Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 17:19 - អាល់គីតាប

19 ប៉ុន្តែ អុលឡោះ​មាន​បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា​“អ៊ីសា‌ហាក់”។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​តទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 ព្រះ​មានបន្ទូលថា​៖ “ទេ​! សារ៉ា​ប្រពន្ធ​របស់អ្នក​នឹង​បង្កើត​កូនប្រុស​ម្នាក់​ឲ្យ​អ្នក ហើយ​អ្នក​ត្រូវ​ដាក់ឈ្មោះ​វា​ថា​អ៊ីសាក​។ យើង​នឹង​តាំង​សម្ពន្ធមេត្រី​របស់យើង​ជាមួយ​វា ជា​សម្ពន្ធមេត្រី​ដ៏អស់កល្បជានិច្ច​សម្រាប់​ពូជពង្ស​ជំនាន់ក្រោយ​របស់វា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «ទេ គឺ​សារ៉ា ប្រពន្ធ​អ្នក​នឹង​បង្កើត​កូនប្រុស​មួយ​ឲ្យ​អ្នក​មែន ហើយ​អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូននោះ​ថា "អ៊ីសាក" យើង​នឹង​តាំង​សញ្ញា​ជា‌មួយ​កូន​នោះ ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច សម្រាប់​ពូជ‌ពង្ស​របស់​វា​ដែល​កើត​មក​តាម​ក្រោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទេ គឺ​សារ៉ា​ជា​ភរិយា​របស់​អ្នក​នឹង​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​អ្នក​មែន! អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “អ៊ីសាក” ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​នោះ និង​ពូជ‌ពង្ស​ដែល​កើត​មក​តាម​ក្រោយ ជា​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 នោះ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា សារ៉ា​ប្រពន្ធ​ឯង​នឹង​បង្កើត​កូន​ឲ្យ​ឯង​មែន ហើយ​ឯង​ត្រូវ​ឲ្យ​ឈ្មោះ​ថា​អ៊ីសាក អញ​នឹង​តាំង​សញ្ញា​នឹង​វា ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច សំរាប់​ពូជ​វា​ត​រៀង​ទៅ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 17:19
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ពោល​ទៅ​នាង​ថា៖ «ឥឡូវ​នេះ នាង​មាន​ផ្ទៃ​ពោះ​ហើយ។ នាង​នឹង​សំរាល​បាន​កូន​ប្រុស​មួយ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស្មា‌អែល ដ្បិតអុលឡោះ‌តាអាឡា​បាន​ឮ​សំរែក​របស់​នាង នៅ​ពេល​ដែល​នាង​រង​ទុក្ខ​វេទនា។


យើង​នឹង​ឲ្យ​ពរ​នាង ហើយ​យើង​នឹង​ឲ្យ​អ្នក​មាន​កូន​មួយ​តាម​រយៈ​នាង។ យើង​នឹង​ឲ្យ​ពរ​នាង នាង​នឹង​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​ក៏​នឹង​មាន​ស្តេច​របស់​សាសន៍​នា​នា កើត​ចេញ​ពី​នាង​ដែរ»។


អ៊ីព្រហ៊ីម មាន​ប្រសាសន៍​ទៅ​កាន់​អុលឡោះ​ថា៖ «បើ​អុលឡោះ​ទុក​ឲ្យ​អ៊ីស្មា‌អែល​មាន​ជីវិត​រស់​នោះ ក៏​គ្រប់​គ្រាន់​ហើយ!»។


ប៉ុន្តែ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ៊ីសា‌ហាក់ គឺ​កូន​ដែល​សារ៉ា​នឹង​បង្កើត​ឲ្យ​អ្នក នៅ​ឆ្នាំ​ក្រោយ ក្នុង​ខែ​នេះ»។


យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​កើត​មក​តាម​ក្រោយ​គ្រប់​តំណ​តទៅ។ សម្ពន្ធ‌មេត្រី​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប គឺ​យើង​នឹង​ធ្វើ​ជា​ម្ចាស់​របស់​អ្នក ហើយ​ជា​ម្ចាស់​របស់​ពូជ‌ពង្ស​អ្នក ដែល​កើត​មក​តាម​ក្រោយ​ដែរ។


ពេល​នោះ សារ៉ា​ពោល​ថា៖ «អុលឡោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នា​អស់​សំណើច​ពី​ខ្ញុំ គឺ​អ្នក​ណា​ដឹង​រឿង​ខ្ញុំ គេ​មុខ​ជា​សើច​មិន​ខាន»។


អុលឡោះ‌តាអាឡា​បាន​មក​ជួប​គាត់ ហើយ​មាន​បន្ទូល​ថា៖ «កុំ​ចុះ​ទៅ​ស្រុក​អេស៊ីប​ឡើយ តែ​ត្រូវ​ទៅ​រស់​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​បង្ហាញ​ប្រាប់​អ្នក​វិញ។


ចូរ​ស្នាក់​នៅ​ក្នុង​ស្រុក​នេះ​ហើយ។ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ដ្បិត​យើង​នឹង​ប្រគល់​ទឹក​ដី​នេះ​ឲ្យ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក។ យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​ជា​មួយ​អ៊ីព្រហ៊ីម ជា​ឪពុក​របស់​អ្នក។


ឥន្ទធនូ​នឹង​ស្ថិត​នៅ​លើ​មេឃ ពេល​ណា​យើង​មើល​ឥន្ទធនូ យើង​នឹង​នឹក​ដល់​សម្ពន្ធ‌មេត្រី​ដ៏​នៅ​ស្ថិត​ស្ថេរ​ជា​អង្វែង​តរៀង​ទៅ ជា​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​សត្វ​លោក​ទាំង​ប៉ុន្មាន ដែល​មាន​ជីវិត​រស់​នៅ​លើ​ផែនដី»។


ដល់​អ៊ីព្រ‌ហ៊ីម និង​ពូជ‌ពង្ស​របស់​គាត់ ជា‌និច្ច​ត​រៀង​ទៅ ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​យើង ឥត​ភ្លេច​សោះ​ឡើយ»។


ដោយ‌សារ​ជំនឿ សាទី​សារ៉ា​អាច​ទទួល​សមត្ថ‌ភាព​នឹង​មាន​កូន​បន្ដ​ពូជ‌ពង្ស​បាន ថ្វី ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​ក៏​ដោយ ព្រោះ​គាត់​យល់​ថា​បើ​អុលឡោះ​សន្យា​យ៉ាង​ណា ទ្រង់​មុខ​ជា​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម