅ ហើយ​មាន​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ អុលឡោះ​មាន​បន្ទូល​ថែម​ទៀត​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។


ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​មក​កាន់​អ៊ីព្រហ៊ីម​ថា៖ «កុំ​ពិបាក​ចិត្ត ព្រោះ​តែ​ក្មេង​នេះ ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក​ឡើយ។ ចូរ​ប្រព្រឹត្ត​តាម ពាក្យ​ទាំង​អស់​ដែល​សារ៉ា​សុំ​នោះ​ទៅ ដ្បិត​មាន​តែ​កូន​ចៅ​របស់​អ៊ីសា‌ហាក់​ប៉ុណ្ណោះ​ទេ ដែល​នឹង​ស្នង​ត្រកូល​ឲ្យ​អ្នក។


អំណាច​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា​និច្ច រហូត​ទាល់​តែ​ស្តេច ដែល​ជា​ម្ចាស់​នៃ​អំណាច​នេះ​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នា​នា​ត្រូវ​តែ​ចុះ​ចូល​នឹង​គាត់។


នេះ​ជា​បញ្ជី‌រាយ​នាម​វង្ស‌ត្រកូល​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​ពូជ‌ពង្ស​របស់​ទត ដែល​ត្រូវ​ជា​ពូជ‌ពង្ស​របស់​ណាពី​អ៊ីព្រហ៊ីម។


ដល់​អ៊ីព្រ‌ហ៊ីម និង​ពូជ‌ពង្ស​របស់​គាត់ ជា‌និច្ច​ត​រៀង​ទៅ ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង ឥត​ភ្លេច​សោះ​ឡើយ»។


បង​ប្អូន​ហ្នឹង​ហើយ​ជា​កូន​ចៅ​របស់​ណាពី ហើយ​បង​ប្អូន​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​ដែល​អុលឡោះ​បាន​ចង​ជា​មួយ​បុព្វ‌បុរស​ដែរ ដូច​ទ្រង់​មាន​បន្ទូល​ទៅ​កាន់​អ៊ី‌ព្រហ៊ីម​ថា “ក្រុម​គ្រួសារ​ទាំង​អស់​នៅ​ផែនដី​នឹង​ទទួល​ពរ តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក”។


យើង​ក៏​ដូច្នោះ​ដែរ យើង​មាន​គ្នា​ច្រើន​រួម​ជា​រូប​កាយ​តែ​មួយ​ក្នុង​កាយ​អាល់ម៉ា‌ហ្សៀស ហើយ​ម្នាក់ៗ​ជា​សរី‌រាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។


អុលឡោះ​មាន​បន្ទូល​សន្យា​មក​អ៊ីព្រហ៊ីម និង​ពូជ‌ពង្ស​របស់​គាត់​ថា គេ​នឹង​បាន​ទទួល​ពិភព​លោក​ទុក​ជា​មត៌ក ដោយ​មិន​គិត​តាម​ហ៊ូកុំ​ទេ គឺ​គិត​តាម​សេចក្ដី​សុចរិត​ដែល​បាន​មក​ពី​ជំនឿ​វិញ។


ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ក្តី​មេត្តា​នៃ​អុលឡោះ បន្ទូល​សន្យា​នៃ​អុលឡោះ​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជ‌ពង្ស​អ៊ីព្រហ៊ីម​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្ដិ​តាម​ហ៊ូកុំ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​អ៊ីព្រហ៊ីម ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ


គឺ​សាសន៍​អ៊ីស្រ‌អែល។ អុលឡោះ​បាន​រាប់​ពួក​គេ​ទុក​ជា​បុត្រ​របស់​ទ្រង់ ពួក​គេ​មាន​សិរី‌រុង‌រឿង មាន​សម្ពន្ធ‌មេត្រី​នានា មាន​គីតាប​ហ៊ូកុំ ស្គាល់​របៀប​គោរព​បម្រើ​ទ្រង់ ទទួល​បន្ទូល​សន្យា​នៃ​អុលឡោះ​ផ្សេងៗ


អាល់ម៉ា‌ហ្សៀស​ប្រៀប​បាន​ទៅ​នឹង​រូប​កាយ​មួយ ដែល​ចែក​ចេញ​ជា​ច្រើន​ផ្នែក។ ទោះ​បី​មាន​សរីរាង្គ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ក៏​សរីរាង្គ​ទាំង​អស់​ផ្សំ​គ្នា​ជា​រូប​កាយ​តែ​មួយ​ដែរ។


បង​ប្អូន​ជា​រូប​កាយ​របស់​អាល់ម៉ា‌ហ្សៀស ហើយ​ម្នាក់ៗ​ជា​សរីរាង្គ​នៃ​រូប​កាយ​នេះ តាម​ចំណែក​រៀងៗ​ខ្លួន។


អ្នក​ទាំង​នោះ​ជា​សាសន៍​ហេប្រឺ​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​ហេប្រឺ​ដែរ! អ្នក​ទាំង​នោះ​ជា​សាសន៍​អ៊ីស្រ‌អែល​ឬ? ខ្ញុំ​ក៏​ជា​សាសន៍​អ៊ីស្រ‌អែល​ដែរ! អ្នក​ទាំង​នោះ​ជា​ពូជ‌ពង្ស​របស់​អ៊ីព្រហ៊ីម​ឬ? ខ្ញុំ​ក៏​ជា​ពូជ‌ពង្ស​របស់​គាត់​ដែរ!


បើ​ដូច្នោះ តើ​ហ៊ូកុំ​មាន​ប្រយោជន៍​អ្វី? ហ៊ូកុំ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹម​សារ​រហូត​ដល់​ពូជ‌ពង្ស។


ក្នុង​គីតាប​មាន​គ្រោង​ទុក​ជា​មុន​ថា អុលឡោះ​នឹង​ប្រោស​សាសន៍​ដទៃ​ឲ្យ​បាន​សុចរិត​ដោយ‌សារ​ជំនឿ ហើយ​អ៊ីព្រហ៊ីម​បាន​ទទួល​ដំណឹង‌ល្អ​នេះ​ជា​មុន​ថា«ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​ពរ ដោយ‌សារ​អ្នក»។


គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ​មាន​អត្ថន័យ​ជ្រៅ​ណាស់ ខ្ញុំ​និយាយ​សេចក្ដី​នេះ សំដៅ​លើ​អាល់ម៉ា‌ហ្សៀស និង​ក្រុម‌ជំអះ​តែ​ប៉ុណ្ណោះ។


គេ​មិន​នៅ​ជាប់​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ជា​ក្បាល​ទេ គឺ​ក្បាល​នេះ​ហើយ ដែល​ផ្គត់‌ផ្គង់​ឲ្យ​រូប‌កាយ​ទាំង​មូល​ត‌ភ្ជាប់​គ្នា​ដោយ​សន្លាក់​ឆ្អឹង និង​សរសៃ​ព្រម​ទាំង​ចំរើន​ឡើង តាម​តែ​អុលឡោះ​ប្រទាន​ឲ្យ។


ដូច្នេះ លែង​មាន​សាសន៍​ក្រិក ឬ​សាសន៍​យូដា ពួក​ខតាន ឬ​មិន​ខតាន់ មនុស្ស​ព្រៃ ឬ​ពួក‌ព្នង និង​លែង​មាន​អ្នក‌ងារ ឬ​អ្នក‌ជា​ទៀត​ឡើយ ដ្បិត​អាល់ម៉ា‌ហ្សៀស​បាន​បំពេញ​អ្វីៗ​ទាំង​អស់ ហើយ​គាត់​សណ្ឋិត​នៅ​ក្នុង​អ្វីៗ​ទាំង​អស់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម