Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 15:20 - អាល់គីតាប

20 ស្តេច​មណា‌ហិម​ទារ​ពន្ធ​ពី​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ គឺ​ម្នាក់ៗ​ត្រូវ​បង់​ពន្ធ​ហា‌សិប​ណែន ដើម្បី​ឲ្យ​បាន​ប្រាក់​យក​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។ ដូច្នេះ ស្តេច​អាស្ស៊ី‌រី​ក៏​ចាក​ចេញ​ពី​ស្រុក​អ៊ីស្រ‌អែល​វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 មណា‌ហិម​ទារ​ប្រាក់​នោះ​ពី​ពួក​អ៊ីស្រា‌អែល​វិញ គឺ​ពី​ពួក​អ្នក​មាន ក្នុង​ម្នាក់ៗ​ហាសិប​សេកែល សម្រាប់​ថ្វាយ​ដល់​ស្តេច​ស្រុក​អាស‌ស៊ើរ។ ដូច្នេះ ស្តេច​អាស‌ស៊ើរ​ក៏​ចេញ​ទៅ​វិញ មិន​បាន​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ព្រះ‌បាទ​មណា‌ហិម​ទារ​ពន្ធ​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ គឺ​ម្នាក់ៗ​ត្រូវ​បង់​ពន្ធ​ហា‌សិប​ណែន ដើម្បី​ឲ្យ​បាន​ប្រាក់​យក​ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ដូច្នេះ ស្ដេច​អាស្ស៊ីរី​ក៏​ចាក​ចេញ​ពី​ស្រុក​អ៊ីស្រា‌អែល វិល​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​មណា‌ហិម ទ្រង់​ទារ​ប្រាក់​នោះ ពី​ពួក​ជន‌ជាតិ​អ៊ីស្រាអែល​វិញ គឺ​ពី​ពួក​អ្នក​មាន ក្នុង​ម្នាក់ៗ​៥០​រៀល សំរាប់​នឹង​ថ្វាយ​ដល់​ស្តេច​ស្រុក​អាសស៊ើរ ដូច្នេះ ស្តេច​អាសស៊ើរ ទ្រង់​ក៏​ថយ​ចេញ​ទៅ​វិញ មិន​បាន​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ទេ

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 15:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​មាន​វ័យ​ចាស់​ជរា​ហើយ គឺ​អាយុ​ប៉ែត‌សិប​ឆ្នាំ។ ពេល​ស្តេច​ទត​នៅ​ក្រុង​ម៉ាហា‌ណែម គាត់​ផ្គត់‌ផ្គង់​អ្វីៗ​ទាំង​អស់​ដែល​ស្តេច​ទត​ត្រូវ​ការ ដ្បិត​គាត់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ។


គ្រា​នោះ​ស្តេច​ពូល ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី បាន​វាយ​លុក​ចូល​ស្រុក​អ៊ីស្រ‌អែល តែ​ស្តេច​មណា‌ហិម យក​ប្រាក់​មួយ​ពាន់​ហាប​ជូន​ស្តេច​ពូល សូម​ឲ្យ​ស្តេច​នោះ​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។


រីឯ​កិច្ច‌ការ​ផ្សេងៗ​របស់​ស្តេច​មណា‌ហិម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ​សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


ក្នុង​រជ្ជកាល​ស្តេច​ពេកា ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ស្តេច​ទីក‌ឡាត-ពីលេ‌ស៊ើរ ជា​ស្តេច​ស្រុក​អាស្ស៊ី‌រី​បាន​វាយ​ដណ្តើម​យក​ទី‌ក្រុង​អ៊ីយ៉ូន ក្រុង​អេបិល-‌បេត-‌មាកា ក្រុង​យ៉ា‌ណូ‌ហា ក្រុង​កេដេស ក្រុង​ហាសោរ ស្រុក​កាឡាដ ស្រុក​កាលីឡេ និង​ស្រុក​ណែប‌ថាលី​ទាំង​មូល ព្រម​ទាំង​កៀរ​អ្នក​ស្រុក​នោះ​យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​អាស្ស៊ី‌រី។


ស្តេច​យេហូ‌យ៉ាគីម​បាន​ហូត​ពន្ធ​ពី​ប្រជា‌ជន​នៅ​ក្នុង​ស្រុក គឺ​ស្តេច​បង្ខំ​ពួក​គេ​ឲ្យ​បង់​ជា​មាស ជា​ប្រាក់​ដូច​ស្តេច​ហ្វៀរ៉អ៊ូន​បាន​កំណត់​ទុក។ លុះ​បាន​គ្រប់​ចំនួន​ហើយ ស្តេច​ក៏​យក​ទៅ​ជូន​ស្តេច​ហ្វៀរ៉អ៊ូន‌នេកោ។


គាត់​មាន​ចៀម​ប្រាំ‌ពីរ​ពាន់​ក្បាល អូដ្ឋ​បី​ពាន់​ក្បាល គោ​ប្រាំ​រយ​នឹម និង​លា​ប្រាំ​រយ​ក្បាល ហើយ​លោក​ក៏​មាន​អ្នក​បម្រើ​ជា​ច្រើន​ដែរ។ គាត់​ជា​មនុស្ស​មាន​ឈ្មោះ​ល្បី​ជាង​គេ នៅ​ស្រុក​ខាង​កើត។


នាង​ណា‌អូមី​មាន​សាច់​ញាតិ​ខាង​ប្ដី​ម្នាក់​ឈ្មោះ​បូអូស ជា​អ្នក​មាន​កិត្តិយស និង​មាន​សម្បត្តិ​ស្តុក‌ស្តម្ភ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម