Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:68 - Khmer Christian Bible

68 «សូម​ឲ្យ​ព្រះអម្ចាស់​ ជា​ព្រះ​នៃ​អ៊ីស្រាអែល​ប្រកប​ដោយ​ព្រះពរ​ ដ្បិត​ព្រះអង្គ​បាន​មក​មើល​ និង​ធ្វើ​ឲ្យ​សេចក្ដី​ប្រោស​លោះ​សម្រាប់​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​បាន​សម្រេច​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

68 “ព្រះ​នៃ​អ៊ីស្រាអែល ជា​ព្រះអម្ចាស់​ដែល​សមនឹងទទួលការលើកតម្កើង ដ្បិត​ព្រះអង្គ​បាន​យាង​មករក​ប្រជារាស្ត្រ​របស់​ព្រះអង្គ ព្រមទាំង​ប្រោសលោះ​ពួកគេ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

68 «សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល បាន​ប្រកប​ដោយ​ព្រះពរ ដ្បិត​ព្រះ‌អង្គ​បាន​ទត​មើល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ហើយ​ក៏​បាន​ប្រោស​លោះ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

68 «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ‌នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​យាង​មក រំដោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

68 សូម​ឲ្យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះ‌គុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

68 «សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់‌នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដ្បិត​ទ្រង់​គាប់​ចិត្ត​មក រំដោះ​ប្រជា‌រាស្ដ្រ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




លូកា 1:68
24 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ជា​សេចក្ដី​សង្គ្រោះ​ឲ្យ​ផុត​ពី​ខ្មាំង​សត្រូវ​របស់​យើង​ និង​ពី​ដៃ​របស់​មនុស្ស​ទាំង​អស់​ដែល​ស្អប់​យើង​


ពួកគេ​នឹង​កម្ទេច​អ្នក​រាប​ដល់​ដី​ ព្រម​ជាមួយ​នឹង​កូន​ចៅ​របស់​អ្នក​ដែល​នៅ​ក្នុង​អ្នក​ផង​ ពួកគេ​ក៏​មិន​ទុក​ឲ្យ​ថ្ម​មួយ​ដុំ​ត្រួត​លើ​គ្នា​នៅ​ក្នុង​អ្នក​ដែរ​ ព្រោះ​អ្នក​ពុំ​បាន​ដឹង​ពី​ពេល​វេលា​នៃ​ការ​យាង​មក​ប្រោស​អ្នក​សោះ»។​


នៅ​វេលា​នោះ​ គាត់​បាន​មក​ក្បែរ​ ហើយ​អរ​ព្រះគុណ​ព្រះជាម្ចាស់​ និង​បាន​ប្រកាស​ប្រាប់​អំពី​ព្រះអង្គ​ដល់​អស់​អ្នក​ដែល​កំពុង​ទន្ទឹង​រង់ចាំ​សេចក្តី​ប្រោសលោះ​របស់​ក្រុង​យេរូសាឡិម។​


ហើយ​យើង​សង្ឃឹម​ថា​ លោក​ជា​ព្រះ​មួយ​អង្គ​ដែល​នឹង​សង្គ្រោះ​អ៊ីស្រាអែល​ ប៉ុន្ដែ​លើសពី​នេះ​ទៅ​ទៀត​ នេះ​ជា​ថ្ងៃ​ទី​បី​ហើយ​ តាំងពី​ហេតុការណ៍​ទាំង​នេះ​បាន​កើតឡើង។​


ហើយ​មនុស្ស​គ្រប់គ្នា​ក៏​មាន​សេចក្ដី​កោតខ្លាច​ ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ថា៖​ «មាន​អ្នក​នាំ​ព្រះបន្ទូល​ដ៏​ធំ​ម្នាក់​បាន​លេច​ឡើង​ក្នុង​ចំណោម​យើង​ហើយ»​ ហើយ​ពួកគេ​និយាយ​ទៀត​ថា៖​ «ព្រះជាម្ចាស់​បាន​មក​មើល​ប្រជា​រាស្ដ្រ​របស់​ព្រះអង្គ​ហើយ»។​


គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ ជា​ព្រះ​ដែល​បាន​ប្រទាន​ព្រះពរ​ដល់​យើងនៅ​ក្នុង​ព្រះគ្រិស្ដ​ឲ្យ​មាន​ព្រះពរ​ខាង​វិញ្ញាណ​គ្រប់​បែប​យ៉ាង​ពី​ស្ថានសួគ៌​


ហើយ​នៅ​ក្នុង​ព្រះអង្គ​ យើង​មាន​ការ​ប្រោសលោះ​តាមរយៈ​ឈាម​របស់​ព្រះអង្គ​ គឺ​ការ​លើក​លែង​ទោស​កំហុស​ទាំងឡាយ​ស្រប​តាម​ព្រះគុណ​ដ៏​បរិបូរ​របស់​ព្រះអង្គ​


ព្រះអង្គ​មិនបាន​យក​ឈាម​ពពែ​ឈ្មោល​ ឬ​ឈាម​កូន​គោ​ទេ​ តែ​បាន​យក​ឈាម​របស់​ព្រះអង្គ​ផ្ទាល់​ចូល​ក្នុង​ទី​បរិសុទ្ធ​បំផុត​តែ​ម្ដង​ជា​ការ​ស្រេច​ ទាំង​ទទួល​បាន​សេចក្ដី​ប្រោស​លោះ​ដ៏អស់​កល្ប​ជានិច្ច។​


គួរ​សរសើរ​ព្រះជាម្ចាស់​ ជា​ព្រះវរបិតា​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ដែល​បាន​បង្កើត​យើង​ជា​ថ្មី​ ស្រប​តាម​សេចក្ដី​មេត្តា​ករុណា​ដ៏​លើស​លប់​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​យើង​បាន​ចូលទៅក្នុង​សេចក្ដី​សង្ឃឹម​ដ៏​រស់​តាមរយៈ​ការ​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​របស់​ព្រះយេស៊ូ​គ្រិស្ដ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម