អុលឡោះតាអាឡានៅជាមួយយូសុះ ការអ្វីដែលគាត់ធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ គាត់រស់នៅក្នុងផ្ទះម្ចាស់របស់គាត់ ដែលជាជនជាតិអេស៊ីបនោះ។
យ៉ូស្វេ 1:5 - អាល់គីតាប ជារៀងរាល់ថ្ងៃក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកបានឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសាដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានអ្នកណានឹងអាចឈរនៅមុខអ្នកបានឡើយ គឺអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។ យើងនឹងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ។ យើងនឹងមិនចាកចោលអ្នក ក៏មិនបោះបង់ចោលអ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជារៀងរាល់ថ្ងៃ ក្នុងជីវិតរបស់អ្នក គ្មាននរណាអាចប្រឈមមុខតទល់នឹងអ្នកឡើយ។ យើងស្ថិតនៅជាមួយអ្នក ដូចយើងធ្លាប់ស្ថិតនៅជាមួយម៉ូសេដែរ។ យើងនឹងជួយអ្នកជានិច្ច យើងមិនបោះបង់ចោលអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងគ្មានអ្នកណាអាចឈរនៅមុខឯង នៅគ្រប់១ជីវិតឯងបានឡើយ អញនឹងនៅជាមួយនឹងឯង ដូចជាបាននៅជាមួយនឹងម៉ូសេដែរ អញមិនដែលខាននឹងប្រោសឯង ក៏មិនដែលបោះបង់ចោលឯងឡើយ |
អុលឡោះតាអាឡានៅជាមួយយូសុះ ការអ្វីដែលគាត់ធ្វើ សុទ្ធតែបានលទ្ធផលល្អទាំងអស់។ គាត់រស់នៅក្នុងផ្ទះម្ចាស់របស់គាត់ ដែលជាជនជាតិអេស៊ីបនោះ។
សូមអុលឡោះតាអាឡានៅជាមួយស្តេចស៊ូឡៃម៉ាន ដូចទ្រង់បាននៅជាមួយស្តេចដែរ! សូមទ្រង់ប្រទានឲ្យរាជ្យរបស់ស្តេចស៊ូឡៃម៉ានបានរុងរឿង លើសរាជ្យរបស់ស្តេចទតជាអម្ចាស់ទៅទៀត!»។
ប្រសិនបើអ្នកស្តាប់សេចក្តីទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយប្រព្រឹត្តអំពើសុចរិតនៅចំពោះមុខយើង ដោយកាន់តាមហ៊ូកុំ និងបទបញ្ជារបស់យើង ដូចទតជាអ្នកបម្រើរបស់យើងប្រព្រឹត្តនោះ យើងនឹងនៅជាមួយអ្នក។ យើងនឹងធ្វើឲ្យអ្នកមានពូជពង្សគ្រងរាជ្យជាដរាប ដូចយើងបានធ្វើចំពោះទតដែរ ហើយយើងនឹងប្រគល់ជនជាតិអ៊ីស្រអែលដល់អ្នក។
យើងនឹងស្ថិតនៅជាមួយជនជាតិអ៊ីស្រអែល យើងនឹងមិនបោះបង់ចោលអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើងឡើយ»។
សូមអុលឡោះតាអាឡាជាម្ចាស់នៃយើងនៅជាមួយពួកយើង ដូចទ្រង់នៅជាមួយបុព្វបុរសរបស់ពួកយើងដែរ! សូមទ្រង់កុំបោះបង់ និងបំភ្លេចពួកយើងចោលឡើយ។
ស្តេចទតមានប្រសាសន៍ទៅកាន់ស្តេចស៊ូឡៃម៉ានជាកូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហាន ហើយបំពេញការងារឲ្យបានសម្រេច! កុំភ័យខ្លាច ឬតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់ឪពុកនឹងនៅជាមួយកូន រហូតដល់ការងារសាងសង់ដំណាក់របស់អុលឡោះតាអាឡាបានសម្រេចចប់សព្វគ្រប់ ទ្រង់មិនបោះបង់ចោលកូន ឲ្យនៅតែឯងឡើយ។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់នៅជាមួយយើង អុលឡោះជាម្ចាស់របស់យ៉ាកកូបជាជំរក ដ៏រឹងមាំសម្រាប់យើង។ - សម្រាក
អុលឡោះមានបន្ទូលថា៖ «យើងនៅជាមួយអ្នកហើយ! កាលណាអ្នកនាំជនជាតិអ៊ីស្រអែលចេញផុតពីស្រុកអេស៊ីប អ្នករាល់គ្នាត្រូវមកគោរពបម្រើយើងនៅលើភ្នំនេះ ដែលជាទីសម្គាល់ថា យើងបានចាត់អ្នកឲ្យទៅមែន»។
យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវ ដែលគេពុំធ្លាប់ដើរ យើងនឹងប្ដូរភាពងងឹតឲ្យទៅជាពន្លឺ នៅមុខពួកគេ ហើយធ្វើឲ្យផ្លូវរដិបរដុបប្រែទៅជា ផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន គឺយើងនឹងសម្រេចការទាំងនោះពុំខាន។
កុំភ័យខ្លាចពួកគេឡើយ ដ្បិតយើងនៅជាមួយអ្នក ដើម្បីរំដោះអ្នក!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ស្ដេចខាងជើងក៏វាយលុកពួកគេ ហើយប្រព្រឹត្តចំពោះពួកគេតាមអំពើចិត្ត គ្មាននរណាតទល់បានទាល់តែសោះ រួចស្ដេចក៏ឈប់ត្រឹមស្រុកដ៏ស្អាត ហើយកំទេចអ្វីៗទាំងអស់ដែលស្ដេចជួបប្រទះ។
ត្រូវបង្រៀនគេឲ្យប្រតិបត្ដិតាមសេចក្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ ចូរដឹងថា ខ្ញុំនៅជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់អវសានកាលនៃពិភពលោក»។
បើដូច្នេះ តើយើងត្រូវគិតដូចម្ដេចទៀតអំពីសេចក្ដីទាំងនេះ? ប្រសិនបើអុលឡោះកាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?
ក៏ប៉ុន្ដែ ក្នុងការទាំងនោះ យើងមានជ័យជំនះលើសពីអ្នកមានជ័យជំនះទៅទៀត ដោយអុលឡោះជាអម្ចាស់ដែលបានស្រឡាញ់យើង។
«ពេលណាអ្នកចេញទៅធ្វើសឹកសង្គ្រាម ហើយអ្នកឃើញថា សត្រូវមានទ័ពសេះ រទេះចំបាំង និងពលទាហានច្រើនជាង មិនត្រូវខ្លាចពួកគេឡើយ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ទ្រង់នៅជាមួយអ្នក។
ដ្បិតអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នាទៅច្បាំងជាមួយអ្នករាល់គ្នា ដើម្បីវាយប្រហារខ្មាំងសត្រូវជំនួសអ្នករាល់គ្នា ហើយប្រទានឲ្យអ្នករាល់គ្នាមានជ័យជំនះ”។
អុលឡោះតាអាឡាបង្គាប់លោកយ៉ូស្វេ ជាកូនរបស់លោកនូនថា៖ «ចូរមានកម្លាំង និងចិត្តក្លាហានឡើង ដ្បិតអ្នកនឹងនាំជនជាតិអ៊ីស្រអែលចូលទៅក្នុងស្រុក ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា ប្រគល់ឲ្យពួកគេ។ យើងនឹងស្ថិតនៅជាមួយអ្នក»។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នកប្រកបដោយចិត្តមេត្តាករុណា ទ្រង់មិនបោះបង់ចោលអ្នកឡើយ ហើយទ្រង់ក៏មិនបំផ្លាញអ្នកដែរ។ ទ្រង់នឹកឃើញសម្ពន្ធមេត្រីដែលទ្រង់បានចងជាមួយបុព្វបុរសរបស់អ្នកជានិច្ច»។
អុលឡោះនឹងប្រគល់ស្តេចរបស់ពួកគេ មកក្នុងកណ្តាប់ដៃអ្នក អ្នកនឹងលុបបំបាត់ឈ្មោះរបស់ស្តេចទាំងនោះអស់ពីផែនដី។ អ្នកនឹងបំផ្លាញពួកគេឲ្យវិនាសសូន្យ គ្មាននរណាអាចតទល់នឹងអ្នកបានទេ។
មានតែអ៊ីសាជាអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំអាចប្រកាសបន្ទូលរបស់អុលឡោះយ៉ាងក្បោះក្បាយឲ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ អ៊ីសាក៏បានដោះលែងខ្ញុំ ឲ្យរួចពីមាត់សឹង្ហដែរ។
កុំបណ្ដោយខ្លួនឲ្យឈ្លក់នឹងការស្រឡាញ់ប្រាក់ឡើយ គឺត្រូវស្កប់ចិត្ដនឹងទ្រព្យសម្បត្តិ ដែលបងប្អូនមាននៅពេលនេះ ដ្បិតអុលឡោះមានបន្ទូលថា៖ «យើងនឹងមិនទុកអ្នកចោល ហើយក៏មិនបោះបង់អ្នកចោលដែរ»។
យើងខ្ញុំធ្លាប់ស្តាប់បង្គាប់ម៉ូសាសព្វគ្រប់យ៉ាងណា យើងក៏ស្តាប់បង្គាប់អ្នកយ៉ាងនោះដែរ។ សូមអុលឡោះតាអាឡាជាម្ចាស់របស់គាត់នៅជាមួយអ្នក ដូចទ្រង់បាននៅជាមួយម៉ូសាដែរ។
តើយើងមិនបានបង្គាប់អ្នកទេឬថា “ចូរមានកម្លាំង និងចិត្តក្លាហានឡើង! កុំភ័យខ្លាច កុំតក់ស្លុតឲ្យសោះ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នក នៅជាមួយអ្នក គ្រប់ទីកន្លែងដែលអ្នកទៅ”»។
អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតយើងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកហើយ! គ្មាននរណាអាចតទល់នឹងអ្នកបានទេ»។
អុលឡោះតាអាឡាប្រទានសេចក្តីសុខសាន្ត នៅជុំវិញស្រុករបស់ពួកគេ ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយដូនតារបស់គេ។ គ្មានខ្មាំងសត្រូវណាម្នាក់អាចតទល់នឹងពួកគេបានឡើយ ព្រោះអុលឡោះតាអាឡាបានប្រគល់ខ្មាំងសត្រូវទាំងអស់ មកក្នុងកណ្តាប់ដៃរបស់ពួកគេ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «ថ្ងៃនេះ យើងចាប់ផ្តើមពង្រឹងអំណាចរបស់អ្នកឲ្យជនជាតិអ៊ីស្រអែលទាំងមូលឃើញ ដើម្បីឲ្យគេដឹងថា យើងស្ថិតនៅជាមួយអ្នក ដូចយើងស្ថិតនៅជាមួយម៉ូសាកាលពីមុនដែរ។
អុលឡោះតាអាឡានៅជាមួយយ៉ូស្វេ ហើយគាត់ក៏មានកេរ្តិ៍ឈ្មោះល្បីខ្ចរខ្ចាយ ក្នុងស្រុកនោះទាំងមូល។
ពេលអុលឡោះតាអាឡាតែងតាំងចៅហ្វាយណាម្នាក់ឲ្យដឹកនាំពួកគេ ទ្រង់នៅជាមួយចៅហ្វាយនោះ ហើយរំដោះពួកគេឲ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ ក្នុងមួយជីវិតរបស់គាត់ ដ្បិតអុលឡោះតាអាឡាអាណិតមេត្តាពួកគេ នៅពេលឮពួកគេស្រែកថ្ងូរដោយខ្មាំងសត្រូវសង្កត់សង្កិន និងធ្វើបាប។
អុលឡោះតាអាឡាមានបន្ទូលមកគាត់វិញថា៖ «យើងនឹងស្ថិតនៅជាមួយអ្នក ហើយអ្នកនឹងវាយឈ្នះជនជាតិម៉ាឌាន ដូចវាយជាមួយនឹងមនុស្សតែម្នាក់»។
កាលណាអ្នកឃើញទីសំគាល់ទាំងនោះកើតមាន កិច្ចការទាំងប៉ុន្មានដែលអ្នកយល់ថាត្រូវធ្វើ សូមធ្វើចុះ ដ្បិតអុលឡោះនៅជាមួយអ្នកហើយ។