Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហេព្រើរ 11:34 - អាល់គីតាប

34 បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ បាន​គេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​ឡើង​វិញ​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ ខ្លាំង​ពូកែ​នៅ​ពេល​ច្បាំង ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

34 ពន្លត់​អំណាច​ភ្លើង រួចផុត​ពី​មុខដាវ ទទួលកម្លាំង​ឲ្យ​ចេញពី​ភាពខ្សោយ បាន​ខ្លាំងពូកែ​ក្នុង​សង្គ្រាម ហើយ​បំបាក់​ទ័ព​បរទេស​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

34 បាន​ពន្លត់​អំណាច​ភ្លើង​ បាន​គេច​ផុត​ពី​មុខ​ដាវ​ បាន​មាន​កម្លាំង​ឡើង​វិញ​ក្នុង​កាល​ដែល​ទន់​ខ្សោយ​ ហើយ​បាន​ត្រលប់​ជា​អ្នក​ពូកែ​ច្បាំង​ ទាំង​ធ្វើ​ឲ្យ​កងទ័ព​របស់​ជនជាតិ​ដទៃ​បាក់ទ័ព​ទៀត​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 បាន​ពន្លត់​ភ្លើងដែល​ឆេះ​ពេញ​អំណាច បានគេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​នៅ​ពេល​កំពុង​តែទន់​ខ្សោយ ត្រឡប់​ជា​ពូកែ​ក្នុង​ចម្បាំង កម្ចាត់​ពល​ទ័ពសាសន៍​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ បាន​គេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​ឡើង​វិញ​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ ខ្លាំង​ពូកែ​នៅ​ពេល​ច្បាំង ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 បាន​ពន្លត់​អំណាច​ភ្លើង បាន​រួច​ពី​មុខ​ដាវ បាន​មាន​កំឡាំង​ក្នុង​កាល​ដែល​កំពុង​តែ​ខ្សោយ ក៏​ត្រឡប់​ជា​ពូកែ​ក្នុង​ចំបាំង ទាំង​កំចាត់​ពល​ទ័ព​សាសន៍​ដទៃ​ផង

សូមមើលជំពូក ចម្លង




ហេព្រើរ 11:34
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អហាប់​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​អេលី‌យ៉េស បាន​ប្រព្រឹត្ត និង​អំពី​ការ​ដែល​គាត់​បាន​សម្លាប់​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​បាល​ដោយ​មុខ​ដាវ ជម្រាប​ម្ចាស់​ក្សត្រី​យេសិ‌បិល។


អេលី‌យ៉េស​ភ័យ​ខ្លាច ហើយ​ក្រោក​ឡើង រត់​ចេញ​ទៅ ដើម្បី​ឲ្យ​រួច​ជីវិត។ គាត់​ទៅ​ដល់​បៀរ-‌សេបា ក្នុង​ស្រុក​យូដា គាត់​ទុក​អ្នក​បម្រើ​ឲ្យ​នៅ​ទី​នោះ។


ថ្ងៃ​មួយ​ក្រុម​ណាពី​ជម្រាប​អេលី‌យ៉ាសាក់​ថា៖ «កន្លែង​ដែល​យើង​ស្នាក់​នៅ​ជា​មួយ​លោក​នេះ​ចង្អៀត​ណាស់ សម្រាប់​យើង​ទាំង​អស់​គ្នា។


ពេល​នោះ អេលី‌យ៉ាសាក់​កំពុង​អង្គុយ​ជុំ​គ្នា​ជា​មួយ​អស់​លោក​អះលី‌ជំអះ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ ស្តេច​ចាត់​មនុស្ស​ម្នាក់​ឲ្យ​ទៅ​សម្លាប់​អេលី‌យ៉ាសាក់ ប៉ុន្តែ មុន​ពេល​អ្នក​នោះ​ទៅ​ដល់​អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ទៅ​កាន់​អស់​លោក​អះលី‌ជំអះ​ថា៖ «សូម​អស់​លោក​មើល​ចុះ ឃាតក​នោះ​ចាត់​មនុស្ស​ឲ្យ​មក​កាត់​ក​ខ្ញុំ​ហើយ។ សូម​ប្រយ័ត្ន! កាល​ណា​អ្នក​បម្រើ​មក​ដល់ ត្រូវ​បិទ​ទ្វារ​ឲ្យ​ជិត កុំ​ឲ្យ​គេ​ចូល។ ប៉ុន្តែ សូរ​សំរិប​ជើង​របស់​ចៅ‌ហ្វាយ​គេ ក៏​មក​ដល់​តាម​ក្រោយ​ហើយ​ដែរ»។


នៅ​ពេល​ដែល​អៃយ៉ូប​ទូរអា‌អង្វរ​ឲ្យ​មិត្ត‌ភក្ដិ​របស់​គាត់ អុលឡោះ‌តាអាឡា​ប្រោស‌ប្រណី​គាត់​ឲ្យ​បាន​ចំរុង‌ចំរើន​ឡើង​វិញ។ អុលឡោះ‌តាអាឡា​ប្រទាន​ឲ្យ​គាត់​ទទួល​អ្វីៗ​ទាំង​អស់​ពីរ​ដង​ច្រើន​លើស​មុន។


នៅ​ពេល​កើត​ទុរ្ភិក្ស ទ្រង់​រំដោះ​អ្នក​ពី​សេចក្ដី​ស្លាប់ ហើយ​នៅ​ពេល​កើត​សង្គ្រាម ទ្រង់​រំដោះ​អ្នក​ពី​មុខ​ដាវ។


យើង​បាន​រួច​ជីវិត ដូច​បក្សា‌បក្សី គេច​ផុត​ពី​លប់​របស់​ព្រាន គឺ​លប់​បាន​ធ្លុះ‌ធ្លាយ ហើយ​យើង​ក៏​រត់​រួច។


អុលឡោះ‌តាអាឡា​សង្គ្រោះ​ស្ដេច​នានា ទ្រង់​រំដោះ​ទត​ជា​អ្នក​បម្រើ​របស់​ទ្រង់ ឲ្យ​រួច​ពី​ការ​ស្លាប់​ដោយ​មុខ​ដាវ។


អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ​ ដ្បិត​អុលឡោះ‌តាអាឡា ទ្រង់​ស្តាប់​ឮ​សំឡេង យំ​សោក​របស់​ខ្ញុំ​ហើយ។


ទ្រង់​បណ្ដោយ​ឲ្យ​សត្រូវ បំបោល​សេះ​ពី​លើ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ឆ្លង​កាត់​ភ្លើង ឆ្លង​កាត់​ទឹក ប៉ុន្តែ ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ចេញ​រួច ហើយ​ប្រទាន​ឲ្យ​យើង​ខ្ញុំ បាន​សម្បូណ៌​ហូរ‌ហៀរ។


ចំណែក​កូន​ប្អូន មាន​ឈ្មោះ​ថា​អេលា‌ស៊ើរ ដ្បិត​ម៉ូសា​គិត​ថា អុលឡោះ​ជា​ម្ចាស់​របស់​ឪពុក​ខ្ញុំ​បាន​ជួយ​ខ្ញុំ ទ្រង់​បាន​ការ​ពារ​ខ្ញុំ​ឲ្យ​រួច​ពី​មុខ​ដាវ​របស់​ស្តេច​ហ្វៀរ៉អ៊ូន។


ប្រសិន​បើ​អ្នក​ឆ្លង​សមុទ្រ យើង​នៅ​ជា​មួយ​អ្នក ប្រសិន​បើ​អ្នក​ឆ្លង​ព្រែក អ្នក​មិន​លង់​ឡើយ។ ប្រសិន​បើ​អ្នក​ដើរ​កាត់​ភ្លើង អ្នក​មិន​រលាក​ទេ អណ្ដាត​ភ្លើង​ក៏​មិន​ឆាប‌ឆេះ​អ្នក​ដែរ


លោក​អហ៊ី‌កាំ ជា​កូន​របស់​លោក​សាផាន តែងតែ​ការពារ​យេរេមា​ជា‌និច្ច។ គាត់​រារាំង​មិន​ឲ្យ​គេ​ប្រគល់​យេរេមា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​គាត់​ឡើយ។


គេ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ខ្មាំង​សត្រូវ​នឹង​កៀរ​គេ​យក​ទៅ​ធ្វើ​ជា​ឈ្លើយ​សង្គ្រាម ឲ្យ​រស់​នៅ​កណ្ដាល​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ សាសន៍​ដទៃ​នឹង​ជាន់​ឈ្លី​ក្រុង​យេរូ‌សាឡឹម រហូត​ដល់​ពេល​កំណត់​របស់​គេ»។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ! ចំពោះ​ទុក្ខ​លំបាក​ដ៏​ខ្លាំង ដែល​កើត​មាន ដើម្បី​លត់​ដំ​បង​ប្អូន​នោះ សូម​កុំ​ងឿង‌ឆ្ងល់ ដោយ​គិត​ថា​ជា​ព្រឹត្ដិ‌ការណ៍​អ្វី​មួយ​ដ៏​ចម្លែក​ឡើយ។


គាត់​វាយ​ប្រហារ​ពួក​គេ​ឲ្យ​បរាជ័យ​យ៉ាង​ដំណំ។ រួច​ហើយ គាត់​ក៏​ចេញ​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​អេតាំ។


គាត់​ចោល​លំពែង​ទៅ​ដោយ​នឹក​ថា៖ «អញ​នឹង​គប់​ទម្លុះ​ទត​ភ្ជាប់​ទៅ​នឹង​ជញ្ជាំង»។ ប៉ុន្តែ ទត​គេច​ផុត​ដល់​ទៅ​ពីរ​លើក។


រំពេច​នោះ ស្តេច​សូល​ចង់​ប្រហារ​ទត ដោយ​គប់​លំពែង​ភ្ជាប់​គាត់​ទៅ​នឹង​ជញ្ជាំង តែ​ទត​គេច​ផុត ហើយ​លំពែង​នោះ​ដោត​ជាប់​នឹង​ជញ្ជាំង។ ទត​រត់​គេច​ខ្លួន​នៅ​យប់​នោះ។


ទត​រត់​ចេញ​ពី​ណាយ៉ូត ជិត​ភូមិ​រ៉ាម៉ា ទៅ​ជួប​សម្តេច​យ៉ូណា‌ថាន ហើយ​សួរ​ថា៖ «តើ​ខ្ញុំ​បាន​ធ្វើ​អ្វី? តើ​ខ្ញុំ​មាន​កំហុស​អ្វី? តើ​ខ្ញុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ឪពុក​របស់​បង បាន​ជា​ស្តេច​រក​សម្លាប់​ខ្ញុំ​ដូច្នេះ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម