Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 15:20 - អាល់គីតាប

20 ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បម្រើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀត‌បៀន​ខ្ញុំ គេ​មុខ​ជា​បៀត‌បៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្ដិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្ដិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ចូរ​នឹកចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ថា​: ‘បាវបម្រើ​មិន​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ’។ ប្រសិនបើ​គេ​បៀតបៀន​ខ្ញុំ គេ​នឹង​បៀតបៀន​អ្នករាល់គ្នា​ដែរ​។ ប្រសិនបើ​គេ​កាន់តាម​ពាក្យ​របស់ខ្ញុំ គេ​នឹង​កាន់តាម​ពាក្យ​របស់អ្នករាល់គ្នា​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ប៉ុន្ដែ​ចូរ​នឹកចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ថា​ បាវបម្រើ​មិន​ដែល​ធំជាង​ចៅហ្វាយ​របស់​ខ្លួន​ទេ​ បើ​គេ​បាន​បៀតបៀន​ខ្ញុំ​ទៅ​ហើយ​ នោះ​គេ​មុខជា​បៀតបៀន​អ្នក​រាល់គ្នា​ដែរ​ បើ​គេ​កាន់​តាម​ពាក្យ​របស់​ខ្ញុំ​ នោះ​គេ​មុខជា​កាន់​តាម​ពាក្យ​របស់អ្នក​រាល់គ្នា​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ​ថា "បាវ​បម្រើ​មិន​មែន​ធំ​ជាង​ចៅ‌ហ្វាយ​ឡើយ"។ ប្រសិន‌បើ​គេ​បាន​បៀត‌បៀន​ខ្ញុំ គេ​នឹង​បៀត‌បៀន​អ្នក​រាល់​គ្នា ហើយ​បើ​គេ​បាន​កាន់​តាម​ពាក្យ​ខ្ញុំ គេ​ក៏​នឹង​កាន់​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ចូរ​នឹក​ចាំ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ថា “អ្នក​បម្រើ​មិន​ធំ​ជាង​ម្ចាស់​ឡើយ”។ ប្រសិន​បើ​គេ​បៀត‌បៀន​ខ្ញុំ គេ​មុខ​ជា​បៀត‌បៀន​អ្នក​រាល់​គ្នា ប្រសិន​បើ​គេ​ប្រតិបត្តិ​តាម​ពាក្យ​ខ្ញុំ គេ​មុខ​ជា​ប្រតិបត្តិ​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ចូរ​នឹក​ចាំ​ពី​ពាក្យ​ដែល​ខ្ញុំ​បាន​ប្រាប់​រួច​ហើយ​ថា បាវ​មិន​មែន​ធំ​ជាង​ចៅហ្វាយ​ទេ បើ​គេ​បាន​បៀត‌បៀន​ដល់​ខ្ញុំ នោះ​គេ​នឹង​បៀត‌បៀន​ដល់​អ្នក​រាល់​គ្នា ហើយ​បើ​គេ​បាន​កាន់​តាម​ពាក្យ​ខ្ញុំ នោះ​គេ​នឹង​កាន់​តាម​ពាក្យ​របស់​អ្នក​រាល់​គ្នា​ដែរ

សូមមើលជំពូក ចម្លង




យ៉ូហាន 15:20
22 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​យើង​ចាត់​អ្នក​ទៅ​រក​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ដែល​មិន​ចង់​ស្ដាប់​អ្នក ព្រោះ​ពួក​គេ​មិន​ព្រម​ស្ដាប់​យើង។ ពូជ‌ពង្ស​អ៊ីស្រ‌អែល​ទាំង​មូល​ជា​មនុស្ស​ក្បាល​រឹង និង​មាន​ចិត្ត​ចចេស។


ពុំ​ដែល​មាន​សិស្ស​ណា​ចេះ​ជាង​តួន​ឡើយ ហើយ​ក៏​ពុំ​ដែល​មាន​អ្នក​បម្រើ​ណា​ធំ​ជាង​ម្ចាស់​ដែរ


គេ​ជម្រាប​អ៊ីសា​ថា៖ «យើង​ខ្ញុំ​អាច​ទទួល​បាន»។ អ៊ីសា​មាន​ប្រសាសន៍​ថា៖ «អ្នក​នឹង​ទទួល​ពែង​ដែល​ខ្ញុំ​ត្រូវ​ទទួល និង​ទទួល​ពិធី​ជ្រមុជ​ដែល​ខ្ញុំ​ត្រូវ​ទទួល​បាន​មែន


លោក​ស៊ីម្មាន​ជូន​ពរ​អ្នក​ទាំង​ពីរ ហើយ​និយាយ​ទៅ​កាន់​នាង​ម៉ារីយំ ជា​ម្តាយ​ថា៖ «អុលឡោះ​បាន​ចាត់​កូន​នេះ​មក ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ច្រើន​នាក់​ដួល ឬ​ងើប​ឡើង​វិញ។ កូន​នេះ​ជា​ទី​សំគាល់​មួយ​បង្ហាញ​អំពី​ការ​សង្គ្រោះ​របស់​អុលឡោះ តែ​មាន​មនុស្ស​ជា​ច្រើន​នឹង​ជំទាស់​ប្រឆាំង។


ពុំ​ដែល​មាន​សិស្ស​ណា​ធំ​ជាង​តួន​ឡើយ ប៉ុន្តែ សិស្ស​ដែល​បាន​ទទួល​ចំណេះ​សព្វ​គ្រប់ អាច​ស្មើ​នឹង​តួន​បាន។


ជន‌ជាតិ​យូដា​នាំ​គ្នា​រើស​ដុំ​ថ្ម​ម្ដង​ទៀត បម្រុង​នឹង​គប់​សម្លាប់​អ៊ីសា។


ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ​ផារីស៊ី​បាន​ចេញ​បញ្ជា​ថា បើ​អ្នក​ណា​ដឹង​អ៊ីសា​នៅ​ឯ​ណា ត្រូវ​ប្រាប់​គេ ដើម្បី​ឲ្យ​គេ​ចាប់​អ៊ីសា។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​បម្រើ​មិន​ដែល​ធំ​ជាង​ម្ចាស់​ឡើយ រីឯ​អ្នក​ដែល​គេ​ចាត់​ឲ្យ​ទៅ​ក៏​មិន​ដែល​ធំ​ជាង​អ្នក​ចាត់​ខ្លួន​ឲ្យ​ទៅ​នោះ​ដែរ។


ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​យូដា​នាំ​គ្នា​បៀត‌បៀន​អ៊ីសា ព្រោះ​អ៊ីសា​ធ្វើ​ការ​នោះ​នៅ​ថ្ងៃ​ជំអាត់។


ពួក​ខាង​គណៈ​ផារីស៊ី​បាន​ដឹង​សេចក្ដី​ទាំង​អស់​ដែល​បណ្ដា‌ជន​ខ្សឹប​ខ្សៀវ​គ្នា​អំពី​អ៊ីសា។ ពេល​នោះ​ពួក​អ៊ីមុាំ និង​ពួក​ខាង​គណៈ‌ផារីស៊ី ក៏​ចាត់​កង​រក្សា​ម៉ាស្ជិទ​ឲ្យ​មក​ចាប់​អ៊ីសា។


ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​ខ្ញុំ អ្នក​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ»។


ជន‌ជាតិ​យូដា​ជម្រាប​អ៊ីសា​ថា៖ «ឥឡូវ​នេះ យើង​ដឹង​ច្បាស់​ហើយ​ថា​អ្នក​ពិត​ជា​មាន​អ៊ីព្លេស​ចូល​មែន។ អ៊ីព្រហ៊ីម និង​ពួក​ណាពី​បាន​ស្លាប់​ទៅ​ហើយ រីឯ​អ្នក​វិញ អ្នក​ហ៊ាន​ពោល​ថា អ្នក​ណា​កាន់​តាម​ពាក្យ​របស់​អ្នក អ្នក​នោះ​មិន​ស្លាប់​សោះ​ឡើយ។


ពួក​គេ​ក៏​រើស​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​អ៊ីសា ប៉ុន្ដែ អ៊ីសា​ភៀស​ខ្លួន​ចេញ​ពី​ម៉ាស្ជិទ​បាត់​ទៅ។


លោក​ដាស់‌តឿន​ពួក​សិស្ស​ឲ្យ​តាំង​ចិត្ដ​មាំ‌មួន និង​លើក​ទឹក​ចិត្ដ​គេ​ឲ្យ​មាន​ជំនឿ​ខ្ជាប់‌ខ្ជួន ដោយ​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​វេទនា​ជា​ច្រើន ដើម្បី​ឲ្យ​បាន​ចូល​ក្នុង​នគរ​របស់​អុលឡោះ»។


យើង​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​យ៉ាង​នឿយ‌ហត់​ដោយ​កម្លាំង​ខ្លួន​ឯង​ផ្ទាល់។ ពេល​គេ​ជេរ​យើង យើង​ឲ្យ​ពរ​គេ​វិញ ពេល​គេ​បៀត‌បៀន យើង​ស៊ូ​ទ្រាំ


គេ​បៀត‌បៀន​យើង​មែន តែ​អុលឡោះ​មិន​បោះ​បង់​យើង​ចោល​ឡើយ គេ​វាយ​ដំ​យើង​មែន តែ​យើង​មិន​ស្លាប់​បាត់​បង់​ជីវិត​ឡើយ។


អ្នក​ទាំង​នោះ​បាន​ធ្វើ​គុត​អ៊ីសា‌ជាអម្ចាស់ និង​សម្លាប់​ពួក​ណាពី ព្រម​ទាំង​ធ្វើ​ទុក្ខ​បៀត‌បៀន​យើង​ទៀត​ផង។ អ្នក​ទាំង​នោះ​មិន​គាប់​ចិត្ត​អុលឡោះ​ទេ ហើយ​គេ​ក៏​ជា​ខ្មាំង​សត្រូវ​នឹង​មនុស្ស​លោក​ទាំង​អស់!


អស់​អ្នក​ដែល​ចង់​រស់​នៅ ដោយ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា មុខ​ជា​ត្រូវ​គេ​បៀត‌បៀន​ដូច្នេះ​ឯង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​តប​មក​ថា៖ «ចូរ​ស្តាប់​តាម​ពាក្យ​សំដី​ទាំង​ប៉ុន្មាន​របស់​ប្រជា‌ជន​ដែល​បាន​ទាម​ទារ​នោះ​ចុះ។ មិន​មែន​អ្នក​ទេ​ដែល​ពួក​គេ​បោះ​បង់​ចោល គឺ​យើង​ទេ​តើ​ដែល​ពួក​គេ​បោះ​បង់​ចោល ពួក​គេ​មិន​ចង់​ឲ្យ​យើង​សោយ​រាជ្យ​លើ​ពួក​គេ​ទៀត​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម