លោកុប្បត្តិ 14:20 - អាល់គីតាប20 សូមលើកតម្កើងអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្តាប់ដៃរបស់គាត់!»។ អ៊ីប្រាំបានយកអ្វីៗទាំងអស់ ដែលគាត់រឹបអូសបាន មកជូនស្តេចម៉ិលគីស្សាដែកមួយភាគដប់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 សូមឲ្យមានព្រះពរដល់ព្រះដ៏ខ្ពស់បំផុតដែលប្រគល់ពួកបច្ចាមិត្តរបស់អ្នកទៅក្នុងកណ្ដាប់ដៃរបស់អ្នក”។ អាប់រ៉ាមក៏ថ្វាយមួយភាគដប់ ពីរបស់ទាំងអស់ដល់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 សូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្ដាប់ដៃរបស់លោក»។ រួចលោកអាប់រ៉ាមក៏ថ្វាយមួយភាគក្នុងដប់ ពីគ្រប់របស់ទាំងអស់ដល់ព្រះបាទម៉ិលគីស្សាដែក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 សូមលើកតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្ដាប់ដៃរបស់លោក!»។ លោកអាប់រ៉ាមបានយកអ្វីៗទាំងអស់ដែលលោករឹបអូសបាន មកថ្វាយព្រះបាទម៉ិលគីស្សាដែកមួយភាគដប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ហើយសូមព្រះដ៏ខ្ពស់បំផុតបានប្រកបដោយព្រះពរ ជាព្រះដែលបានប្រគល់ខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃឯង រួចគាត់ក៏ថ្វាយ១ភាគក្នុង១០ ពីគ្រប់របស់ទាំងអស់ដល់ទ្រង់។ សូមមើលជំពូក |
យើងនឹងនាំម្សៅដំបូងរបស់យើង ព្រមទាំងជំនូនដែលយើងបានញែកទុកដោយឡែក គឺមានផ្លែឈើគ្រប់មុខ ស្រាទំពាំងបាយជូរថ្មី និងប្រេង មកជូនក្រុមអ៊ីមុាំ នៅក្នុងបន្ទប់អមនៃដំណាក់របស់អុលឡោះជាម្ចាស់នៃយើង។ យើងនឹងយកភោគផលពីដីរបស់យើង មួយភាគដប់ ជូនក្រុមលេវី។ ក្រុមលេវីត្រូវទៅប្រមូលយកផលទាំងនោះពីស្រុកភូមិ ដែលមានស្រែចម្ការរបស់យើង។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ចូរនាំយកជំនូនមួយភាគដប់ទាំងប៉ុន្មាន មកដាក់នៅក្នុងឃ្លាំង ដើម្បីឲ្យមានស្បៀងអាហារ ក្នុងដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើងនឹងបើកផ្ទៃមេឃ បង្ហូរពររបស់យើងដ៏លើសលប់មកលើអ្នករាល់គ្នា»។
ត្រូវបរិភោគជំនូនមួយភាគដប់ ដែលអ្នកញែកចេញពីស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកត្រង់កន្លែងដែលទ្រង់ជ្រើសរើស ទុកជាដំណាក់សម្រាប់សំដែងនាមរបស់ទ្រង់ ដើម្បីឲ្យអ្នករៀនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករហូតតទៅ។