នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
លោកុប្បត្តិ 17:7 - អាល់គីតាប យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាម្ចាស់របស់អ្នក ហើយជាម្ចាស់របស់ពូជពង្សអ្នក ដែលកើតមកតាមក្រោយដែរ។ ព្រះគម្ពីរខ្មែរសាកល យើងនឹងតាំងសម្ពន្ធមេត្រីរបស់យើងរវាងយើង និងអ្នក ព្រមទាំងរវាងពូជពង្សជំនាន់ក្រោយរបស់អ្នករហូតដល់គ្រប់ជំនាន់ ទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច ដើម្បីធ្វើជាព្រះដល់អ្នក និងពូជពង្សជំនាន់ក្រោយរបស់អ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងតាំងសញ្ញាជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នកគ្រប់តំណរបស់គេតទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច ដើម្បីឲ្យយើងធ្វើជាព្រះដល់អ្នក និងដល់ពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នក ដែលកើតមកតាមក្រោយគ្រប់តំណតទៅ។ សម្ពន្ធមេត្រីនេះនឹងនៅស្ថិតស្ថេរជាដរាប គឺយើងនឹងធ្វើជាព្រះរបស់អ្នក ហើយជាព្រះរបស់ពូជពង្សអ្នកដែលកើតមកតាមក្រោយដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងតាំងសញ្ញានឹងឯង ហើយនឹងពូជឯងតាមដំណគេតទៅ ទុកជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច ដើម្បីឲ្យអញបានធ្វើជាព្រះនៃឯង នឹងពូជឯងតទៅ |
នៅថ្ងៃនោះ អុលឡោះតាអាឡាបានចងសម្ពន្ធមេត្រីជាមួយអ៊ីប្រាំ ដោយមានបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
គេត្រូវខតាន់ឲ្យប្រុសៗ ដែលកើតនៅក្នុងគ្រួសាររបស់អ្នក និងប្រុសៗដែលអ្នកទិញមកដោយប្រាក់ ទុកជាសញ្ញាសំគាល់លើរូបកាយរបស់អ្នករាល់គ្នា ដើម្បីបញ្ជាក់អំពីសម្ពន្ធមេត្រី ដែលនៅស្ថិតស្ថេរជាដរាប។
ប៉ុន្តែ អុលឡោះមានបន្ទូលថា៖ «ទេ គឺសារ៉ាជាភរិយារបស់អ្នក នឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន! អ្នកត្រូវដាក់ឈ្មោះកូននោះថា“អ៊ីសាហាក់”។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ និងពូជពង្ស ដែលកើតមកតាមក្រោយ ជាសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរជាដរាបតទៅ។
នៅពេលយប់ អុលឡោះតាអាឡាមកជួបគាត់ មានបន្ទូលថា៖ «យើងជាម្ចាស់របស់អ៊ីព្រហ៊ីមឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អ៊ីព្រហ៊ីមជាអ្នកបម្រើរបស់យើង»។
ពេលនោះ អុលឡោះតាអាឡានៅក្បែរគាត់មានបន្ទូលថា៖ «យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីព្រហ៊ីម ជីតាអ្នក ហើយក៏ជាម្ចាស់របស់អ៊ីសាហាក់ដែរ។ យើងនឹងប្រគល់ទឹកដី ដែលអ្នកដេកលើនេះដល់អ្នក និងពូជពង្សរបស់អ្នក។
ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ្នក អ្នកនឹងចូលទៅក្នុងទូកធំជាមួយកូនប្រុសទាំងបី ប្រពន្ធ និងកូនប្រសារស្រីរបស់អ្នក។
ឥន្ទធនូនឹងស្ថិតនៅលើមេឃ ពេលណាយើងមើលឥន្ទធនូ យើងនឹងនឹកដល់សម្ពន្ធមេត្រីដ៏នៅស្ថិតស្ថេរជាអង្វែងតរៀងទៅ ជាសម្ពន្ធមេត្រីដែលយើងបានចងជាមួយសត្វលោកទាំងប៉ុន្មាន ដែលមានជីវិតរស់នៅលើផែនដី»។
អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់បានពង្រឹងជនជាតិអ៊ីស្រអែល ដើម្បីឲ្យពួកគេធ្វើជាប្រជារាស្ត្ររបស់ទ្រង់រហូតតទៅ ហើយទ្រង់ក៏បានទៅជាម្ចាស់របស់ពួកគេដែរ។
អ្នករាល់គ្នាជាពូជពង្សរបស់អ៊ីស្រអែល ដែលជាអ្នកបម្រើរបស់ទ្រង់ អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកកូប ដែលទ្រង់បានជ្រើសរើស!
ដ្បិតយើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងបាននាំអ្នកចេញពីស្រុកអេស៊ីប ចូរបើកចិត្តឲ្យទូលាយ យើងនឹងឲ្យពរអ្នកយ៉ាងពេញបរិបូណ៌។
អុលឡោះមានបន្ទូលថែមទៀតថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រអែលដូចតទៅនេះ អុលឡោះតាអាឡា ជាម្ចាស់របស់បុព្វបុរសអ្នករាល់គ្នា គឺម្ចាស់របស់អ៊ីព្រហ៊ីម អ៊ីសាហាក់ និងយ៉ាកកូប ចាត់ខ្ញុំឲ្យមកជួបអ្នករាល់គ្នា។ នេះជានាមរបស់យើង ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់ឲ្យមនុស្សលោកនឹកដល់យើង អស់កល្បជាអង្វែងតរៀងទៅ។
យើងជាអុលឡោះដែលឪពុកអ្នកតែងគោរពបម្រើ គឺជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប»។ ម៉ូសាខ្ទប់មុខ ព្រោះមិនហ៊ានមើលអុលឡោះ។
យើងបានចងសម្ពន្ធមេត្រីជាមួយពួកគេ យើងបានសន្យាប្រគល់ស្រុកកាណានឲ្យពួកគេ គឺស្រុកដែលពួកគេស្នាក់នៅក្នុងឋានៈជាជនបរទេស។
យើងនឹងយកអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង ហើយយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងដោះលែងអ្នករាល់គ្នាចេញពីការងារដ៏លំបាក ដែលពួកអេស៊ីបបង្ខំអ្នករាល់គ្នាឲ្យធ្វើ។
អុលឡោះតាអាឡាមានបន្ទូលថា យើងចូលចិត្តយុត្តិធម៌ ហើយស្អប់ការជំរិតជិះជាន់ណាស់។ យើងនឹងសងអ្នករាល់គ្នាវិញយ៉ាងត្រឹមត្រូវ យើងនឹងចងសម្ពន្ធមេត្រីដែលនៅស្ថិតស្ថេរ អស់កល្បជានិច្ចជាមួយអ្នករាល់គ្នា។
អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រានោះ យើងនឹងធ្វើជា ម្ចាស់របស់កុលសម្ព័ន្ធអ៊ីស្រអែលទាំងមូល ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។
ពួកគេនឹងរស់នៅយ៉ាងសុខសាន្តលើទឹកដីនេះ ពួកគេនឹងសង់ផ្ទះ ហើយដាំទំពាំងបាយជូរ។ កាលណាយើងដាក់ទោសសាសន៍ទាំងប៉ុន្មាននៅជុំវិញ ដែលបានមាក់ងាយពួកគេរួចហើយ ពួកគេនឹងរស់នៅយ៉ាងសុខសាន្ត។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ»។
យើងជាអុលឡោះតាអាឡា ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីធ្វើជាម្ចាស់របស់អ្នករាល់គ្នា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនឲ្យបានជាបរិសុទ្ធ ដ្បិតយើងជាម្ចាស់បរិសុទ្ធ។
យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ដើម្បីប្រគល់ស្រុកកាណាននេះឲ្យអ្នករាល់គ្នា និងដើម្បីឲ្យយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា។
យើងនឹងស្ថិតនៅកណ្តាលចំណោមអ្នករាល់គ្នា ដើម្បីធ្វើជាម្ចាស់របស់អ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាធ្វើជាប្រជារាស្ត្ររបស់យើង។
ប៉ុន្តែ ពេលពួកគេរស់នៅក្នុងស្រុករបស់ខ្មាំង យើងនឹងមិនបោះបង់ចោលពួកគេ ហើយយើងក៏មិនបែកចិត្តចេញឆ្ងាយពីពួកគេ រហូតដល់ទៅលុបបំបាត់ពួកគេ ទាំងស្រុង ឬផ្តាច់សម្ពន្ធមេត្រីជាមួយពួកគេដែរ ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ។
យើងនឹងជួយពួកគេ ដោយនឹកដល់សម្ពន្ធមេត្រីដែលយើងបានចងជាមួយដូនតារបស់ពួកគេកាលពីមុន ក្នុងពេលដែលយើងបាននាំដូនតារបស់ពួកគេចាកចេញពីស្រុកអេស៊ីប នៅចំពោះមុខប្រជាជាតិនានា ដើម្បីឲ្យយើងធ្វើជាម្ចាស់របស់គេ។ យើងជាអុលឡោះតាអាឡា»។
យើងនឹងសំដែងចិត្តមេត្តាចំពោះអ្នករាល់គ្នា ហើយធ្វើឲ្យអ្នករាល់គ្នាបង្កើតកូនចៅ និងកើនចំនួនច្រើនឡើង។ យើងនឹងរក្សាសម្ពន្ធមេត្រីដែលយើងបានចងជាមួយអ្នករាល់គ្នា។
ទ្រង់នឹងសំដែងចិត្តស្មោះស្ម័គ្រ ដល់កូនចៅរបស់យ៉ាកកូប ហើយសំដែងចិត្តមេត្តាករុណា ដល់កូនចៅរបស់អ៊ីព្រហ៊ីម ដូចទ្រង់បានសន្យាជាមួយបុព្វបុរស របស់យើងខ្ញុំកាលពីជំនាន់ដើម។
“យើងជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប” តើអ្នករាល់គ្នាធ្លាប់អានឬទេ? អុលឡោះមិនមែនជាម្ចាស់របស់មនុស្សស្លាប់ទេ គឺជាម្ចាស់របស់មនុស្សដែលមានជីវិត»។
កាលអ៊ីសាឃើញដូច្នោះ អ៊ីសាទាស់ចិត្តណាស់ ហើយមានប្រសាសន៍ថា៖ «ទុកឲ្យក្មេងៗ មករកខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងនគរអុលឡោះបាន។
ដ្បិតអុលឡោះមានបន្ទូលសន្យានេះ ចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែអុលឡោះតាអាឡាជាម្ចាស់របស់យើងត្រាស់ហៅ»។
គឺសាសន៍អ៊ីស្រអែល។ អុលឡោះបានរាប់ពួកគេទុកជាបុត្ររបស់ទ្រង់ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រីនានា មានគីតាបហ៊ូកុំ ស្គាល់របៀបគោរពបម្រើទ្រង់ ទទួលបន្ទូលសន្យានៃអុលឡោះផ្សេងៗ
ពីដើម បងប្អូនបានរស់នៅតាមរបៀបលោកីយ៍នេះ គឺតាមវត្ថុស័ក្តិសិទ្ធិដែលគ្រប់គ្រងពិភពលោកនេះ ជាវិញ្ញាណដែលមានឥទ្ធិពលនៅក្នុងអស់អ្នកប្រឆាំងនឹងអុលឡោះនៅបច្ចុប្បន្នកាលនេះ។
អុលឡោះតាអាឡាមិនគ្រាន់តែចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ដែលបានសច្ចាថាអនុវត្តតាមប៉ុណ្ណោះទេ
តាមពិត ពួកគាត់ចង់បានមាតុភូមិមួយដ៏ល្អប្រសើរជាង គឺមាតុភូមិនៅសូរ៉កាឯណោះ។ ហេតុនេះហើយបានជាអុលឡោះមិនខ្មាសនឹងឲ្យគេហៅទ្រង់ថា ជាម្ចាស់របស់បុព្វបុរសទាំងនោះឡើយ ដ្បិតទ្រង់បានរៀបចំក្រុងមួយសម្រាប់ពួកគាត់រួចទៅហើយ។
អុលឡោះជាអម្ចាស់មានបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រអែលដូចតទៅៈ យើងនឹងដាក់ហ៊ូកុំរបស់យើងទាំងប៉ុន្មាន ក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារហ៊ូកុំទាំងនោះទុក នៅក្នុងចិត្ដរបស់ពួកគេ យើងនឹងបានទៅជាម្ចាស់របស់ពួកគេ ហើយគេជាប្រជារាស្ដ្ររបស់យើង។
នៅគ្រានោះ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានឡើងពីគីលកាល់ទៅបូគីម ហើយពោលទៅកាន់ជនជាតិអ៊ីស្រអែលថា៖ «យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយនាំចូលមកក្នុងស្រុកដែលយើងបានសន្យាជាមួយពួកបុព្វបុរសថាប្រគល់ឲ្យអ្នករាល់គ្នា។ យើងបានប្រាប់ហើយថា យើងនឹងមិនផ្តាច់សម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នាឡើយ។