Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 10:12 - អាល់គីតាប

12 ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជា‌ជន​របស់​យើង និង​ក្រុង​នានា​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​យើង។ សូមអុលឡោះ‌តាអាឡា សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ចូរ​យើង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន ហើយ​មាន​កម្លាំង​ចុះ ព្រោះ​សាសន៍​របស់​យើង និង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សម្រេច​សេចក្ដី​តាម​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ប្រយុទ្ធ​ដើម្បី​ប្រជា‌ជន​របស់​យើង និង​ក្រុង​នានា​របស់​ព្រះ​នៃ​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ចូរ​ឲ្យ​យើង​រាល់​គ្នា​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​មាន​កំឡាំង​ចុះ ដោយ​ព្រោះ​សាសន៍​យើង នឹង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​ផង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សំរេច​សេចក្ដី តាម​ព្រះ‌ហឫទ័យ​ទ្រង់​ចុះ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 10:12
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​និយាយ​ទៅ​កាន់​ប្អូន​របស់​គាត់​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន​វិញ។


ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ទ្រង់​មិន​គាប់​ចិត្ត​នឹង​យើង​ទៀត​ទេ សូម​ទ្រង់​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ»។


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ប្រយុទ្ធ ដើម្បី​ប្រជា‌ជន​របស់​យើង និង​ការ‌ពារ​ក្រុង​នានា​របស់​ម្ចាស់​នៃ​យើង។ សូមអុលឡោះ‌តាអាឡា​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ»។


«ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លា‌ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ស្តេច​ស្រុក​អាស្ស៊ី‌រី និង​កង‌ទ័ព​ដ៏​ច្រើន​កុះ‌ករ​របស់​គេ​ឡើយ ដ្បិត​នៅ​ខាង​យើង​មាន​កម្លាំង​ជាង​ពួក​គេ។


ពេល​ពិនិត្យ​សព្វ​គ្រប់​ហើយ ខ្ញុំ​ក៏​ក្រោក​ឡើង​ពោល​ទៅ​កាន់​ពួក​អភិជន ពួក​អ្នក​គ្រប់‌គ្រង និង​ប្រជា‌ជន​ឯ​ទៀតៗ​ថា៖ «កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ! សូម​ចង​ចាំ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ឧត្ដុង្គ‌ឧត្ដម​គួរ​ស្ញែង​ខ្លាច។ ដូច្នេះ ចូរ​នាំ​គ្នា​ប្រយុទ្ធ​ការ‌ពារ​បង​ប្អូន កូន​ប្រុស កូន​ស្រី ភរិយា និង​ផ្ទះ​សំបែង​របស់​អ្នក​រាល់​គ្នា!»។


ពួក​គេ​លើក​គ្នា​មក​វាយ​លុក​ក្រុង​យេរូ‌សាឡឹម ដើម្បី​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត។


«សូម​អញ្ជើញ​ទៅ​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​អស់​នៅ​ក្រុង​ស៊ូសាន ឲ្យ​តម​អាហារ​សម្រាប់​ខ្ញុំ ក្នុង​រវាង​បី​ថ្ងៃ គឺ​ទាំង​ថ្ងៃ ទាំង​យប់ មិន​ត្រូវ​បរិភោគ ឬ​ផឹក​អ្វី​ឡើយ។ រីឯ​ខ្ញុំ និង​ស្ត្រី​បម្រើ​របស់​ខ្ញុំ ក៏​តម​អាហារ​ដែរ។ ខ្ញុំ​នឹង​ទៅ​ជួប​ស្ដេច ទោះ​បី​ខុស​ច្បាប់​ក៏​ដោយ បើ​ខ្ញុំ​ត្រូវ​វិនាស នោះ​ឲ្យ​វិនាស​ទៅ​ចុះ»។


ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ខ្លួន​ទទេ ខ្ញុំ​ក៏​នឹង​វិល​ត្រឡប់​ទៅ​វិញ​ខ្លួន​ទទេ​ដែរ។ អុលឡោះ‌តាអាឡា​ប្រទាន​អ្វីៗ​មក​ខ្ញុំ ហើយ​ទ្រង់​ក៏​ដក​យក​ពី​ខ្ញុំ​វិញ​ដែរ។ សូម​លើក​តម្កើង​នាមអុលឡោះ‌តាអាឡា»។


ចំណែក​ឯ​ទឹក​ដី​វិញ តើ​មាន​ជី​ជាតិ​ល្អ ឬ​ក៏​ជា​ដី​គ្មាន​ជី​ជាតិ តើ​មាន​ដើម​ឈើ ឬ​គ្មាន។ ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​នាំ​យក​ផ្លែ​ឈើ​ពី​ស្រុក​នោះ​មក​ជា​មួយ​ផង»។ ពេល​នោះ ជា​រដូវ​ផ្លែ​ទំពាំង​បាយ​ជូរ​ទុំ។


ចូរ​បង​ប្អូន​ប្រុង​ស្មារតី ត្រូវ​កាន់​ជំនឿ​ឲ្យ​បាន​ខ្ជាប់‌ខ្ជួន ត្រូវ​មាន​ចិត្ដ​ក្លាហាន និង​មាន​កម្លាំង​មាំ‌មួន​ឡើង។


ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា​ហាន​ឡើង! កុំ​ភ័យ​ខ្លាច ឬ​តក់​ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឲ្យ​សោះ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​នឹង​ទៅ​ជា​មួយ​អ្នក។ អុលឡោះ​មិន​បោះ​បង់​ចោល​អ្នក​ជា​ដាច់​ខាត!»។


ម៉ូសា​ហៅ​លោក​យ៉ូស្វេ​មក ហើយ​និយាយ​ទៅ​កាន់​គាត់ នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ថា៖ «ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លា​ហាន​ឡើង! ដ្បិត​អ្នក​ត្រូវ​នាំ​ប្រជា‌ជន​នេះ​ចូល​ទៅ​ក្នុង​ស្រុក ដែលអុលឡោះ‌តាអាឡា បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ចំពោះ​បុព្វ‌បុរស​របស់​ពួក​គេ ថា​នឹង​ប្រគល់​ឲ្យ​ពួក​គេ។ ដូច្នេះ អ្នក​ត្រូវ​នាំ​ប្រជា‌ជន​នេះ​ទៅ​កាន់​កាប់​ទឹក​ដី ជា​ចំណែក​មត៌ក​របស់​ពួក​គេ។


ដោយ‌សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ដ​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​អុលឡោះ​សន្យា​ប្រទាន​ឲ្យ​បាន​បិទ​មាត់​សឹង្ហ


ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហ៊ាន​និយាយ​ដោយ​ចិត្ដ​រឹង‌ប៉ឹង​ថា«អុលឡោះ‌ជាអម្ចាស់​នឹង​ជួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?»។


ប្រសិន​បើ​អ្នក​ណា​ម្នាក់​ប្រឆាំង​នឹង​បញ្ជា​របស់​អ្នក ហើយ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​អ្នក​ទេ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​អ្នក​វិញ សូម​មាន​កម្លាំង និង​ចិត្ត​ក្លា‌ហាន​ឡើង»។


តើ​យើង​មិន​បាន​បង្គាប់​អ្នក​ទេ​ឬ​ថា “ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង! កុំ​ភ័យ​ខ្លាច កុំ​តក់‌ស្លុត​ឲ្យ​សោះ ដ្បិតអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក នៅ​ជា​មួយ​អ្នក គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ”»។


ជន‌ជាតិ​អ៊ីស្រ‌អែល​ជម្រាប​អុលឡោះ​វិញ​ថា៖ «ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ យើង​ខ្ញុំ​ធ្វើ​ខុស​ហើយ សូម​ដាក់​ទោស​យើង​ខ្ញុំ តាម​ចិត្ត​របស់​ទ្រង់​ចុះ តែ​ថ្ងៃ​នេះ សូម​ទ្រង់​មេត្តា​រំដោះ​យើង​ខ្ញុំ​ផង!»។


ពួក​ទាហាន​នៅ​ខ្សែ​ត្រៀម​ស្រែក​ប្រាប់​សម្តេច​យ៉ូណា‌ថាន និង​សេនា​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «ចូរ​ឡើង​មក! យើង​នឹង​ប្រដៅ​អ្នក​ទាំង​ពីរ»។ សម្តេច​យ៉ូណា‌ថាន​ប្រាប់​សេនា​របស់​គាត់​ថា៖ «ឡើង​តាម​ខ្ញុំ អុលឡោះ‌តាអាឡា​ប្រគល់​ពួក​គេ មក​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ហើយ»។


សម្តេច​យ៉ូណា‌ថាន​ប្រាប់​ទៅ​សេនា​ក្មេង​ដែល​កាន់​គ្រឿង​សាស្ត្រា‌វុធ​ថា៖ «តោ៎ះ! យើង​ចូល​ទៅ​ខ្សែ​ត្រៀម​របស់​ពួក​មិន​ខតាន់ ប្រហែលអុលឡោះ‌តាអាឡា​ជួយ​យើង ដ្បិត​គ្មាន​អ្វី​រា‌រាំង​ទ្រង់​មិន​ឲ្យ​ប្រទាន​ជ័យ​ជំនះ​ដល់​យើង​ឡើយ ទោះ​បី​យើង​មាន​គ្នា​តិច ឬ​ច្រើន​ក្តី!»។


ទត​ជម្រាប​ស្តេច​សូល​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បាក់​ទឹក​ចិត្ត ដោយ‌សារ​តែ​ជន​ភីលី‌ស្ទីន​នោះ​ឡើយ! ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ស្តេច នឹង​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​វា»។


កុមារ​សាំយូ‌អែល​ក៏​រៀប​រាប់​បន្ទូល​របស់​អុលឡោះ​ទាំង​អស់​ប្រាប់​លោក​អេលី ដោយ​ឥត​លាក់​លៀម​ពាក្យ​ណា​មួយ​ឡើយ។ គាត់​និយាយ​ថា៖ «ទ្រង់​ជាអុលឡោះ‌តាអាឡា​សូម​ទ្រង់​សម្រេច​តាម​បំណង​របស់​ទ្រង់​ចុះ!»។


ភីលី‌ស្ទីន​អើយ! ចូរ​មាន​កម្លាំង និង​ចិត្ត​អង់​អាច​ឡើង ដើម្បី​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​ពួក​ហេប្រឺ ដូច​ពួក​គេ​បាន​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​យើង​ដែរ។ ចូរ​មាន​ចិត្ត​អង់​អាច ហើយ​ប្រយុទ្ធ​នឹង​ពួក​គេ​ចុះ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម