រីឯអ៊ីប្រាំវិញ គេរាប់រកគាត់ដោយមេត្រី ព្រោះតែភរិយារបស់គាត់។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនអ៊ីប្រាំ។
យ៉ូប 1:3 - អាល់គីតាប គាត់មានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ គាត់ជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានចៀមប្រាំពីរពាន់ អូដ្ឋបីពាន់ គោប្រាំរយនឹម និងលាញីប្រាំរយ ក៏មានអ្នកបម្រើយ៉ាងសន្ធឹក បានជាលោកធំជាងមនុស្សទាំងអស់ នៅប្រទេសខាងកើត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានចៀមប្រាំពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ លោកជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកមានចៀម៧ពាន់ អូដ្ឋ៣ពាន់ គោ៥០០នឹម នឹងលាញី៥០០ ក៏មានបាវព្រាវយ៉ាងសន្ធឹក បានជាលោកធំជាងអស់ទាំងមនុស្ស នៅប្រទេសខាងកើត។ |
រីឯអ៊ីប្រាំវិញ គេរាប់រកគាត់ដោយមេត្រី ព្រោះតែភរិយារបស់គាត់។ គេបានយកចៀម គោ លា អ្នកបម្រើប្រុសស្រី លាញី និងអូដ្ឋ មកជូនអ៊ីប្រាំ។
នៅពេលអ៊ីប្រាំ ចាកចេញពីស្រុកហារ៉ានទៅនោះ គាត់មានអាយុចិតសិបប្រាំឆ្នាំ។ គាត់បាននាំសារ៉ាយជាភរិយា និងឡូតជាក្មួយទៅជាមួយ។ គាត់ក៏យកទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលពួកគាត់រកបាន ព្រមទាំងអ្នកបម្រើដែលពួកគាត់ទិញបាននៅស្រុកហារ៉ាន ទៅជាមួយដែរ។ ពួកគាត់នាំគ្នាចេញដំណើរឆ្ពោះទៅស្រុកកាណាន។ លុះបានមកដល់ស្រុកកាណានហើយ
ស្រុកនោះពុំមានលទ្ធភាពឲ្យគាត់ទាំងពីរនៅជាមួយគ្នាបានឡើយ ដ្បិតគាត់ទាំងពីរមានសម្បត្តិច្រើនពេក ជាហេតុធ្វើឲ្យរស់នៅជាមួយគ្នាមិនកើត។
អុលឡោះតាអាឡាបានប្រទានពរដល់ចៅហ្វាយខ្ញុំយ៉ាងច្រើន រហូតដល់គាត់បានទៅជាអ្នកមានឋានៈខ្ពស់។ អុលឡោះប្រទានឲ្យគាត់មានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។
រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ គាត់បានចែកអំណោយដល់គេ ក្នុងកាលដែលគាត់នៅមានជីវិតរស់នៅឡើយ រួចគាត់ឲ្យគេទៅនៅស្រុកខាងកើត ឆ្ងាយពីអ៊ីសាហាក់ ជាកូនប្រុសរបស់គាត់។
បើយើងសុខចិត្តធ្វើតាមពាក្យស្នើរបស់គេ គេសុខចិត្តរស់នៅជាមួយយើង ហើយហ្វូងសត្វ ទ្រព្យសម្បត្តិ និងសត្វទាំងប៉ុន្មានរបស់គេ នឹងត្រូវបានមកជាកម្មសិទ្ធិរបស់យើងមិនខាន»។
គាត់មានប្រាជ្ញាឈ្លាសវៃ លើសអ្នកប្រាជ្ញទាំងប៉ុន្មាននៅស្រុកខាងកើត និងនៅស្រុកអេស៊ីប។
ស្តេចមណាហិមទារពន្ធពីប្រជាជនអ៊ីស្រអែលទាំងប៉ុន្មាន ដែលជាអ្នកមានទ្រព្យសម្បត្តិ គឺម្នាក់ៗត្រូវបង់ពន្ធហាសិបណែន ដើម្បីឲ្យបានប្រាក់យកទៅជូនស្តេចស្រុកអាស្ស៊ីរី។ ដូច្នេះ ស្តេចអាស្ស៊ីរីក៏ចាកចេញពីស្រុកអ៊ីស្រអែលវិលត្រឡប់ទៅស្រុករបស់ខ្លួនវិញ។
ស្តេចមេសា ជាស្តេចរបស់ជនជាតិម៉ូអាប់ មានហ្វូងសត្វជាច្រើន។ រៀងរាល់ឆ្នាំ ស្តេចតែងតែនាំកូនចៀមមួយសែនក្បាល និងចៀមឈ្មោលមួយសែនក្បាល ព្រមទាំងរោមចៀម មកជូនជាសួយសារអាករដល់ស្តេចស្រុកអ៊ីស្រអែល។
លោកអូប៊ីលជាជនជាតិអ៊ីស្មាអែល មើលខុសត្រូវលើហ្វូងអូដ្ឋ។ លោកយេដាយ៉ាជាអ្នកស្រុកមេរ៉ូន មើលខុសត្រូវលើហ្វូងលា។
ស្តេចបានសង់ប៉មចាំយាមនៅតាមវាលរហោស្ថាន និងជីកស្រះជាច្រើន ដ្បិតស្តេចមានហ្វូងសត្វដ៏សន្ធឹកសន្ធាប់នៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាប ហើយស្តេចក៏មានកសិករដែលធ្វើស្រែ និងដាំទំពាំងបាយជូរជូននៅតាមតំបន់ភ្នំ និងនៅភ្នំកើមែលដែរ ព្រោះស្តេចពេញចិត្តខាងវិស័យកសិកម្ម។
ស្តេចបានសង់ក្រុងផ្សេងៗ ហើយស្តេចមានហ្វូងសត្វជាច្រើន គឺហ្វូងគោ និងហ្វូងចៀម ដ្បិតអុលឡោះតាអាឡាប្រោសប្រទានឲ្យស្តេចមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភបំផុត។
តាមពិត គាត់គោរពទ្រង់ដូច្នេះ មកពីទ្រង់ការពារគាត់ និងផ្ទះសំបែងរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន។ ទ្រង់ប្រទានពរឲ្យគាត់បានចំរើនក្នុងកិច្ចការដែលគាត់ធ្វើ ហើយក៏ប្រទានឲ្យហ្វូងសត្វរបស់គាត់ កើនចំនួនច្រើនពាសពេញស្រុកដែរ។
កូនប្រុសៗរបស់គាត់តែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន ហើយក៏អញ្ជើញបងប្អូនស្រីៗទាំងបីនាក់ទៅចូលរួមដែរ។
អស់លោកសួរថា “ផ្ទះរបស់អ្នកធំនៅឯណា លំនៅដែលមនុស្សអាក្រក់ធ្លាប់រស់នៅនោះ នៅឯណា”
ខ្ញុំសុខចិត្តធ្វើជាមេដឹកនាំរបស់ពួកគេ ខ្ញុំនឹងបង្ហាញផ្លូវពួកគេ ហើយខ្ញុំស្ថិតនៅជាមួយពួកគេ ដូចស្ដេចស្ថិតនៅជាមួយកងពលរបស់ខ្លួន និងដូចមនុស្សម្នាក់លើកទឹកចិត្ត អស់អ្នកដែលកើតទុក្ខ។
ខ្ញុំនឹងទូលទ្រង់នូវគ្រប់អំពើដែលខ្ញុំប្រព្រឹត្ត ខ្ញុំនឹងចូលទៅជិតទ្រង់ ដោយឥតអាម៉ាស់។
នៅពេលដែលអៃយ៉ូបទូរអាអង្វរឲ្យមិត្តភក្ដិរបស់គាត់ អុលឡោះតាអាឡាប្រោសប្រណីគាត់ឲ្យបានចំរុងចំរើនឡើងវិញ។ អុលឡោះតាអាឡាប្រទានឲ្យគាត់ទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។
អុលឡោះតាអាឡា ប្រទានពរដល់អៃយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺគាត់មានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។
មានតែពរមកពីអុលឡោះតាអាឡាទេ ដែលធ្វើឲ្យមនុស្សចំរុងចំរើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
នេះជាបន្ទូលរបស់អុលឡោះស្ដីអំពីស្រុកកេដារ និងនគរទាំងប៉ុន្មាននៅហាសោរ ដែលស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន វាយយកបាន។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរក្រោកឡើង ទៅវាយលុកស្រុកកេដារ ចូរកំទេចពួកអ្នកស្រុកខាងកើតនោះ ឲ្យអន្តរាយទៅ!
បាឡាមក៏ថ្លែងដូចតទៅនេះ៖ «ស្តេចបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាម ស្តេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា: ចូរមកដាក់បណ្តាសាកូនចៅយ៉ាកកូប! ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រអែល!
រាល់ពេលដែលជនជាតិអ៊ីស្រអែលសាបព្រោះ ជនជាតិម៉ាឌាន និងជនជាតិអាម៉ាឡេក ព្រមទាំងពួកពនេចរ មកពីស្រុកខាងកើត បានឡើងមកលុកលុយ។
ពួកគេនាំគ្នាមក ទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយផង ពួកគេមានគ្នាច្រើនអនេកដូចកណ្ដូប គឺទាំងមនុស្ស ទាំងសត្វអូដ្ឋ មានចំនួនច្រើនឥតគណនាចូលមកបំផ្លាញស្រុកអ៊ីស្រអែល។
ជនជាតិម៉ាឌាន ជនជាតិអាម៉ាឡេក និងពួកពនេចរទាំងប៉ុន្មានពីទិសខាងកើតបោះជំរំនៅពាសពេញវាលទំនាប ពួកគេមានចំនួនច្រើនដូចហ្វូងកណ្ដូប ហើយអូដ្ឋរបស់គេ ក៏មានចំនួនច្រើនឥតគណនាដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។
រីឯស្តេចសេបាស និងស្តេចសាល់មូណាបានទៅដល់តំបន់កើកូរជាមួយកងទ័ពរបស់គេ ប្រមាណមួយម៉ឺនប្រាំពាន់នាក់ ដែលនៅសល់ពីកងទ័ពទាំងមូលរបស់ពួកពនេចរពីស្រុកខាងកើត ដ្បិតពួកគេស្លាប់អស់មួយសែនពីរម៉ឺននាក់ហើយ។
នៅម៉ាអូន មានមហាសេដ្ឋីម្នាក់ ដែលមានដីធ្លីនៅភូមិកើមែល។ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងតែកាត់រោមចៀមនៅភូមិកើមែល។
ទតវាយកំទេចទឹកដីនោះ ឥតទុកឲ្យមនុស្សប្រុស ឬស្រីណាម្នាក់រួចជីវិតឡើយ។ គាត់ប្រមូលហ្វូងចៀម និងហ្វូងគោ ព្រមទាំងលា អូដ និងសម្លៀកបំពាក់ ហើយត្រឡប់មកវិញ ជួបស្តេចអគីស។