Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 13:39 - អាល់គីតាប

39 សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ គឺ​អ៊ីព្លេស រដូវ​ចម្រូត គឺ​អវសាន‌កាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត គឺ​ម៉ាឡា‌អ៊ីកាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

39 សត្រូវ​ដែល​សាបព្រោះ​ស្រងែ គឺ​មារ ការច្រូតកាត់ គឺ​ចុងបញ្ចប់​នៃពិភពលោក ហើយ​ពួក​អ្នកច្រូត គឺ​ទូតសួគ៌​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 សត្រូវ​ដែល​ព្រោះ​ស្រងែ​គឺ​ជា​អារក្ស​សាតាំង​ ហើយ​ខែ​ចម្រូត​គឺ​ជា​គ្រា​ចុង​ក្រោយ​ ឯ​អ្នក​ច្រូត​គឺ​ជា​ទេវតា។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 សត្រូវ​ដែល​ព្រោះ​ស្រងែ​នោះ គឺ​ជា​អារក្ស ចម្រូត គឺ​ជា​គ្រា​ចុង​បំផុត ហើយ​ពួក​អ្នក​ច្រូត គឺ​ជា​ពួក​ទេវតា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 សត្រូវ​ដែល​សាប​ព្រោះ​ស្រងែ​គឺ​មារ រដូវ​ចម្រូត​គឺ​អវសាន‌កាល​នៃ​ពិភព​លោក ហើយ​អ្នក​ច្រូត​គឺ​ទេវតា*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ខ្មាំង​សត្រូវ​ដែល​ប្លម​ព្រោះ​ស្រងែ នោះ​គឺ​ជា​អារក្ស ចំរូត គឺ​ជា​បំផុត​កល្ប ហើយ​ពួក​ច្រូត​នោះ គឺ​ជា​ពួក​ទេវតា

សូមមើលជំពូក ចម្លង




ម៉ាថាយ 13:39
29 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ទ្រង់ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​ចំពោះ​ទ្រង់។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។


ស្រូវ​ទុំ​ហើយ ចូរ​នាំ​គ្នា​យក​កណ្ដៀវ​មក​ច្រូត! ធុង​សម្រាប់​ជាន់​ផ្លែ​ទំពាំង‌បាយជូរ​ពេញ​ហើយ ចូរ​នាំ​គ្នា​មក​ជាន់! ធុង​ពេញ​ហៀរ​ទៅ​ដោយ​ទឹក​ទំពាំង‌បាយជូរ! ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ច្រើន​ណាស់!»។


បើ​អ្នក​ណា​ពោល​ពាក្យ​ទាស់​នឹង​បុត្រា​មនុស្ស អុលឡោះ​នឹង​លើក‌លែង​ទោស​ឲ្យ​បាន រីឯ​អ្នក​ដែល​ពោល​ពាក្យ​ទាស់​នឹង​រស‌អុលឡោះ​ដ៏​វិសុទ្ធ ទោះ​បី​នៅ​ក្នុង​លោក​នេះ ឬ​ស្លាប់​ទៅ​ក្ដី ក៏​ទ្រង់​មិន​លើក‌លែង​ទោស​ឲ្យ​ដែរ»។


អ្នក​ដែល​ទទួល​គ្រាប់​ពូជ​ក្នុង​ដី​មាន​បន្លា គឺ​អ្នក​ដែល​បាន​ឮ​បន្ទូល​នៃ​អុលឡោះ ប៉ុន្ដែ ការ​ខ្វល់​ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ ចិត្ដ​លោភ‌លន់​ចង់​បាន​ទ្រព្យ​សម្បត្តិ រួប​រឹត​បន្ទូល​មិន​ឲ្យ​បង្កើត​ផល​បាន​ឡើយ។


ពេល​មនុស្ស‌ម្នា​ដេក​លក់​អស់ សត្រូវ​របស់​គាត់ បាន​មក​ព្រោះ​ស្រងែ​នៅ​ក្នុង​ស្រែ​នោះ​ដែរ រួច​ចេញ​បាត់​ទៅ។


ម្ចាស់​តប​វិញ​ថាៈ “ពិត​ជា​មាន​សត្រូវ​មក​ព្រោះ​ហើយ!”។ ពួក​អ្នក​បម្រើ​សួរ​លោក​ទៀត​ថាៈ “តើ​លោក​ចង់​ឲ្យ​យើង​ខ្ញុំ​ទៅ​ដក​ស្រងែ​នោះ​ចេញ​ឬ?”។


គេ​ច្រូត​ស្រងែ​យក​ទៅ​ដុត​ក្នុង​ភ្លើង​យ៉ាង​ណា នៅ​អវសាន​កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។


នៅ​អវសាន‌កាល​នៃ​ពិភព​លោក ក៏​នឹង​កើត​មាន​ដូច្នេះ​ដែរ។ ពួក​ម៉ាឡា‌អ៊ីកាត់​នាំ​គ្នា​មក​ញែក​មនុស្ស​ទុច្ចរិត ចេញ​ពី​ចំណោម​មនុស្ស​សុចរិត


កាល​អ៊ីសា​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​នាំ​គ្នា​ចូល​ទៅ​ជួប​គាត់​ដាច់​ឡែក​ពី​គេ ហើយ​សួរ​ថា៖ «សូម​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សំគាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ដល់​ពេល​តួន​មក និង​ដល់​អវសាន​កាល​នៃ​ពិភព​លោក?»។


«នៅ​ពេល​បុត្រា​មនុស្ស​មក ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​ប្រកប​ដោយ​សិរី‌រុង‌រឿង គាត់​នឹង​នៅ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង។


ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ដល់​ពួក​អ្នក​ទុក​ជា​មេរៀន ហើយ​មាន​ចែង​ទុក​ក្នុង​គីតាប ដើម្បី​ទូន្មាន​ពួក​យើង​ដែល​រស់​នៅ​ជំនាន់​ចុង​ក្រោយ​បង្អស់​នេះ។


ប៉ុន្ដែ​ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​សាទី​ហាវ៉ា ដោយ​កល‌ល្បិច​របស់​វា​យ៉ាង​ណា ចិត្ដ​គំនិត​របស់​បង​ប្អូន​បែរ​ទៅ​ជា​សៅ‌ហ្មង លះ‌បង់​ចិត្ដ​ស្មោះ‌សរ និង​ចិត្ដ​បរិសុទ្ធ ចំពោះ​អាល់ម៉ា‌ហ្សៀស​យ៉ាង​នោះ​ដែរ


យើង​មិន​មែន​ជា​អ្នក​ក្លែង​បន្លំ​បន្ទូល​របស់​អុលឡោះ ដូច​មនុស្ស​មួយ​ចំនួន​ធំ​នោះ​ឡើយ គឺ​យើង​និយាយ​ដោយ​ចិត្ត​បរិសុទ្ធ ក្នុង​នាម​អុលឡោះ នៅ​ចំពោះ​អុលឡោះ និង​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស។


ពី​ដើម បង​ប្អូន​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ គឺ​តាម​វត្ថុ​ស័ក្តិ‌សិទ្ធិ​ដែល​គ្រប់‌គ្រង​ពិភព​លោក​នេះ ជា​វិញ្ញាណ​ដែល​មាន​ឥទ្ធិពល​នៅ​ក្នុង​អស់​អ្នក​ប្រឆាំង​នឹង​អុលឡោះ​នៅ​បច្ចុប្បន្ន‌កាល​នេះ។


គ្រា​នេះ​ជា​គ្រា​ចុង​ក្រោយ​បំផុត ទ្រង់​មាន​បន្ទូល​មក​យើង​តាម​រយៈ​បុត្រា​នៃ​ទ្រង់។ ទ្រង់​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​ឲ្យ​បុត្រា​គ្រប់‌គ្រង​ជា​មត៌ក ទ្រង់​ក៏​បាន​បង្កើត​ពិភព​ទាំង​មូល​ដោយ‌សារ​បុត្រា​ដែរ។


បើ​អាល់ម៉ា‌ហ្សៀស​លះបង់​ជីវិត​ច្រើន​ដង គាត់​មុខ​ជា​ត្រូវ​រង‌ទុក្ខ​លំបាក​ច្រើន​លើក​ច្រើន​សា តាំង​ពី​កំណើត​ពិភព​លោក​មក។ តាម​ពិត នៅ​គ្រា​ចុង​ក្រោយ​នេះ អ៊ីសា​បាន​មក​តែ​ម្ដង​គត់ ដើម្បី​លុប​បំបាត់​បាប​ដោយ​គាត់​បាន​លះបង់​ជីវិត។


ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជា‌និច្ច! ដ្បិត​អ៊ីព្លេស​ជា​សត្រូវ​នឹង​បង​ប្អូន កំពុង​តែ​ក្រវែល​ជុំ‌វិញ​បង​ប្អូន ដូច​សឹង្ហ​ក្រវែល​ទាំង​គ្រហឹម រក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។


ណាពី​ហេណុក ដែល​ជា​បុព្វ‌បុរស​តំណ​ទី​ប្រាំ​ពីរ​ក្រោយ​អាដាម បាន​ថ្លែង​ទុក​អំពី​អ្នក​ទាំង​នោះ​ដូច​ត​ទៅ៖ «មើល! អុលឡោះ‌ជាអម្ចាស់​មក​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​របស់​ទ្រង់ ដែល​មាន​ចំនួន​ដ៏​ច្រើន​អនេក‌អនន្ដ


នាគ​ធំ​នោះ ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក គឺ​នាគ​ធំ​ហ្នឹង​ឯង ជា​ពស់​ពី​បុរាណ​ឈ្មោះ​អ៊ីព្លេស ឬ​ហ្សៃតន​ដែល​បាន​នាំ​មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​ឲ្យ​វង្វេង។ វា​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​បរិវារ​វា​ក៏​ត្រូវ​គេ​ទម្លាក់​ចុះ​មក​ជា​មួយ​ដែរ។


វា​បាន​នាំ​មនុស្ស​ដែល​រស់​នៅ​លើ​ផែនដី​នេះ​ឲ្យ​វង្វេង ដោយ​ធ្វើ​ទី​សំគាល់​ផ្សេងៗ​នៅ​មុខ​សត្វ​ទី​មួយ តាម​អំណាច​ដែល​វា​បាន​ទទួល។ វា​ប្រាប់​មនុស្ស​រស់​នៅ​លើ​ផែនដី​ឲ្យ​ឆ្លាក់​រូប​សត្វ ដែល​ត្រូវ​របួស​នឹង​មុខ​ដាវ ហើយ​បាន​រួច​ជីវិត​នោះ។


សត្វ​តិរច្ឆាន​បាន​ជាប់​ជា​ឈ្លើយ​សឹក ហើយ​ណាពី​ក្លែង‌ក្លាយ​ដែល​បាន​សំដែង​ទី​សំគាល់​អស្ចារ្យ​នៅ​មុខ​សត្វ​នោះ ក៏​បាន​ជាប់​ជា​ឈ្លើយ​ដែរ គឺ​ណាពី​ក្លែង‌ក្លាយ​ហ្នឹង​ហើយ ដែល​បាន​នាំ​អស់​អ្នក​មាន​សញ្ញា​សំគាល់​របស់​សត្វ​តិរច្ឆាន និង​អ្នក​ក្រាប​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​សត្វ​នោះ​ឲ្យ​វង្វេង។ គេ​បាន​បោះ​ពួក​សត្វ​តិរច្ឆាន និង​ណាពី​ក្លែង‌ក្លាយ​ទាំង​រស់ ទៅ​ក្នុង​នរ៉កា​ដែល​មាន​ស្ពាន់ធ័រ​កំពុង​ឆេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម