ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 1:1 - អាល់គីតាប

ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា អុលឡោះ​បាន​ត្រាស់​ហៅ​ខ្ញុំ ឲ្យ​ធ្វើ​ជា​សាវ័ក និង​ជ្រើស​រើស​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ទ្រង់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពី​ខ្ញុំ ប៉ូល បាវបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ត្រូវបានត្រាស់ហៅ​ជា​សាវ័ក ទាំង​ត្រូវបាន​ញែកចេញ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​ប៉ូល​ជា​បាវបម្រើ​របស់​ព្រះគ្រិស្ដ​យេស៊ូ​ និង​ជា​សាវក​ម្នាក់​ដែល​ត្រូវ​បាន​ត្រាស់ហៅ​ ព្រមទាំង​ញែក​ចេញ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះជាម្ចាស់​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុល ជា​អ្នក​បម្រើ របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​សម្រាប់​ដំណឹង​ល្អ​របស់​ព្រះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​ ​របស់​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌ជា‌ម្ចាស់*​បាន​ត្រាស់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​សាវ័ក* និង​ជ្រើស​រើស​ខ្ញុំ​ឲ្យ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សំបុត្រ​ប៉ុល​ខ្ញុំ ជា​បាវ​បំរើ​របស់​ព្រះ‌យេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ជា​សាវក ទាំង​ញែក​ចេញ​ទុក​សំរាប់​ដំណឹង​ល្អ​នៃ​ព្រះ

សូមមើលជំពូក



រ៉ូម 1:1
73 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​លោក​អាំរ៉ាម​មាន ណាពី​ហារូន និង​ណាពី​ម៉ូសា។ គេ​បាន​ញែក​ណាពី​ហារូន និង​កូន​ចៅ​របស់​គាត់ ដើម្បី​បម្រើ​ការ​ក្នុង​ទី‌សក្ការៈ​វិសុទ្ធ​បំផុត រហូត​ត​ទៅ ព្រម​ទាំង​ជូន​គ្រឿង​ក្រអូប​ចំពោះអុលឡោះ‌តាអាឡា​បម្រើ​ការ‌ងារ​របស់​ទ្រង់ និង​ជូន​ពរ​ប្រជា‌ជន​ក្នុង​នាម​ទ្រង់ រហូត​ត​រៀង​ទៅ។


ម្នាល​អ្នក​កោះ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ខ្ញុំ! ម្នាល​ប្រជា‌ជន​នៅ​ស្រុក​ឆ្ងាយៗ​អើយ! ចូរ​ត្រង‌ត្រាប់​ស្ដាប់​ខ្ញុំ​និយាយ! អុលឡោះ‌តាអាឡា​ត្រាស់​ហៅ​ខ្ញុំ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ទ្រង់​ក៏​ហៅ​ចំ​ឈ្មោះ​ខ្ញុំ តាំង​ពី​មុន​ពេល​ខ្ញុំ​កើត​មក​ម៉្លេះ។


«យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេល ដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ យើង​ក៏​បាន​ញែក​អ្នក​ទុក​សម្រាប់​យើង តាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។ យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ណាពី សម្រាប់​ប្រជា‌ជាតិ​នានា»។


ក្រោយ​គេ​ចាប់​យ៉ះយ៉ា​យក​ទៅ​ឃុំ‌ឃាំង​អ៊ីសា​ទៅ​ស្រុក​កាលី‌ឡេ ហើយ​ប្រកាស​ដំណឹង‌ល្អ​របស់​អុលឡោះ។


បើ​អ្នក​ណា​ចង់​បម្រើ​ខ្ញុំ អ្នក​នោះ​ត្រូវ​មក​តាម​ខ្ញុំ ខ្ញុំ​នៅ​ទី​ណា អ្នក​បម្រើ​របស់​ខ្ញុំ​ក៏​នឹង​នៅ​ទី​នោះ​ដែរ។ បើ​អ្នក​ណា​បម្រើ​ខ្ញុំ អុលឡោះ​ជា​បិតា​នឹង​លើក​កិត្ដិយស​អ្នក​នោះ»។


ខ្ញុំ​មិន​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​អ្នក​បម្រើ​ទៀត​ទេ ព្រោះ​អ្នក​បម្រើ​មិន​យល់​កិច្ចការ​ដែល​ម្ចាស់​របស់​ខ្លួន​ប្រព្រឹត្ដ​នោះ​ឡើយ។ ខ្ញុំ​ចាត់​ទុក​អ្នក​រាល់​គ្នា​ជា​មិត្ដ​សម្លាញ់ ដ្បិត​អ្វីៗ​ដែល​ខ្ញុំ​បាន​ឮ​ពី​អុលឡោះ​ជា​បិតា​មក ខ្ញុំ​ក៏​បាន​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ហើយ​ដែរ។


ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បម្រើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀត‌បៀន​ខ្ញុំ គេ​មុខ​ជា​បៀត‌បៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្ដិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។


ពេល​នោះ លោក​សូល ដែល​ហៅ​ថា​ប៉ូល បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​អេលី‌ម៉ាស


ប៉ុន្ដែ ខ្ញុំ​មិន​ខ្វល់​នឹង​ជីវិត​របស់​ខ្ញុំ​ទេ ឲ្យ​តែ​ខ្ញុំ​បាន​បង្ហើយ​មុខ‌ងារ និង​សម្រេច​កិច្ចការ​ដែល​អ៊ីសា‌ជាអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ផ្ដល់​សក្ខី‌ភាព អំពី​ដំណឹង‌ល្អ​នៃ​ក្តី​មេត្តា​របស់​អុលឡោះ។


លោក​មេ​បញ្ជា​ការ​ក៏​អនុញ្ញាត​ឲ្យ។ លោក​ប៉ូល​ឈរ​នៅ​លើ​កាំ​ជណ្ដើរ ហើយ​លើក​ដៃ​ធ្វើ​សញ្ញា​ទៅ​ប្រជា‌ជន ពេល​នោះ ប្រជា‌ជន​នៅ​ស្ងាត់​ជ្រៀប ហើយ​គាត់​មាន​ប្រសាសន៍​ទៅ​គេ​ជា​ភាសា​ហេប្រឺ​ថា៖


ពេល​នោះ អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា “ទៅ​ចុះ ដ្បិត​យើង​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​រក​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ”»។


ខ្ញុំ​ក៏​ដួល ហើយ​ឮ​សំឡេង​មួយ​ពោល​មក​ខ្ញុំ​ថា “សូល​អើយ សូល! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ​ដូច្នេះ?”។


ស្តេច​អគ្រីប៉ា​បាន​ប្រាប់​ទៅ​លោក​ប៉ូល​ថា៖ «អ្នក​មាន​សិទ្ធិ​និយាយ​ការ‌ពារ​ខ្លួន​នៅ​ពេល​នេះ​បាន!»។ លោក​ប៉ូល​លើក​ដៃ​ឡើង មាន​ប្រសាសន៍​ថា៖


ពេល​នោះ យើង​ខ្ញុំ​ដួល​ទាំង​អស់​គ្នា ហើយ​ខ្ញុំ​បាន​ឮ​សំឡេង​ពោល​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេប្រឺ​ថា “សូល​សូល​អើយ! ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​បៀត‌បៀន​ខ្ញុំ? អ្នក​ខំ​ប្រឹង​តយុទ្ធ​នឹង​ខ្ញុំ ដូច​គោ​ជល់​នឹង​ជន្លួញ​ដូច្នេះ​មិន​កើត​ទេ”។


ព្រោះ​ពី​យប់​មិញ​មាន​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ ដែល​ខ្ញុំ​ជឿ និង​គោរព​បម្រើ​បាន​មក​ជិត​ខ្ញុំ


ប៉ុន្ដែ អ៊ីសា‌ជាអម្ចាស់​មាន​ប្រសាសន៍​មក​គាត់​វិញ​ថា៖ «អញ្ជើញ​ទៅ​ចុះ! ដ្បិត​ខ្ញុំ​ជ្រើស​រើស​បុរស​នេះ ដើម្បី​ប្រើ​គាត់​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជាតិ និង​ស្ដេច​នានា ព្រម​ទាំង​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​ស្គាល់​នាម​ខ្ញុំ។


ដ្បិត​ខ្ញុំ​មិន​ខ្មាស​នឹង​ប្រកាស​ដំណឹង‌ល្អ​ទេ ព្រោះ​ដំណឹង‌ល្អ​នេះ​ជា​អំណាច​របស់​អុលឡោះ សម្រាប់​សង្គ្រោះ​អស់​អ្នក​ដែល​ជឿ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក សាសន៍​ក្រិក។


តាម​រយៈ​បុត្រា គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ យើង​ខ្ញុំ​បាន​ទទួល​សេចក្តី​ប្រណី‌សន្តោស និង​មុខ‌ងារ​ជា​សាវ័ក ដើម្បី​នាំ​ជាតិ​សាសន៍​ទាំង​អស់​ប្រតិបត្ដិ​តាម​ជំនឿ សម្រាប់​លើក​តម្កើង​នាម​គាត់។


អុលឡោះ​ដែល​ខ្ញុំ​គោរព​បម្រើ​យ៉ាង​ស្មោះ​ដោយ​ប្រកាស​ដំណឹង‌ល្អ អំពី​បុត្រា​របស់​ទ្រង់​ធ្វើ​ជា​សាក្សី​ស្រាប់​ហើយ​ថា ខ្ញុំ​តែងតែ​នឹក​គិត​ដល់​បង​ប្អូន​ជា‌និច្ច


ខ្ញុំ​សូម​ជម្រាប​បង​ប្អូន​ជា​សាសន៍​ដទៃ ក្នុង​នាម​ខ្ញុំ​ជា​សាវ័ក​សម្រាប់​សាសន៍​ដទៃ​ថា ខ្ញុំ​យក​ចិត្ដ​ទុក​ដាក់​បំពេញ​មុខ‌ងារ​របស់​ខ្ញុំ ឲ្យ​បាន​ល្អ​ប្រសើរ


ឲ្យ​បម្រើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​សម្រាប់​សាសន៍​ដទៃ។ ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ​របស់​អុលឡោះ​ជា​មុខ‌ងារ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ប្រគល់​ខ្លួន​ទុក​ជា​ជំនូន​ដែល​គាប់​ចិត្ត​អុលឡោះ និង​ជា​ជំនូន​ដែល​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ។


ខ្ញុំ​ដឹង​ថា​ពេល​ខ្ញុំ​មក​រក​បង​ប្អូន​នោះ ខ្ញុំ​មាន​ទាំង​ពរ​គ្រប់​យ៉ាង​របស់​អាល់ម៉ា‌ហ្សៀស​មក​ជា​មួយ​ផង។


ដ្បិត​មនុស្ស​ប្រភេទ​នេះ​មិន​បម្រើ​អាល់ម៉ា‌ហ្សៀស‌ជា‌អម្ចាស់​នៃ​យើង​ទេ គឺ​គេ​បម្រើ​ក្រពះ​របស់​គេ​វិញ ហើយ​បញ្ឆោត​អ្នក​ដែល​មាន​ចិត្ដ​ស្លូត​ត្រង់ ដោយ​ប្រើ​ពាក្យ​សំដី​ពីរោះៗ និង​ពាក្យ​បញ្ចើច​បញ្ចើ។


អុលឡោះ​មាន​អំណាច នឹង​ធ្វើ​ឲ្យ​បង​ប្អូន​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន ស្រប​តាម​ដំណឹង‌ល្អ​របស់​ខ្ញុំ និង​ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​ប្រកាស​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស តាម​តែ​អុលឡោះ​បាន​សំដែង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​ទ្រង់​លាក់​ទុក​តាំង​ពី​ដើម​រៀង​មក


ខ្ញុំ ប៉ូល ជា​អ្នក​ដែល​អុលឡោះ​គាប់​ចិត្ត​ត្រាស់​ហៅ ឲ្យ​ធ្វើ​ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ខ្ញុំ និង​លោក​សូស្ដែន


តើ​ខ្ញុំ​គ្មាន​សេរី‌ភាព​ទេ​ឬ? តើ​ខ្ញុំ​មិន​មែន​ជា​សាវ័ក​ទេ​ឬ? តើ​ខ្ញុំ​មិន​បាន​ឃើញ​អ៊ីសា‌ជាអម្ចាស់​របស់​យើង​ទេ​ឬ? តើ​បង​ប្អូន​មិន​មែន​ជា​ស្នា​ដៃ​របស់​ខ្ញុំ ក្នុង​ការ​បម្រើ​អ៊ីសា‌ជាអម្ចាស់​ទេ​ឬ?


ខ្ញុំ ប៉ូល ដែល​អុលឡោះ​គាប់​ចិត្ត​តែង‌តាំង​ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ខ្ញុំ និង​លោក​ធីម៉ូ‌ថេ សូម​ជម្រាប​មក​ក្រុម‌ជំអះ​របស់​អុលឡោះ​នៅ​ក្រុង​កូរិន‌ថូស និង​ជម្រាប​មក​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់ នៅ​ស្រុក​អាខៃ​ទាំង​មូល។


ខ្ញុំ​យល់​ឃើញ​ថា ខ្ញុំ​មិន​មែន​អន់​ជាង​អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​មហា​សាវ័ក​ទាំង​នោះ ត្រង់​កន្លែង​ណា​មួយ​ឡើយ


ពេល​ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ របស់​អុលឡោះ ប្រាប់​បង​ប្អូន​ដោយ​ឥត​គិត​ថ្លៃ​នោះ ខ្ញុំ​បាន​បន្ទាប​ខ្លួន ដើម្បី​ឲ្យ​បង​ប្អូន​បាន​ថ្កើង​ឡើង។ តើ​ខ្ញុំ​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា​ខ្ញុំ​ធ្វើ​ខុស​ឬ?។


ខ្ញុំ​និយាយ​ដូច្នេះ ដូច​ជា​មនុស្ស​លេលា​ហើយ គឺ​មក​ពី​បង​ប្អូន​បង្ខំ​ខ្ញុំ ដ្បិត​បង​ប្អូន​ហ្នឹង​ហើយ​ដែល​ត្រូវ​គាំ​ទ្រ​ខ្ញុំ ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ឥត​បាន​ការ​ក្ដី ក៏​ខ្ញុំ​មិន​អន់​ជាង​មហា​សាវ័ក​ទាំង​នោះ​ដែរ។


ពេល​ខ្ញុំ​បាន​ទៅ​ដល់​ក្រុង​ត្រូអាស ដើម្បី​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស ទោះ​បី​អ៊ីសា‌ជាអម្ចាស់​បាន​បើក​ឱកាសឲ្យ​ខ្ញុំ​ក៏​ដោយ ក៏​ចិត្ដ​ខ្ញុំ​ពុំ​បាន​ស្ងប់​ដែរ​ព្រោះ​រក​លោក​ទីតុស​មិន​ឃើញ។


យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់ ហើយ​យើង​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​បង​ប្អូន ព្រោះ​តែ​អ៊ីសា​នេះ​ហើយ។


ខ្ញុំ ប៉ូល ជា​សាវ័ក ដែល​មិន​មែន​តែង‌តាំង​ឡើង​ដោយ​មនុស្ស​លោក ឬ​ដោយ​ជន​ណា​ម្នាក់​នោះ​ឡើយ គឺ​តែង‌តាំង​ឡើង​ដោយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​អុលឡោះ​ជា​បិតា ដែល​ប្រោស​អ៊ីសា​ឲ្យ​រស់​ឡើង​វិញ។


ខ្ញុំ ប៉ូល អុលឡោះ​គាប់​ចិត្ត​តាំង​ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​សូម​ជម្រាប​មក​បង​ប្អូន​ជា​ប្រជា‌រាស្ដ្រ​បរិសុទ្ធ [នៅ​ក្រុង​អេភេ‌សូ] ដែល​ជឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ដោយ​រួម​ក្នុង​អាល់ម៉ា‌ហ្សៀស បង​ប្អូន​បាន​ស្ដាប់​បន្ទូល​នៃ​សេចក្ដី​ពិត ជា​ដំណឹង‌ល្អ​ដែល​សង្គ្រោះ​បង​ប្អូន។ ក្នុង​អាល់ម៉ា‌ហ្សៀស​បង​ប្អូន​ក៏​បាន​ជឿ ហើយ​បាន​ទទួល​សញ្ញា​ដៅ​សំគាល់​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដែរ។


គឺ​អ៊ីសា​នេះ​ហើយ ដែល​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​មាន​មុខ‌ងារ​ជា​សាវ័ក ឲ្យ​អ្នក​ខ្លះ​ថ្លែង​បន្ទូល​នៃ​អុលឡោះ​អ្នក​ខ្លះ​ផ្សាយ​ដំណឹង‌ល្អ​អ្នក​ខ្លះ​ជា​អ្នក​គង្វាល និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​បង្រៀន


នៅ​គ្រា​នោះ អុលឡោះ‌តាអាឡា​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី ទុក​ដោយ​ឡែក ដើម្បី​ឲ្យ​ពួក​គេ​សែង​ហិប​នៃ​សម្ពន្ធ​មេត្រីរបស់អុលឡោះ‌តាអាឡា ឲ្យ​ពួក​គេ​បម្រើ​ទ្រង់ និង​ជូន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាម​ទ្រង់ ដូច​ពួក​គេ​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ។


យើង​ខ្ញុំ ប៉ូល និង​ធីម៉ូ‌ថេ​ជា​អ្នក​បម្រើ​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា សូម​ជម្រាប​មក​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់ ដែល​រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​នៅ​ក្រុង​ភីលីព ព្រម​ទាំង​អស់​លោក​អភិបាល និង​អ្នក​ជំនួយ​សូម​ជ្រាប។


និងឲ្យ​មនុស្ស​គ្រប់​ភាសា ប្រកាស​ឡើងថា អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ដើម្បី​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ ជា​បិតា។


ខ្ញុំ ប៉ូល ដែល​អុលឡោះ​គាប់​ចិត្ត​តែង‌តាំង​ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​លោក​ធីម៉ូ‌ថេ


ខ្ញុំ​បាន​ទទួល​មុខ‌ងារ​បម្រើ​ក្រុម‌ជំអះ​នេះ តាម​ការ​ចាត់​ចែង ដែល​អុលឡោះ​បាន​ផ្ទុក‌ផ្ដាក់​ឲ្យ​ខ្ញុំ​ធ្វើ គឺ​ណែ‌នាំ​បង​ប្អូន​ឲ្យ​ស្គាល់​បន្ទូល​របស់​ទ្រង់​បាន​សព្វ​គ្រប់។


គឺ​ក្រោយ​ពេល​យើង​បាន​រង​ទុក្ខ​លំបាក និង​ត្រូវ​គេ​ជេរ​ប្រមាថ​នៅ​ក្រុង​ភីលីព​នោះ​មក ដូច​បង​ប្អូន​ជ្រាប​ស្រាប់ អុលឡោះ​បាន​ប្រទាន​ឲ្យ​យើង​មាន​ចិត្ដ​អង់‌អាច​ប្រកាស​ដំណឹង‌ល្អ​របស់​ទ្រង់​ដល់​បង​ប្អូន ទោះ​បី​ត្រូវ​តយុទ្ធ​ពុះ‌ពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។


ដោយ​យើង​ជាប់​ចិត្ដ​ស្រឡាញ់​បង​ប្អូន​ខ្លាំង​យ៉ាង​នេះ យើង​មាន​បំណង​មិន​ត្រឹម​តែ​ប្រគល់​ដំណឹង‌ល្អ​ជូន​បង​ប្អូន​ប៉ុណ្ណោះ​ទេ គឺ​រហូត​ដល់​ទៅ​ស៊ូ​ប្ដូរ​ជីវិត សម្រាប់​បង​ប្អូន​ថែម​ទៀត​ផង ដ្បិត​យើង​ស្រឡាញ់​បង​ប្អូន​ខ្លាំង​ណាស់!។


បង​ប្អូន​អើយ បង​ប្អូន​ពិត​ជា​នឹក​ចាំ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ទាំង​នឿយ‌ហត់​នោះ​មិន​ខាន គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង‌ល្អ​របស់​អុលឡោះ​ដល់​បង​ប្អូន យើង​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។


ខ្ញុំ ប៉ូល ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា តាម​បញ្ជា​របស់​អុលឡោះ ជា​ម្ចាស់​សង្គ្រោះ​នៃ​យើង និង​តាម​បញ្ជា​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​ទី​សង្ឃឹម​នៃ​យើង


អ៊ីសា​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​សក្ខី‌ភាព​នេះ ឲ្យ​ខ្ញុំ​ធ្វើ​ជា​សាវ័ក និង​ធ្វើ​ជា​តួន​អប់រំ​សាសន៍​ដទៃ​អំពី​ជំនឿ និង​អំពី​សេចក្ដី​ពិត។ ខ្ញុំ​និយាយ​ពិត ឥត​កុហក​ទេ។


អុលឡោះ​បាន​តែង‌តាំង​ខ្ញុំ ឲ្យ​ប្រកាស​ដំណឹង‌ល្អ​នេះ ក្នុង​ឋានៈ​ជា​សាវ័ក និង​ជា​តួន​អប់រំ។


ខ្ញុំ ប៉ូល ជា​អ្នក​បម្រើ​របស់​អុលឡោះ និង​ជា​សាវ័ក​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។ អុលឡោះ​ចាត់​ខ្ញុំ​ឲ្យ​នាំ​អស់​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​មាន​ជំនឿ និង​ស្គាល់​ច្បាស់​នូវ​សេចក្ដី​ពិត ដែល​ជា​គ្រឹះ​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​ទ្រង់។


គ្មាន​នរណា​តាំង​ខ្លួន​ឯង​ឲ្យ​បំពេញ​មុខ‌ងារ​ដ៏​ប្រសើរ​នេះ​បាន​ឡើយ គឺ​ទាល់​តែ​អុលឡោះ​ត្រាស់​ហៅ​ដូច​ណាពី​ហារ៉ូន ទើប​បំពេញ​បាន។


មាន​តែ​មូស្ទី​ដ៏​ប្រសើរ​ដូច​អ៊ីសា​នេះ​ហើយ ដែល​យើង​ត្រូវ​ការ គឺ​មូស្ទី​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង ខុស​ប្លែក​ពី​មនុស្ស​បាប ព្រម​ទាំង​ខ្ពង់‌ខ្ពស់​លើស​សូរ៉កា​ទៅ​ទៀត។


ខ្ញុំ យ៉ាកកូប ជា​អ្នក​បម្រើ​អុលឡោះ និង​ជា​អ្នក​បម្រើ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស សូម​ជម្រាប​មក​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ ដែល​បែក​ខ្ញែក​គ្នា​ក្នុង​ពិភព​លោក​ទាំង​មូល សូម​ជ្រាប។


ពេល​កំណត់ ដែល​អុលឡោះ​ចាប់​ផ្តើម​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​មក​ដល់​ហើយ គឺ​ទ្រង់​វិនិច្ឆ័យ​ទោស​ប្រជា‌រាស្ដ្រ​របស់​ទ្រង់​មុន​គេ។ ប្រសិន​បើ​ទ្រង់​ចាប់​ផ្ដើម​វិនិច្ឆ័យ​ទោស​ពី​យើង​ទៅ​ហើយ ចុះ​ទំរាំ​បើ​អស់​អ្នក​ដែល​ពុំ​ព្រម​ជឿ​ដំណឹង‌ល្អ​របស់​អុលឡោះ​វិញ តើ​នឹង​ធ្លាក់​ទៅ​ដល់​កំរិត​ណា!។


ខ្ញុំ ស៊ីម៉ូន​ពេត្រុស ជា​អ្នក​បម្រើ និង​ជា​សាវ័ក​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស សូម​ជម្រាប​មក​បង​ប្អូន​ដែល​បាន​ទទួល​ជំនឿ ដោយ‌សារ​សេចក្ដី​សុចរិត​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​ម្ចាស់ និង​ជា​អ្នក‌សង្គ្រោះ​របស់​យើង។ ជំនឿ​របស់​បង​ប្អូន ក៏​មាន​តម្លៃ​ដូច​ជំនឿ​របស់​យើង​ដែរ។


ខ្ញុំ យូដាស ជា​អ្នក​បម្រើ​របស់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​ជា​ប្អូន​របស់​លោក​យ៉ាកកូប សូម​ជម្រាប​មក​បង​ប្អូន​ដែល​អុលឡោះ​ជា​បិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ទ្រង់​ស្រឡាញ់ ហើយ​បម្រុង​ទុក​សម្រាប់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សូម​ជ្រាប។


នេះ​ជា​ហេតុ‌ការណ៍​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​បាន​សំដែង​ឲ្យ​ឃើញ គឺ​អុលឡោះ​ប្រទាន​ឲ្យ​អ៊ីសា​បង្ហាញ​ព្រឹត្ដិ‌ការណ៍ ដែល​ត្រូវ​តែ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ឲ្យ​ពួក​អ្នក​បម្រើ​របស់​គាត់​ដឹង។ អ៊ីសា​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ ឲ្យ​មក​ប្រាប់​លោក​យ៉ូហាន​ជា​អ្នក​បម្រើ​របស់​គាត់


ម៉ាឡា‌អ៊ីកាត់​ពោល​មក​ខ្ញុំ​ថា៖ «ពាក្យ​ទាំង​នេះ​សុទ្ធ​តែ​ជា​ពាក្យ​ពិត គួរ​ឲ្យ​ជឿ។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​ប្រទាន​រស​របស់​ទ្រង់​ដល់​ពួក​ណាពី ទ្រង់​បាន​ចាត់​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់ ឲ្យ​មក​ប្រាប់​ពួក​អ្នក​បម្រើ​ទ្រង់​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​មាន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។


ក៏​ប៉ុន្ដែ ម៉ាឡា‌អ៊ីកាត់​ពោល​មក​ខ្ញុំ​ថា៖ «កុំ​ថ្វាយ‌បង្គំ​ខ្ញុំ​អី! ខ្ញុំ​ជា​អ្នក​រួម​ការ‌ងារ​ជា​មួយ​អ្នក​ទេ​តើ ហើយ​ខ្ញុំ​ក៏​រួម​ការ‌ងារ​ជា​មួយ​ពួក​ណាពី ដែល​ជា​បង​ប្អូន​របស់​អ្នក និង​ជា​មួយ​អស់​អ្នក​ប្រតិបត្ដិ​តាម​សេចក្ដី​ដែល​មាន​ចែង​ក្នុង​គីតាប​នេះ​ដែរ។ ត្រូវ​ថ្វាយ‌បង្គំ​អុលឡោះ​វិញ!»។