Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 4:1 - អាល់គីតាប

1 ក្រោយ​ពី​លោក​អេហ៊ូដ​ស្លាប់​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ក្រោយ​ពី​អេហ៊ុឌ​បាន​ស្លាប់​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​នៅ​ព្រះ​នេត្រ​ព្រះ‌យេហូវ៉ា​ម្ដង​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ក្រោយ​ពី​លោក​អេហ៊ូដ​ទទួល​មរណ‌ភាព​ផុត​ទៅ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​អេហ៊ុឌ​បាន​ស្លាប់​ទៅ​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 4:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា រំពៃ​មើល ស្វែង​រក​នរណា​ម្នាក់​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។ ទ្រង់​បាន​វាយ​ប្រហារ​ពួក​គេ តែ​ពួក​គេ​ធ្វើ​ព្រងើយ ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​គេ​វិនាស តែ​ពួក​គេ​មិន​រាង‌ចាល​ទេ ពួក​គេ​កាន់​ចិត្ត​រឹង​ដូច​ថ្ម ពួក​គេ​មិន​ព្រម​វិល​មក​រក​ទ្រង់​វិញ​ទេ។


តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត? ខ្ញុំ​គ្មាន​ពេល​នឹង​និយាយ​អំពី​រឿង​លោក​គេឌាន លោក​បារ៉ាក់ លោក​សាំ‌សុន លោក​យ៉ែបថា ទត​ណាពី​សាំយូ‌អែល និង​ណាពី​នានា​ទេ។


ដោយ‌សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ដ​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​អុលឡោះ​សន្យា​ប្រទាន​ឲ្យ​បាន​បិទ​មាត់​សឹង្ហ


គ្រា​នោះ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌បាល ព្រះ‌អាស‌ថារ៉ូត ព្រម​ទាំង​ព្រះ​នានា​របស់​ជន‌ជាតិ​ស៊ីរី ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន ព្រះ​របស់​ជន‌ជាតិ​ម៉ូអាប់ ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន និង​ព្រះ​របស់​ជន‌ជាតិ​ភីលី‌ស្ទីន​ទៀត​ផង។ គេ​បោះ​បង់​ចោលអុលឡោះ‌តាអាឡា ហើយ​មិន​គោរព​ថ្វាយ‌បង្គំ​ទ្រង់​ទៀត​ឡើយ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌បាល។


ជន‌ជាតិ​អ៊ីស្រ‌អែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា​សា​ជា​ថ្មី។ ហេតុ​នេះអុលឡោះ‌តាអាឡា​បាន​ពង្រឹង​អំណាច​របស់​ស្តេច​អេក្លូន ជា​ស្តេច​ស្រុក​ម៉ូអាប់ ឲ្យ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ។ ពួក​គេ​បំភ្លេច​ទ្រង់ ហើយ​បែរ​ទៅ​គោរព​ព្រះ‌បាល និង​ព្រះ‌អាស‌ថារ៉ូត​វិញ។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា សា​ជា​ថ្មី​ទៀត ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​ម៉ាឌាន​អស់​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម