សូមលើកតម្កើងអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្តាប់ដៃរបស់គាត់!»។ អ៊ីប្រាំបានយកអ្វីៗទាំងអស់ ដែលគាត់រឹបអូសបាន មកជូនស្តេចម៉ិលគីស្សាដែកមួយភាគដប់។
លូកា 1:68 - អាល់គីតាប «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដ្បិតទ្រង់គាប់ចិត្តមក រំដោះប្រជារាស្ដ្ររបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល “ព្រះនៃអ៊ីស្រាអែល ជាព្រះអម្ចាស់ដែលសមនឹងទទួលការលើកតម្កើង ដ្បិតព្រះអង្គបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គ ព្រមទាំងប្រោសលោះពួកគេផង។ Khmer Christian Bible «សូមឲ្យព្រះអម្ចាស់ ជាព្រះនៃអ៊ីស្រាអែលប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានមកមើល និងធ្វើឲ្យសេចក្ដីប្រោសលោះសម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គបានសម្រេច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះពរ ដ្បិតព្រះអង្គបានទតមើលប្រជារាស្ត្ររបស់ព្រះអង្គ ហើយក៏បានប្រោសលោះគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «សូមលើកតម្កើងព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ដ្បិតព្រះអង្គសព្វព្រះហឫទ័យយាងមក រំដោះប្រជារាស្ត្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យព្រះអម្ចាស់ ជាព្រះនៃសាសន៍អ៊ីស្រាអែល បានប្រកបដោយព្រះគុណ ពីព្រោះទ្រង់បានទតមើល ហើយប្រោសលោះរាស្ត្រទ្រង់ |
សូមលើកតម្កើងអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្តាប់ដៃរបស់គាត់!»។ អ៊ីប្រាំបានយកអ្វីៗទាំងអស់ ដែលគាត់រឹបអូសបាន មកជូនស្តេចម៉ិលគីស្សាដែកមួយភាគដប់។
ទាំងពោលថា៖ «សូមអរគុណអុលឡោះតាអាឡាជាម្ចាស់របស់អ៊ីព្រហ៊ីម ចៅហ្វាយខ្ញុំ ដែលតែងតែសំដែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះចៅហ្វាយខ្ញុំជានិច្ច! អុលឡោះតាអាឡានាំផ្លូវខ្ញុំ រហូតដល់បានមកជួបបងប្អូនត្រូវជាញាតិនឹងចៅហ្វាយខ្ញុំ»។
គាត់ពោលទៀតថា៖ «សូមលើកតម្កើងអុលឡោះតាអាឡាជាម្ចាស់របស់សិម សូមឲ្យកាណានបានទៅជា ទាសកររបស់សិមចុះ!
ហើយមានប្រសាសន៍ថា: “សូមអរគុណអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលប្រោសប្រទានឲ្យមានអ្នកស្នងរាជ្យបន្តពីខ្ញុំ ហើយឲ្យខ្ញុំបានឃើញព្រឹត្តិការណ៍នេះ ផ្ទាល់នឹងភ្នែក”»។
គាត់មានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ទ្រង់សំដែងការអស្ចារ្យ ដើម្បីសម្រេចតាមបន្ទូល ដែលទ្រង់បានសន្យាចំពោះស្តេចទត ជាបិតារបស់ខ្ញុំ
ស្តេចទតលើកតម្កើងអុលឡោះតាអាឡា នៅចំពោះមុខអង្គប្រជុំទាំងមូល ដោយមានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ៊ីស្រអែល ជាបុព្វបុរសរបស់យើងតាំងពីអស់កល្បជានិច្ច រហូតដល់អស់កល្បតរៀងទៅ!
បន្ទាប់មកស្តេចទតមានប្រសាសន៍ទៅកាន់អង្គប្រជុំទាំងមូលថា៖ «ចូរលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា»។ អង្គប្រជុំទាំងមូលក៏នាំគ្នាលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់ពួកគេ។ ពួកគេក្រាបចុះ ថ្វាយបង្គំអុលឡោះតាអាឡា និងគោរពស្តេច។
សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ! សូមឲ្យប្រជារាស្ត្រពោលទាំងអស់គ្នាថា: អាម៉ីន! ចូរសរសើរតម្កើងអុលឡោះ!
ទ្រង់បានរំដោះប្រជារាស្ត្ររបស់ទ្រង់ ឲ្យមានសេរីភាព ទ្រង់បានចងសម្ពន្ធមេត្រីជាមួយ ប្រជារាស្ត្ររបស់ទ្រង់រហូតតទៅ នាមរបស់ទ្រង់ជានាមដ៏វិសុទ្ធ គួរឲ្យកោតស្ញប់ស្ញែង។
សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន! អាម៉ីន!។
ប្រជាជននាំគ្នាជឿ ហើយយល់ថា អុលឡោះតាអាឡាបានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រអែល ហើយទ្រង់មកសង្គ្រោះពួកគេ។ ពួកគេក៏អោនកាយ ក្រាបថ្វាយបង្គំទ្រង់។
គឺអុលឡោះសង្គ្រោះយើង ឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និង រួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។
គេនឹងកំទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្ម នៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលអុលឡោះបានមកសង្គ្រោះអ្នកទេ»។
ពេលនោះ លោកស្រីអាណក៏នៅទីនោះដែរ គាត់សរសើរតម្កើងអុលឡោះ រួចតំណាលអំពីកូននោះ ប្រាប់អស់អ្នកដែលទន្ទឹងរង់ចាំអុលឡោះមកលោះក្រុងយេរូសាឡឹម។
យើងបានសង្ឃឹមថា គាត់នេះហើយដែលនឹងរំដោះជនជាតិអ៊ីស្រអែល តែហេតុការណ៍ទាំងនោះបានកន្លងផុតទៅបីថ្ងៃហើយ។
គេស្ញែងខ្លាចទាំងអស់គ្នា ហើយលើកតម្កើងសិរីរុងរឿងរបស់អុលឡោះដោយពោលថា៖ «មានណាពីដ៏ប្រសើរឧត្ដមម្នាក់ បានមកនៅក្នុងចំណោមយើងហើយ អុលឡោះមករំដោះប្រជារាស្ដ្ររបស់ទ្រង់»។
សូមលើកតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង ដែលបានប្រោសប្រទានពរគ្រប់យ៉ាងផ្នែកខាងវិញ្ញាណពីសូរ៉កាមកយើង ក្នុងអាល់ម៉ាហ្សៀស។
ដោយយើងរួមក្នុងអាល់ម៉ាហ្សៀសនេះ អុលឡោះបានលោះយើង ដោយឈាមរបស់អ៊ីសា និងលើកលែងទោសឲ្យយើងបានរួចពីបាប ស្របតាមគុណដ៏លើសលប់របស់ទ្រង់។
អ៊ីសាពុំបានយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺយកឈាមរបស់គាត់ផ្ទាល់ចូលទៅជូនក្នុងទីសក្ការៈម្ដងជាសូរេច ទាំងលោះយើងអស់កល្បជានិច្ចផង។
សូមសរសើរតម្កើងអុលឡោះ ជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើង។ អុលឡោះបានប្រោសយើងឲ្យកើតជាថ្មី ដោយប្រោសអ៊ីសាអាល់ម៉ាហ្សៀស ឲ្យរស់ឡើងវិញ ស្របតាមចិត្តមេត្ដាករុណាដ៏លើសលប់របស់ទ្រង់ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ
ទតតបទៅនាងអប៊ីកែលវិញថា៖ «សូមអរគុណអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលបានចាត់នាងឲ្យមកជួបខ្ញុំនៅថ្ងៃនេះ។