២ កូរិនថូស 11:3 - អាល់គីតាប3 ប៉ុន្ដែខ្ញុំក៏បារម្ភថា ពស់បានល្បួងសាទីហាវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្ដគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្ដស្មោះសរ និងចិត្ដបរិសុទ្ធ ចំពោះអាល់ម៉ាហ្សៀសយ៉ាងនោះដែរ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល3 ប៉ុន្តែខ្ញុំខ្លាច ក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបានបង្ខូចឲ្យចេញពីភាពស្មោះត្រង់ និងភាពបរិសុទ្ធក្នុងព្រះគ្រីស្ទ ដូចដែលសត្វពស់បានបោកបញ្ឆោតអេវ៉ាដោយល្បិចកលរបស់វា។ សូមមើលជំពូកKhmer Christian Bible3 ប៉ុន្ដែខ្ញុំខ្លាចក្រែងលោគំនិតរបស់អ្នករាល់គ្នាត្រូវបំផ្លាញពីក្ដីស្មោះស្ម័គ្រ និងក្ដីបរិសុទ្ធនៅក្នុងព្រះគ្រិស្ដដូចជាសត្វពស់បញ្ឆោតនាងអេវ៉ាដោយល្បិចកលរបស់វា។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ប៉ុន្តែ ខ្ញុំខ្លាចក្រែងគំនិតរបស់អ្នករាល់គ្នា បានវង្វេងចេញពីចិត្តស្មោះត្រង់ និងចិត្តបរិសុទ្ធចំពោះព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលរបស់វានោះដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ប៉ុន្តែ ខ្ញុំក៏បារម្ភថា ពស់បានល្បួងនាងអេវ៉ា ដោយកលល្បិចរបស់វាយ៉ាងណា ចិត្តគំនិតរបស់បងប្អូនបែរទៅជាសៅហ្មង លះបង់ចិត្តស្មោះសរ និងចិត្តបរិសុទ្ធ* ចំពោះព្រះគ្រិស្តយ៉ាងនោះដែរ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 តែខ្ញុំខ្លាចក្រែងគំនិតអ្នករាល់គ្នា ត្រូវបង្ខូចចេញពីសេចក្ដីទៀងត្រង់ខាងឯព្រះគ្រីស្ទ ដូចជាសត្វពស់បានបញ្ឆោតនាងអេវ៉ា ដោយឧបាយកលយ៉ាងនោះដែរ សូមមើលជំពូក |
អ្នករាល់គ្នាជាកូនចៅរបស់អ៊ីព្លេសហ្សៃតន ហើយអ្នករាល់គ្នាចង់ធ្វើតាមចំណង់ចិត្ដឪពុកអ្នករាល់គ្នា។ តាំងពីដើមរៀងមកវាបានសម្លាប់មនុស្ស ហើយមិនកាន់តាមសេចក្ដីពិតទេ ព្រោះគ្មានសេចក្ដីពិតនៅក្នុងខ្លួនវាសោះ។ ពេលវានិយាយកុហក នោះវានិយាយចេញពីគំនិតវាផ្ទាល់ ព្រោះវាជាមេកុហកហើយជាឪពុកនៃអ្នកកុហក។
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្ដចំពោះបងប្អូនដោយចិត្ដស្មោះសរ និងដោយចិត្តបរិសុទ្ធចេញមកពីអុលឡោះ។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមក្តីមេត្តារបស់អុលឡោះវិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។
ដ្បិតមានអ្នកខ្លះបានបន្លំខ្លួនចូលមកក្នុងចំណោមបងប្អូន ពួកគេជាមនុស្សមិនគោរពប្រណិប័តន៍អុលឡោះ ពួកគេបានបង្ខូចក្តីមេត្តារបស់អុលឡោះជាម្ចាស់នៃយើង ឲ្យក្លាយទៅជារឿងអាសអាភាស ហើយបដិសេធមិនព្រមទទួលស្គាល់អ៊ីសាអាល់ម៉ាហ្សៀស ជាចៅហ្វាយ និងជាអម្ចាស់តែមួយគត់របស់យើងដែរ។ អ្នកទាំងនោះនឹងទទួលទោស ដូចមានចែងទុកជាមុន តាំងពីយូរយារណាស់មកហើយ។