ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ ដែលអុលឡោះតាអាឡាជាម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើអុលឡោះពិតជាមានបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។
វិវរណៈ 12:9 - អាល់គីតាប នាគធំនោះ ក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯង ជាពស់ពីបុរាណឈ្មោះអ៊ីព្លេស ឬហ្សៃតនដែលបាននាំមនុស្សនៅលើផែនដីទាំងមូលឲ្យវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ នាគដ៏ធំនោះក៏ត្រូវបានទម្លាក់ចុះ។ វាជាពស់ពីបុរាណដែលហៅថាមារផង សាតាំងផង ជាអ្នកដែលបោកបញ្ឆោតពិភពលោកទាំងមូល។ វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកបរិវាររបស់វាក៏ត្រូវបានទម្លាក់ចុះជាមួយវាដែរ។ Khmer Christian Bible នោះនាគដ៏ធំនោះត្រូវបានទម្លាក់ចុះមក គឺជាពស់ពីបុរាណដែលហៅថាមេអារក្សផង និងសាតាំងផង ជាអ្នកដែលនាំឲ្យមនុស្សនៅលើផែនដីទាំងមូលវង្វេង វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានទម្លាក់ចុះមកជាមួយវាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាគធំនោះត្រូវបានបោះទម្លាក់ចុះមក គឺពស់ពីបុរាណ ដែលហៅថាអារក្ស និងសាតាំង ជាមេបោកបញ្ឆោតពិភពលោកទាំងមូល វាត្រូវបានបោះទម្លាក់ចុះមកផែនដី ហើយពួកទេវតារបស់វាក៏ត្រូវបានបោះទម្លាក់ចុះមកជាមួយវាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាគធំនោះក៏ត្រូវគេទម្លាក់ចុះមក គឺនាគធំហ្នឹងឯងជាពស់ពីបុរាណ ឈ្មោះមារ* ឬសាតាំង ដែលបាននាំមនុស្សនៅលើផែនដីទាំងមូលឲ្យវង្វេង។ វាត្រូវគេទម្លាក់ចុះមកផែនដី ហើយពួកបរិវារវាក៏ត្រូវគេទម្លាក់ចុះមកជាមួយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះនាគធំត្រូវបោះទំលាក់ទៅ គឺជាពស់ពីបុរាណ ដែលឈ្មោះហៅថា អារក្ស ហើយសាតាំងផង ដែលបាននាំលោកីយទាំងមូលឲ្យវង្វេងចេញ វាត្រូវបោះទំលាក់ទៅផែនដីវិញ ព្រមទាំងពួកទេវតារបស់វាផង។ |
ពស់ជាសត្វមួយមានកលល្បិចជាងគេ ក្នុងចំណោមសត្វព្រៃទាំងអស់ ដែលអុលឡោះតាអាឡាជាម្ចាស់បង្កើតមក។ វាពោលទៅកាន់ស្ត្រីថា៖ «តើអុលឡោះពិតជាមានបន្ទូលថា អ្នកទាំងពីរមិនត្រូវបរិភោគផ្លែឈើទាំងប៉ុន្មាន ដែលនៅក្នុងសួនឧទ្យានមែនឬ?»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៅកាន់ស្ត្រីថា៖ «ម្តេចក៏នាងធ្វើដូច្នេះ?» ស្ត្រីឆ្លើយថា៖ «ពស់បានមកបញ្ឆោតខ្ញុំ ហើយខ្ញុំក៏ទទួលទានផ្លែឈើនោះទៅ»។
អ៊ីព្លេសហ្សៃតនបានក្រោកឡើងប្រឆាំងនឹងជនជាតិអ៊ីស្រអែល ដោយជំរុញស្តេចទតឲ្យជំរឿនប្រជាជនអ៊ីស្រអែល។
វិញ្ញាណនោះជម្រាបថា “ខ្ញុំនឹងបណ្តាលចិត្តណាពីទាំងអស់របស់ស្តេច ឲ្យពោលតែពាក្យភូតកុហក”។ អុលឡោះតាអាឡាមានបន្ទូលថា “នេះជាមធ្យោបាយដ៏ប្រសើរសម្រាប់ទាក់ទាញគេ ដូច្នេះចូរទៅធ្វើចុះ!”។
សូមដាក់មនុស្សកំណាចម្នាក់ឲ្យត្រួត ពីលើអ្នកនោះ ហើយម្នាក់ទៀតឈរនៅខាងស្ដាំ ដើម្បីចោទប្រកាន់ ។
ឱផ្កាយព្រឹកដ៏ភ្លឺអើយ ម្ដេចក៏អ្នកធ្លាក់ពីលើមេឃមកដូច្នេះ? អ្នកធ្លាប់បង្ក្រាបប្រជាជាតិទាំងឡាយ ម្ដេចអ្នកដួលដល់ដីយ៉ាងនេះ?
នៅថ្ងៃនោះ អុលឡោះតាអាឡានឹងប្រើ ដាវដ៏ធំ ហើយមុត និងប្រកបដោយអំណាច ដើម្បីដាក់ទោសពស់ដ៏កំសាក ហើយមានកលល្បិច ទ្រង់នឹងសម្លាប់សត្វនាគដ៏សំបើមដែលស្ថិតនៅក្នុងសមុទ្រ។
ពេលនោះ ចចក និងកូនចៀម នឹងស៊ីស្មៅជាមួយគ្នា សត្វសិង្ហនឹងស៊ីស្មៅដូចគោ។ រីឯសត្វពស់វានឹងស៊ីធូលីដីជាអាហារ។ គេនឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នា នៅលើភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ។ នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ការរីកចំរើននៃជំនួញរបស់អ្នក នាំឲ្យអ្នកពោរពេញដោយអំពើឃោរឃៅ និងអំពើបាប។ ហេតុនេះ យើងដេញអ្នកចុះពីភ្នំរបស់យើង ឲ្យអ្នកក្លាយទៅជាមនុស្សសាមញ្ញ។ ម៉ាឡាអ៊ីកាត់មានស្លាបដែលជាអ្នកការពារអើយ យើងដេញអ្នកចេញពីចំណោមថ្មដ៏ភ្លឺផ្លេក។
សត្រូវដែលសាបព្រោះស្រងែ គឺអ៊ីព្លេស រដូវចម្រូត គឺអវសានកាលនៃពិភពលោក ហើយអ្នកច្រូត គឺម៉ាឡាអ៊ីកាត់។
ដ្បិតនឹងមានមនុស្សក្លែងខ្លួនធ្វើជាអាល់ម៉ាហ្សៀស ព្រមទាំងមានណាពីក្លែងក្លាយ នាំគ្នាសំដែងទីសំគាល់ធំអស្ចារ្យ និងអំណាចផ្សេងៗ ដើម្បីបញ្ឆោតមនុស្សរហូតដល់ទៅនាំពួកអ្នក ដែលអុលឡោះបានជ្រើសរើសឲ្យវង្វេងថែមទៀតផង ប្រសិនបើគេអាចធ្វើបាន។
បន្ទាប់មក ស្តេចនឹងនិយាយទៅពួកអ្នកនៅខាងឆ្វេងថាៈ “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសអ៊ីព្លេសហ្សៃតន និងបរិវាររបស់វានោះទៅ!
អ៊ីសាប្រាប់ទៅអ៊ីព្លេសថា៖ «អ៊ីព្លេសហ្សៃតនអើយ! ចូរថយចេញទៅ ដ្បិតក្នុងគីតាបមានចែងថា “អ្នកត្រូវថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់របស់អ្នក និងគោរពបម្រើតែទ្រង់ប៉ុណ្ណោះ”»។
ពេលនោះ អ៊ីព្លេសនាំអ៊ីសាទៅក្រុងយេរូសាឡឹម ជាក្រុងបរិសុទ្ធ ដាក់អ៊ីសាលើកំពូលម៉ាស្ជិទ
អ៊ីព្លេសក៏នាំអ៊ីសាទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយចង្អុលបង្ហាញនគរទាំងប៉ុន្មានក្នុងពិភពលោក ព្រមទាំងឲ្យអ៊ីសាឃើញភោគទ្រព្យរបស់នគរទាំងនោះផង។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ខ្ញុំឃើញអ៊ីព្លេសហ្សៃតនធ្លាក់ចុះពីលើមេឃមក ដូចផ្លេកបន្ទោរ។
ឯស្ដ្រីនេះជាពូជពង្សរបស់អ៊ីព្រហ៊ីម អ៊ីព្លេសហ្សៃតនបានចងនាងអស់រយៈពេលដប់ប្រាំបីឆ្នាំមកហើយ តើមិនគួរឲ្យខ្ញុំស្រាយចំណងនាងនៅថ្ងៃជំអាត់ទេឬអី?»។
ពេលនោះអ៊ីព្លេសហ្សៃតនបានចូលយូដាសហៅអ៊ីស្ការីយ៉ុតជាសិស្សម្នាក់ ក្នុងក្រុមទាំងដប់ពីរនាក់។
«ស៊ីម៉ូន! ស៊ីម៉ូនអើយ! អ៊ីព្លេសហ្សៃតនបានទាមទារសុំរែងអ្នករាល់គ្នា ដូចគេរែងអង្ករ។
មនុស្សខ្លះ ប្រៀបបីដូចជាផ្លូវ ដែលគ្រាប់ពូជធ្លាក់ គេបានស្ដាប់បន្ទូលរបស់អុលឡោះ តែអ៊ីព្លេសហ្សៃតនមកឆក់យកពីចិត្ដគេ ដើម្បីកុំឲ្យគេជឿ និងកុំឲ្យគេរួចជីវិត។
ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្ដេញចេញទៅក្រៅ។
ខ្ញុំនិយាយជាមួយអ្នករាល់គ្នាមិនបានច្រើនទៀតទេ ព្រោះចៅហ្វាយរបស់លោកីយ៍កំពុងតែមកវាគ្មានអំណាចអ្វីលើខ្ញុំសោះ។
អ្នករាល់គ្នាជាកូនចៅរបស់អ៊ីព្លេសហ្សៃតន ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្ដឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមកវាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហកហើយជាឪពុកនៃអ្នកកុហក។
ដើម្បីបើកភ្នែកគេឲ្យភ្លឺ ឲ្យគេងាកចេញពីសេចក្ដីងងឹតបែរមករកពន្លឺ និងងាកចេញពីអំណាចរបស់អ៊ីព្លេសហ្សៃតន បែរមករកអុលឡោះវិញ ព្រមទាំងទទួលការអត់ទោសឲ្យរួចពីបាប និងទទួលមត៌ករួមជាមួយអស់អ្នកដែលអុលឡោះប្រោសឲ្យបានបរិសុទ្ធ ដោយមានជំនឿលើខ្ញុំ”។
ពេត្រុសនិយាយទៅគាត់ថា៖ «អាណាណាសអើយ! ហេតុដូចម្ដេចបានជាអ៊ីព្លេសហ្សៃតននៅពេញក្នុងចិត្ដអ្នក រហូតដល់ទៅកុហករសអុលឡោះដ៏វិសុទ្ធ ហើយទុកប្រាក់ដែលលក់ដីបាននោះមួយចំណែកដូច្នេះ?
ដ្បិតមនុស្សប្រភេទនេះមិនបម្រើអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងទេ គឺគេបម្រើក្រពះរបស់គេវិញ ហើយបញ្ឆោតអ្នកដែលមានចិត្ដស្លូតត្រង់ ដោយប្រើពាក្យសំដីពីរោះៗ និងពាក្យបញ្ចើចបញ្ចើ។
អុលឡោះ ជាប្រភពនៃសេចក្ដីសុខសាន្ដនឹងកំទេចអ៊ីព្លេសហ្សៃតន ឲ្យនៅក្រោមបាតជើងរបស់បងប្អូនក្នុងពេលឆាប់ៗ។ សូមឲ្យបងប្អូនបានប្រកបដោយក្តីមេត្តារបស់អ៊ីសាជាអម្ចាស់នៃយើង។
ត្រង់នេះ សូមកុំឆ្ងល់អ្វីឡើយ សូម្បីតែអ៊ីព្លេសហ្សៃតនផ្ទាល់ ក៏បានក្លែងខ្លួនធ្វើជាម៉ាឡាអ៊ីកាត់នៃពន្លឺដែរ។
ប៉ុន្ដែខ្ញុំក៏បារម្ភថា ពស់បានល្បួងសាទីហាវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្ដគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្ដស្មោះសរ និងចិត្ដបរិសុទ្ធ ចំពោះអាល់ម៉ាហ្សៀសយ៉ាងនោះដែរ
អុលឡោះបានដាក់បន្លាមួយក្នុងរូបកាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំអួតខ្លួន ព្រោះតែការអស្ចារ្យដ៏ប្រសើរបំផុតដែលទ្រង់បានសំដែងឲ្យខ្ញុំឃើញ គឺដូចជាមានតំណាងរបស់អ៊ីព្លេសហ្សៃតនមកធ្វើទារុណកម្មខ្ញុំ កុំឲ្យខ្ញុំអួតខ្លួនបានឡើយ។
ដើម្បីកុំឲ្យយើងចាញ់បោកអ៊ីព្លេសហ្សៃតន ដ្បិតយើងស្គាល់គម្រោងការរបស់វាស្រាប់ហើយ។
ជាអ្នកមិនជឿដែលត្រូវព្រះនៃលោកីយ៍នេះធ្វើឲ្យចិត្ដគំនិតរបស់គេទៅជាងងឹត មិនឲ្យគេឃើញពន្លឺរស្មីដ៏រុងរឿងនៃដំណឹងល្អ របស់អាល់ម៉ាហ្សៀសជាតំណាង របស់អុលឡោះនោះឡើយ។
ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានា ផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិចមនុស្សដែលពូកែនាំឲ្យវង្វេងនោះទៀតដែរ។
កុំឲ្យនរណាម្នាក់មកបញ្ឆោតបងប្អូន ដោយប្រការណាមួយបានជាដាច់ខាត ដ្បិតមុននឹងអ៊ីសាជាអម្ចាស់មក ត្រូវតែមានអ្នកជឿលះបង់ជំនឿ និងមេប្រឆាំងសាសនាដែលត្រូវវិនាសនោះ ចេញមុខមកជាមុនសិន។
មិនមែនអាដាមទេដែលចាញ់បោក គឺនាងហាវ៉ាវិញទេតើ ដែលចាញ់បោក ទាំងរំលោភលើបញ្ញត្ដិរបស់អុលឡោះទៀតផង។
រីឯមនុស្សអាក្រក់ និងអ្នកបោកប្រាស់វិញ គេចេះតែប្រព្រឹត្ដអំពើអាក្រក់កាន់តែច្រើនឡើងៗ ទាំងនាំអ្នកផ្សេងឲ្យវង្វេង ហើយខ្លួនគេផ្ទាល់ក៏វង្វេងដែរ។
ដោយកូនចៅនោះជាប់សាច់ឈាមជាមួយគ្នា អ៊ីសាក៏បានយកឋានៈជាមនុស្សរួមជាមួយគេដែរ ហើយគាត់ស្លាប់ ដើម្បីកំទេចអ៊ីព្លេសដែលមានអំណាចលើសេចក្ដីស្លាប់
ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតអ៊ីព្លេសជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែលទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។
យើងដឹងថា យើងកើតមកពីអុលឡោះ រីឯមនុស្សលោកទាំងមូលស្ថិតនៅក្រោមអំណាចរបស់អ៊ីព្លេសកំណាច។
នៅពេលមេម៉ាឡាអ៊ីកាត់មីកែលប្រកែកជាមួយនឹងអ៊ីព្លេស តវ៉ាអំពីសពរបស់ណាពីម៉ូសានោះ លោកក៏ពុំហ៊ានដាក់ទោសវាដោយជេរប្រមាថឡើយ គឺគាត់គ្រាន់តែពោលថា «សូមអុលឡោះជាអម្ចាស់ដាក់ទោសឯង!»។
ហេតុនេះសូរ៉កា និងអស់អ្នកដែលរស់នៅក្នុងសូរ៉កាអើយ ចូរមានអំណរសប្បាយឡើង! រីឯផែនដី និងសមុទ្រវិញ អ្នកត្រូវវេទនាជាពុំខាន! ដ្បិតអ៊ីព្លេសបានចុះទៅរកអ្នករាល់គ្នាទាំងមានកំហឹងយ៉ាងខ្លាំងផង ព្រោះវាដឹងថា វានៅសល់ពេលតែបន្ដិចប៉ុណ្ណោះ»។
មានទីសំគាល់មួយទៀត លេចចេញមកនៅលើមេឃដែរ គឺមាននាគមួយយ៉ាងធំ សម្បុរក្រហមឆ្អិនឆ្អៅដូចភ្លើង។ នាគនោះមានក្បាលប្រាំពីរ និងមានស្នែងដប់ ហើយនៅលើក្បាលទាំងប្រាំពីររបស់វា មានមកុដប្រាំពីរដែរ។
ពេលនោះ ក៏មានចំបាំងផ្ទុះឡើង នៅសូរ៉កា គឺមហាម៉ាឡាអ៊ីកាត់មីកែល និងពួកម៉ាឡាអ៊ីកាត់របស់គាត់នាំគ្នាច្បាំងនឹងនាគ ហើយនាគរួមជាមួយពួកបរិវារវាក៏ច្បាំងតទល់វិញដែរ
វាបាននាំមនុស្សដែលរស់នៅលើផែនដីនេះឲ្យវង្វេង ដោយធ្វើទីសំគាល់ផ្សេងៗនៅមុខសត្វទីមួយ តាមអំណាចដែលវាបានទទួល។ វាប្រាប់មនុស្សរស់នៅលើផែនដីឲ្យឆ្លាក់រូបសត្វ ដែលត្រូវរបួសនឹងមុខដាវ ហើយបានរួចជីវិតនោះ។
គឺជាវិញ្ញាណរបស់ពួកអ៊ីព្លេស។ វាសំដែងទីសំគាល់ផ្សេងៗ និងចេញទៅប្រមូលស្ដេចនៅលើផែនដីទាំងមូលឲ្យធ្វើសឹកសង្គ្រាម នៅថ្ងៃដ៏អស្ចារ្យរបស់អុលឡោះ ជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់
គាត់បន្លឺសំឡេងឡើងយ៉ាងខ្លាំងៗថា៖ «រលំហើយ! មហានគរបាប៊ីឡូនបានរលំហើយ!។ ក្រុងនេះបានក្លាយទៅជាលំនៅរបស់ពួកអ៊ីព្លេសជាជំរករបស់សត្វស្លាបទាំងប៉ុន្មានដែលមិនបរិសុទ្ធ គួរឲ្យខ្ពើម
ក្នុងឯងលែងមានពន្លឺចង្កៀងទៀត សំឡេងគូស្វាមីភរិយាថ្មោងថ្មីក៏លែងឮទៀតដែរ ដ្បិតពួកឈ្មួញដែលរកស៊ីក្នុងឯង សុទ្ធតែជាអ្នកធំជាងគេនៅលើផែនដីនេះ វិជ្ជាធ្មប់របស់ឯងបាននាំជាតិសាសន៍ទាំងអស់ឲ្យវង្វេង
សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយណាពីក្លែងក្លាយដែលបានសំដែងទីសំគាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺណាពីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសំគាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងណាពីក្លែងក្លាយទាំងរស់ ទៅក្នុងនរ៉កាដែលមានស្ពាន់ធ័រកំពុងឆេះ។
“យើងស្គាល់កន្លែងអ្នករស់នៅហើយ គឺអ្នកស្ថិតនៅត្រង់កន្លែងដែលមានបល្ល័ង្ករបស់អ៊ីព្លេសហ្សៃតន។ អ្នកនៅតែមានចិត្ដស្មោះស្ម័គ្រនឹងយើងជានិច្ច សូម្បីតែនៅគ្រាដែលគេសម្លាប់អាន់ទីប៉ាស ជាបន្ទាល់ដ៏ស្មោះត្រង់របស់យើង ក៏អ្នកពុំបានលះបង់ចោលជំនឿរបស់អ្នកចំពោះយើងដែរ។ គេបានសម្លាប់គាត់ក្នុងក្រុងរបស់អ្នករាល់គ្នា គឺនៅកន្លែងដែលអ៊ីព្លេសហ្សៃតននៅ។
ចំពោះអ្នកមួយចំនួនទៀតក្នុងចំណោមអ្នករាល់គ្នា នៅក្រុងធាទេរ៉ា ដែលពុំបានជំពាក់ចិត្ដនឹងលទ្ធិនោះ ហើយក៏ពុំបានស្គាល់ “សេចក្ដីជ្រៅជ្រះរបស់អ៊ីព្លេសហ្សៃតន”ដូចពាក្យគេនិយាយ យើងសុំប្រាប់អ្នករាល់គ្នាថា យើងនឹងមិនដាក់បន្ទុកអ្វីលើអ្នករាល់គ្នាទៀតទេ
“យើងស្គាល់ទុក្ខវេទនារបស់អ្នកហើយ និងដឹងថាអ្នកកំសត់ទុគ៌ត តែតាមពិតអ្នកជាអ្នកមាន។ យើងក៏ដឹងទៀតថា អស់អ្នកដែលតាំងខ្លួនជាសាសន៍យូដា បានប្រមាថមាក់ងាយអ្នកតែអ្នកទាំងនោះមិនមែនជាសាសន៍យូដាទេ គឺជាទីប្រជុំរបស់អ៊ីព្លេសហ្សៃតន។
រីឯអ៊ីព្លេសដែលបាននាំជាតិសាសន៍ទាំងនោះឲ្យវង្វេង ក៏ត្រូវគេបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលមានសត្វតិរច្ឆាន និងណាពីក្លែងក្លាយនៅក្នុងនោះស្រាប់។ គេនឹងរងទុក្ខវេទនាទាំងថ្ងៃ ទាំងយប់ អស់កល្បជាអង្វែងតរៀងទៅ។
ហើយវាចេញទៅបញ្ឆោតជាតិសាសន៍នានា នៅទិសទាំងបួនឲ្យវង្វេង គឺវានាំទាំងសាសន៍កុក ទាំងសាសន៍ម៉ាកុកឲ្យវង្វេងដែរ ដើម្បីប្រមូលគេមកធ្វើសឹកសង្គ្រាម។ ពួកគេមានចំនួនច្រើនដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់អ៊ីព្លេសហ្សៃតនមកឲ្យអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិតគេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងឲ្យអ្នកទាំងនោះ មកក្រាបនៅជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។
ម៉ាឡាអ៊ីកាត់ទីប្រាំផ្លុំត្រែឡើង ខ្ញុំក៏ឃើញផ្កាយមួយធ្លាក់ចុះពីលើមេឃមកផែនដី ផ្កាយនោះទទួលកូនសោរណ្ដៅនរ៉កា
រីឯមនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្ដគំនិតឈប់ប្រព្រឹត្ដអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំអ៊ីព្លេស ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និងធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។