បន្ទាប់មក អ៊ីព្រហ៊ីមក៏បានបញ្ចុះសពសារ៉ា ជាភរិយា ក្នុងរូងភ្នំ នៅចម្ការម៉ាកពេឡាដែលនៅខាងកើតម៉ាមរ៉េ ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។
លោកុប្បត្តិ 15:15 - អាល់គីតាប រីឯអ្នកវិញ អ្នកនឹងទៅជួបជុំជាមួយបុព្វបុរសរបស់អ្នក ដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកបានរស់យ៉ាងសុខក្សេមក្សាន្ត អាយុយឺនយូរ។ ព្រះគម្ពីរខ្មែរសាកល រីឯអ្នកវិញ អ្នកនឹងទៅឯពួកដូនតារបស់អ្នកដោយសុខសាន្ត អ្នកនឹងត្រូវគេបញ្ចុះក្រោយពីមានអាយុវែងល្អ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអ្នកវិញ អ្នកនឹងទៅជួបជុំបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកមានអាយុវែងល្អហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអ្នកវិញ អ្នកនឹងទៅជួបជុំជាមួយបុព្វបុរសរបស់អ្នកដោយសុខសាន្ត ហើយគេនឹងបញ្ចុះសពអ្នក ក្រោយពីអ្នកបានរស់យ៉ាងសុខក្សេមក្សាន្ត អាយុយឺនយូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឯងនឹងទៅឯពួកឰយុកោឯងដោយសុខសាន្ត ហើយគេនឹងកប់ឯង ក្រោយដែលឯងមានអាយុវែងល្អហើយ |
បន្ទាប់មក អ៊ីព្រហ៊ីមក៏បានបញ្ចុះសពសារ៉ា ជាភរិយា ក្នុងរូងភ្នំ នៅចម្ការម៉ាកពេឡាដែលនៅខាងកើតម៉ាមរ៉េ ពោលគឺក្រុងហេប្រូន ក្នុងស្រុកកាណាន។
«ខ្ញុំជាជនបរទេស ដែលមកស្នាក់នៅជាមួយបងប្អូន។ សូមបងប្អូនមេត្តាចែកដីបញ្ចុះសពមួយកន្លែងក្នុងស្រុករបស់បងប្អូនមកខ្ញុំ ដើម្បីឲ្យខ្ញុំអាចបញ្ចុះសពភរិយារបស់ខ្ញុំដែលទើបនឹងស្លាប់ទៅ»។
បន្ទាប់មក គាត់ស្លាប់ ទៅជួបជុំនឹងដូនតារបស់គាត់ ដែលបានស្លាប់ហើយនោះដែរ គឺគាត់ស្លាប់ ក្រោយពីមានអាយុយឺនយូរសម្បូណ៌សប្បាយ។ អេសាវ និងយ៉ាកកូបជាកូននាំគ្នាបញ្ចុះសពគាត់។
ពេលពុកលាចាកលោកនេះទៅជួបជុំនឹងដូនតាពុកវិញ កូនត្រូវដឹកពុកចេញពីស្រុកអេស៊ីប ហើយយកសពពុកទៅបញ្ចុះនៅក្នុងផ្នូរដូនតារបស់យើង»។ យូសុះឆ្លើយថា៖ «កូននឹងធ្វើតាមពាក្យលោកឪពុក»។
បន្ទាប់មក យ៉ាកកូបផ្តែផ្តាំកូនៗថា៖ «បន្តិចទៀត ពុកនឹងទៅជួបជុំជាមួយដូនតារបស់ពុក ដែលបានលាចាកលោកទៅហើយនោះ។ ចូរបញ្ចុះសពពុកនៅក្បែរដូនតាក្នុងរូងភ្នំ ដែលនៅក្នុងចម្ការរបស់អេប្រូនជាជនជាតិហេត
នៅទីនោះ គេបានបញ្ចុះសពតាអ៊ីព្រហ៊ីម និងយាយសារ៉ា ជាភរិយា តាអ៊ីសាហាក់ និងយាយរ៉ហ្វ៊ីកា ជាភរិយា ហើយពុកក៏បានបញ្ចុះសពលេអា នៅទីនោះដែរ។
គឺគេបានយកសពគាត់ទៅស្រុកកាណាន រួចបញ្ចុះក្នុងរូងភ្នំនៅចម្ការម៉ាកពេឡា ជាចម្ការដែលអ៊ីព្រហ៊ីមបានទិញពីអេប្រូន ជាជនជាតិហេត សម្រាប់ធ្វើជាកន្លែងបញ្ចុះសពនៅជិតម៉ាមរ៉េ។
កាលស្តេចទតមានវ័យចាស់ជរាណាស់ហើយ ស្តេចបានតែងតាំងស៊ូឡៃម៉ានជាកូន ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រអែល។
ស្តេចទតស្លាប់ក្នុងវ័យជរា គឺបន្ទាប់ពីមានអាយុវែង សម្បូណ៌សប្បាយមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ និងប្រកបដោយភាពថ្កុំថ្កើងរុងរឿង។ ស៊ូឡៃម៉ានជាកូន បានឡើងស្នងរាជ្យ តពីឪពុក។
យើងនឹងឲ្យអ្នកទៅជួបជុំដូនតារបស់អ្នក អ្នកនឹងស្លាប់ទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកនឹងពុំឃើញទុក្ខវេទនាទាំងប៉ុន្មានដែលយើងនឹងធ្វើឲ្យកើតមានដល់ទីក្រុង និងប្រជាជននេះឡើយ»។ ពួកអ្នកបម្រើក៏នាំយកចម្លើយនេះទៅជម្រាបស្តេចវិញ។
ចូរសង្កេតមើលមនុស្សទៀងត្រង់ ដែលគ្មានចិត្តវៀចវេរ មនុស្សសន្សំសុខ តែងតែមានអនាគតរុងរឿងជានិច្ច។
ក៏គង់តែគេត្រូវចុះទៅជួបជុំ នឹងដូនតារបស់ខ្លួន ចៀសមិនផុត នៅក្នុងកន្លែងដែលគេពុំអាចមើល ឃើញពន្លឺទៀតឡើយ។
ពេលនោះ រូបកាយដែលជាធូលីដីនឹងវិលទៅជាដីដូចដើមវិញ រីឯវិញ្ញាណ ដែលអុលឡោះប្រទានឲ្យ ក៏នឹងវិលទៅកាន់ទ្រង់វិញដែរ។
ឧបមាថាបុរសម្នាក់មានកូនប្រុសមួយរយ និងមានអាយុយឺនយូរ ទោះបីគាត់មានអាយុវែងក៏ដោយ ប្រសិនបើគាត់មិនដែលមានសុភមង្គល ហើយគ្មាននរណាបញ្ចុះសពគាត់ទេនោះ ខ្ញុំយល់ថា កូនរលូតប្រសើរជាងគាត់ឆ្ងាយណាស់។
ចំពោះអ្នកវិញ សូមកាន់ចិត្តឲ្យបានរឹងប៉ឹង នោះអ្នកនឹងបានសម្រាក ហើយអ្នកនឹងក្រោកឡើងទទួលរង្វាន់ នៅគ្រាចុងក្រោយបំផុត»។
«បន្តិចទៀត ហារូននឹងទៅជួបជុំដូនតារបស់គាត់។ គាត់នឹងមិនចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យជនជាតិអ៊ីស្រអែលឡើយ ដ្បិតអ្នកទាំងពីរបានបះបោរនឹងបញ្ជារបស់យើងនៅប្រភពទឹកមេរីបា។
អ្នកមើលឃើញស្រុកនេះ ប៉ុន្តែ អ្នកត្រូវស្លាប់ ទៅជួបជុំនឹងសាច់ញាតិរបស់អ្នកវិញ ដូចហារូនជាបងរបស់អ្នកដែរ
“យើងជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប” តើអ្នករាល់គ្នាធ្លាប់អានឬទេ? អុលឡោះមិនមែនជាម្ចាស់របស់មនុស្សស្លាប់ទេ គឺជាម្ចាស់របស់មនុស្សដែលមានជីវិត»។
ទតបានបម្រើអុលឡោះ តាមគម្រោងការទ្រង់នៅជំនាន់នោះ រួចស្លាប់ទៅ។ គេបានបញ្ចុះសពទតក្នុងផ្នូរ ជាមួយជីតា ហើយសពរបស់គាត់ក៏បានរលួយអស់ដែរ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «បន្តិចទៀត អ្នកនឹងត្រូវស្លាប់។ ពេលនោះ ប្រជាជននឹងនាំគ្នាក្បត់យើង ហើយគោរពព្រះដទៃ ក្នុងស្រុកដែលពួកគេចូលទៅរស់នៅ។ ពួកគេនឹងបោះបង់ចោលយើងដោយផ្តាច់សម្ពន្ធមេត្រីដែលយើងចងជាមួយពួកគេ។
មនុស្សជំនាន់នោះក៏ស្លាប់អស់ទៅ ហើយ មានមនុស្សមួយជំនាន់ទៀតកើតមកតាមក្រោយ។ អ្នកទាំងនេះមិនបានស្គាល់អុលឡោះតាអាឡា ហើយក៏មិនស្គាល់ការអស្ចារ្យដែលទ្រង់បានធ្វើចំពោះអ៊ីស្រអែលដែរ។